លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបានលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈនិងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំបន់។ ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលើការអភិវឌ្ឍលើផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាពង្រឹងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ ដើម្ប...








