ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា នឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ

ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា នឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ

ព័ត៌មានជាតិ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ នឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាល់ទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្តីពី ស្ថានភាពធាតុអាកាស។ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះធ្វើឲ្យ។ ១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់តិច។ បន្ទាប់ពីនោះ នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច។ -បណ្ដាខេត្តនៅតំបន់ផ្លូវជួភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C ...
នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
នាវាដឹកទំនិញធុនធំរបស់កម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) ដែលដឹកជំនួយប្រមាណជាង១២៥០០តោន បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែសីហានេះ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះ ដែលរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមី កាលពីខែចុងខែមុន ។ លោក អាម័រ ដាអ៊ូឌី (Amer Daoudi) នាយកប្រតិបត្តិប្រចាំនៅប្រទេសលីបង់របស់កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ជំនួយទាំង១២៥០០តោននៅលើនាវានេះ គឺមានស្រូវសាលី សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត ។ លោក អាម័រ ដាអ៊ូឌី បានបន្ថែមថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ មិនត្រឹមតែរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុងបេរូតនោះទេ ប្រជាពលរដ្ឋនៅប្រទេសនេះបានរងគ្រោះរួចទៅហើយដោយសារវិបត្តិនយោបាយ ជាហេតុនាំអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះប្រមាណជាងពាក់កណ្តា...
អ្នកប្រកបអាជីវកម្មលក់ក្រឡាននៅខេត្ដ សៀមរាបថា ក្នុងរយៈពេល៥ថ្ងៃនៃ ការឈប់ សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំ ពួកគាត់ទទួលបានប្រាក់ចំណូល ច្រើនជាងថ្ងៃធម្មតា

អ្នកប្រកបអាជីវកម្មលក់ក្រឡាននៅខេត្ដ សៀមរាបថា ក្នុងរយៈពេល៥ថ្ងៃនៃ ការឈប់ សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំ ពួកគាត់ទទួលបានប្រាក់ចំណូល ច្រើនជាងថ្ងៃធម្មតា

ព័ត៌មានជាតិ
សៀមរាប៖ កញ្ញា គួន ថា ជាអ្នកលក់ក្រឡានមួយរូប នៅដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានឱ្យដឹងនៅ រសៀលថ្ងៃទី២៤ ខែសីហានេះថា ចាប់តាំង ពីមេរោគកូវីដ-១៩ រាតត្បាតនៅលើពិភពលោក ក៏ដូចជា ប្រ ទេសកម្ពុជាយើង មុខរបរលក់ក្រឡាននេះលក់មិនសូវដាច់ទេ ដោយសារតែគ្មានភ្ញៀវទេសចរធ្វើ ដំណើរឆ្លងកាត់ទៅ ទស្សនានៅតាមប្រាសាទនានា ក្នុងខេត្ដ សៀមរាបដូចមុន ហើយសម្រាប់ភ្ញៀវជាតិវិញ ក៏មិន សូវធ្វើដំណើរច្រើនដែរ ដោយសារតែមាន ការ ភ័យខ្លាចការឆ្លងមេរោគកូវីដ-១៩ ដែលកត្តា ទាំង នេះធ្វើឱ្យមុខរបរលក់ក្រឡាន មានការ ពិបាកខ្លាំងក្នុងការរកប្រាក់ ចំណូលចិញ្ចឹមគ្រួសារ។ ប៉ុន្តែនៅឱកាស ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្លូវការស្តីពីការអនុញ្ញាតឱ្យ មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០សងថ្ងៃបុណ្យ ចូលឆ្នាំថ្មី ធ្វើឱ្យក្រឡានលក់ដាច់ជាងថ្ងៃធម្មតា។ កញ្ញាបន្ដថា ថ្ងៃធម្មតាកញ្ញាលក់ក្រឡានបានគិតជាអង្...
មជ្ឈមណ្ឌល SEARCA ប្រកាសពីការបើកការប្រកួតប្រជែងវីដេអូស្តីពី ផលិតកម្ម អាហារក្នុងអំឡុងពេលមានជំងឺកូវិដ-១៩ សម្រាប់យុវជនកម្ពុជា និងយុវជនប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត

មជ្ឈមណ្ឌល SEARCA ប្រកាសពីការបើកការប្រកួតប្រជែងវីដេអូស្តីពី ផលិតកម្ម អាហារក្នុងអំឡុងពេលមានជំងឺកូវិដ-១៩ សម្រាប់យុវជនកម្ពុជា និងយុវជនប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត

ព័ត៌មានជាតិ
ភ្នំពេញ៖ មជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្កើតការប្រកួតប្រជែងវីដេអូ មួយ ដែលបង្ហាញអំពីការអនុវត្តផលិតកម្មចំណីអាហារក្នុងស្រុកដោយយុវជន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល SEARCA ដែលទទួលបានថ្ងៃទី២៤ ខែសីហា នេះ បានឱ្យដឹងថា៖ ការប្រកួតប្រជែងដែល មានឈ្មោះថា (Youth COVIDeo Contest )បានបើកទទួលពាក្យសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជននៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយអាចចូលរួមជាក្រុម ឬជាឯកត្តជនបាន។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី កម្លាំងយុវជនសម្រាប់នវានុវត្តន៍កសិកម្ម (# Y4AGRI) របស់មជ្ឈមណ្ឌល SEARCA ដែលមានគោលបំណងលើកទឹក ចិត្តយុវជនឱ្យបន្តចូលរួមក្នុងវិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធនានា ជាអាជីព ឬ បណ្តាក់ទុនទៅក្នុងសហគ្រាសកសិ...
ទីតាំងលួចដំឡើងកែច្នៃរថយន្តខុសច្បាប់ជាង៤០កន្លែងត្រូវបានអាជ្ញាធរ ខណ្ឌសែន សុខចុះបិទអាជីវកម្ម តាមការណែនាំរបស់សម្ដេច ក្រឡាហោម ស ខេង

ទីតាំងលួចដំឡើងកែច្នៃរថយន្តខុសច្បាប់ជាង៤០កន្លែងត្រូវបានអាជ្ញាធរ ខណ្ឌសែន សុខចុះបិទអាជីវកម្ម តាមការណែនាំរបស់សម្ដេច ក្រឡាហោម ស ខេង

ព័ត៌មានជាតិ
ភ្នំពេញ៖ ជាចម្ងល់មួយក្នុងចំណោមរាប់លានចម្ងល់ ហេតុអ្វីបានជាឈ្មួញមានឱកាសលួច បង្កើតទីតាំងដំឡើងកែច្នៃ កាត់តរថយន្តដោយខុសច្បាប់បានជាច្រើនកន្លែង ក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ បើសមត្ថកិច្ចមានច្រើនស្ថាប័នណាស់មានសិទ្ធិបង្ក្រាបបទល្មើសនេះ ហេតុអីក៏អាចបន្តអាជីវកម្មបាន? តើពួកគេដឹកចូលតាមច្រកណា រាល់ឡានកាត់តទាំងនោះ ។ ទីបំផុត យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់តដោយខុសច្បាប់ចំនួនជាង ៤០ទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ សូមបញ្ជាក់ថា៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។ ការចុះបិទអាជីវកម្មនេះត្រូវបានធ្វើឡើ...
ប្រទេសអែល សាលវ៉ាឌ័រ បង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីបិទជិត៦ខែ

ប្រទេសអែល សាលវ៉ាឌ័រ បង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីបិទជិត៦ខែ

ព័ត៌មានអន្តរជាតិ
លោក ការ៉ូលីណា រ៉េស៊ីណូស (Carolina Recinos) ប្រធានគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់ប្រទេស អែល សាលវ៉ាឌ័រ បាននិយាយថា រដ្ឋាភិបាលបានបង្ខំចិត្តបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញទាំងស្រុង ចាប់ពីថ្ងៃចន្ទ ទី២៤ ខែសីហានេះតទៅ ទោះបីជាការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែបន្តហក់ឡើងខ្ពស់ក៏ដោយ ។ លោក ការ៉ូលីណា រ៉េស៊ីណូស បានបន្ថែមថា បានបិទប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងបិទប្រទេសទាំងស្រុងអស់រយៈពេលជិត៦ខែកន្លងមកហើយ ក្នុងវិធានការដ៏តឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែចំនួនមនុស្សឆ្លងវីរុសនេះនៅតែបន្តកើនឡើងដដែល ។ ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលអែល សាលវ៉ាឌ័រ បានប្រកាសបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ បានចាប់ផ្តើមបម្រើសេវាកម្មដឹកជញ្ជូនរបស់ខ្លួនពី៥០ទៅ៨០% ហើយប្រជាពលរដ្ឋក៏ចាប់ផ្តើមធ្វើដំណើរធម្មតានៅទូទាំងប្រទេសផងដែរ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាពនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំព្រឹកនេះ មានសមាសភាព លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។ សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមក...
រុស្ស៊ីចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើប្រព័ន្ធ 5G របស់ចិន

រុស្ស៊ីចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើប្រព័ន្ធ 5G របស់ចិន

ព័ត៌មានអន្តរជាតិ
លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសនេះ ចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ លោក សឺហ្គេ ឡាវរ៉ូវ បានបន្ថែមថា រុស្ស៊ីមិនដើរតាមគន្លងរបស់សហរដ្ឋអាមេរិកទេ ដែលមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G របស់ចិន ដោយបារម្ភពីសុវត្ថិភាពសន្តិសុខ យោធា និងសេដ្ឋកិច្ច និងចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ពីបទធ្វើចារកម្មតាមប្រព័ន្ធនេះនៅពេលខាងមុខ។ លោក ឡាវរ៉ូវ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចិន អាចនឹងត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកនៅពេលខាងមុខ ដោយសារប្រព័ន្ធនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យានាំមុខគេ និងមានល្បឿនលឿនជាងគេផងដែរ៕...
ឥណ្ឌាជាប់លេខ១លើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន៨៤៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៦១ ៧៤៩នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ចំនួន៤៩៥នាក់ និងសហរដ្ឋអាមេរិកលេខ៣ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៤៣០នាក់ ប៉ុន្តែអាមេរិកជាប់លេខ២ដែលមានមនុស្សឆ្លងថ្មីច្រើនជាងប្រទេសឥណ្ឌា គឺចំនួន៣២៦៩៥នាក់ ដែលមានប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន២៣០៨៥នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២៣ ៥៧៧ ៦២៦នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨១២ ១៨១នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡ...