ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កំណើនអ្នកឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជាង២៥លាននាក់ហើយ

កំណើនអ្នកឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជាង២៥លាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង២៥លាននាក់ហើយ គឺចំនួន ២៥ ៣៨២ ៤៩៧នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៨៥០ ៥០២នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ១៧ ៧០៤ ៧៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីប្រចាំថ្ងៃ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេបំផុត គឺមានមនុស្សឆ្លងថ្មីចំនួន៧៩ ៤៥៧នាក់ និងមនុស្សស្លាប់ថ្មីចំនួន៩៦០នាក់ ខណៈដែលប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន ១៥ ៣៤៦នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៩៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៣៣ ៩៨១នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៦៩នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ចំនួន ៤១៨២នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន ២២០ ១៦៣នាក់ នៅជុំវិញ...
លោក ឃួង ស្រេង៖ អគារអង្គរជ័យទល់មុខអតីតអគារ ប៊ីអេសចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតទេអាជ្ញាធររាជធានីអញ្ជើញពលរដ្ឋប្រជុំរកដំណោះស្រាយមុនមានហានិភ័យកើតឡើង

លោក ឃួង ស្រេង៖ អគារអង្គរជ័យទល់មុខអតីតអគារ ប៊ីអេសចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតទេអាជ្ញាធររាជធានីអញ្ជើញពលរដ្ឋប្រជុំរកដំណោះស្រាយមុនមានហានិភ័យកើតឡើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគារអង្គរជ័យ ដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល​៧០ឆ្នាំហើយ ។ ដោយមើល ឃើញ ពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅអគារនេះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះ ស្រាយអោយបានសមស្របជៀសវាងបាន នូវហានិភ័យផ្សេងៗដែលកើតមានឡើងដោយយថា​ហេតុពីអគារចាស់នេះ។ ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌ ទ្រោមខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោម​អធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋដែលស្នាក់នៅអគារខាងលើនេះប្រមាណជិត១០០នាក់។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្សកែងនិងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យកែសម្រួលអនុក្រឹត្យលេខ ១៦០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងសេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការពិន័យ ការគ្រប់គ្រង និងការប្រមូលចំណូល និងការបែងចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពីលោក សាន់ សារ៉ន រដ្ឋលេខាធិការ, លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ,​ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ, លោក លឿង រដ្ឋា អនុរដ្ឋលេខាធិការ, លោក ស៊ុំ ណារុន អនុរដ្ឋលេខាធិការ និងលោក ឡាស់ រ៉ូ...
មេបក្សបង្កើតថ្មី​​អះអាង​​ថា ចង់អោយភាពរឹងមាំរបស់បក្សមួយ ត្រូវរើសផ្លូវដែលពលរដ្ឋគាំទ្រច្រើន

មេបក្សបង្កើតថ្មី​​អះអាង​​ថា ចង់អោយភាពរឹងមាំរបស់បក្សមួយ ត្រូវរើសផ្លូវដែលពលរដ្ឋគាំទ្រច្រើន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ដោយៈមូលសម្បត្តិ ភ្នំពេញៈមានមេគណបក្សមួយនោះបានបញ្ចេញទស្សនៈមួយចំនួនទំនងជាចង់ប្រាប់ទៅមេគណបក្សខ្លះដែលបានចូលខ្លួនប្រឡូក នឹងនយោបាយនៅកម្ពុជាហើយមានបំណងចង់ផ្លាស់ប្តូររបបមួយ ចេញពីរបបកាន់អំណាចសព្វថ្ងៃ។ លោកអ៊ុន វិសុទ្ធិគុនប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យដែលជាបក្សក្មេងជាងគេបានបង្ហាញនូវគំនិតជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនអោយរស្មីកម្ពុជាដឹងកាលពីពេលថ្មីៗនេះថាអ្វីដែលបក្សបានដាក់ចេញជាកម្មវិធីនយោបាយត្រូវអោយមានច្បាស់លាស់។ត្រូវអប់រំពលរដ្ឋអោយយល់ពីការខ្វះខាតដែលកើតមានពីរបបដឹកនាំសព្វថ្ងៃ។ មេបក្សរូបនេះចង់បង្ហាញថា បក្សរបស់ខ្លួនកំពុងឈឺឆ្អាលលើបញ្ហាសេដ្ឋកិច្ចជាតិ ឈឺឆ្អាលឆ្នាំងបាយពលរដ្ឋ ដែលកំពុងដាំក្បាលចុះដោយសារបច្ចុប្បន្ន80%នៃពលរដ្ឋទូទាំងប្រទេសវណ្ឌ័កជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។៦០%កំពុងចំណាកស្រុកសេដ្ឋកិច្ចជាតិធ្លាក់៦០%។ការបាត់បង់សុវត្ថិភាពសង្គម តាមរយៈនៃការអន់ថយនូវលិទ្ធិប្រជាធិបតេយ្យ។អ្នកវិនិយោគតាមបែបសុច្ចរិតភាពគ្មានអ្ន...
នាយករដ្ឋមន្ត្រីជប៉ុន នឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះ

នាយករដ្ឋមន្ត្រីជប៉ុន នឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Kyodo News បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងប្រកាសលាលែងចេញពីតំណែងនៅប្រហែលម៉ោង៥ល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហានេះ ដោយសារបញ្ហាសុខភាព និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ។ ប្រភពដដែលបានបន្តថា លោក អាបេ មានជំងឺរលាកពោះវៀនធ្ងន់ធ្ងរ ដែលកាលពីថ្ងៃទី១៧ ខែសីហានេះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានធ្វើដំណើរទៅពិនិត្យសុខភាពជាលើកដំបូងនៅមន្ទីរពេទ្យ ហើយនៅថ្ងៃទី១៧ខែដដែលនេះ លោក អាបេ ក៏បានទៅពិនិត្យសុខភាពម្តងទៀត និងបានប្រកាសពីគម្រោងលាលែងចេញពីតំណែង ។ សូមបញ្ជាក់ជូនថា លោក អាបេ អាយុ៦៥ឆ្នាំ និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១២កន្លងមក ហើយលោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនបានយូរជាងគេ ៕...
កសិករខេត្ដពោធិ៏សាត ងាកមកដាំដំណាំស្ពៃ ក្រញ៉ាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ ជីវភាព ក្នុងកុំឡុវិបត្ដិកូវិដ.១៩

កសិករខេត្ដពោធិ៏សាត ងាកមកដាំដំណាំស្ពៃ ក្រញ៉ាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ ជីវភាព ក្នុងកុំឡុវិបត្ដិកូវិដ.១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៏សាត់៖ ស្ពៃក្រញ៉ាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរ និយមឃើញនៅលើទីផ្សារហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។ កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចែករំលែកអំពីសក្តានុពល នៃដំណាំប្រភេទនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ សីហានេះថា៖ ផ្ទៃដី៦អាដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀប​ចំដី; គ្រាប់ពូជ; ជីទ្រាប់បាត; ទុយោទឹកស្រោចស្រព; ការវេចខ្ចប់ និងការចំណាយផ្សេងៗ គឺគាត់បានចំណាយថ្លៃដើមសរុបចំនួនប្រមា ណ ជា៣៨៥.០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។ កសិករ ឈ្មោះ តាន់ សេងលី ដំណាំស្ពៃក្រញ៉ាញ់នេះ គឺជាប្រភេទដំណាំដែល ដាំហើយឆាប់បានប្រមូលផង ដោយចាប់ពីដាំរហូត បានផលគឺប្រើរយៈពេលត្រឹមតែ មួយខែ បន្តិចបន្តួចតែប៉ុណ្ណោះ ។ ដំណាំស្ពៃក្រញ៉ាញ់នេះជាដំណាំដែលអាចដាំ រយៈពេលតែ ៣៥ ទៅ ៤០ថ្ងៃ ប៉ុណ្ណោះអ...
កិច្ចប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកម្ចីពីរាជរដ្ឋាភិបាល

កិច្ចប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកម្ចីពីរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកញ្ចប់ថវិកាកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ដោយ​ លោក​ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយទទួលបានការចូលរួមពីសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ា គីម សាវុធ ទីប្រឹក្សា អនុប្រធានក្រុមប្រឹក្សាភិបាល (ស.អ.ក) រួមជាមួយសមាជិក ស.អ.ក ចំនួន ៦ រូប។ លោក​ឧកញ៉ាប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ាទីប្រឹក្សា ឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសមាជិក ស.អ.ក បានលើកឡើងជាសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមូលដ្ឋានដើម្បីរាយការណ៍ និងសុំមតិណែនាំពីថ្នាក់ដឹកនាំ ជាពិសេសទាក់ទងទៅនឹងកញ្ចប់ថវិកាកម្ចី និងសំណើរសុំពន្យារព...
មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៨ ខែសីហានេះ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់៕...
លោក​​រដ្ឋមន្ត្រី ថោង ខុន៖ក្នុងបរិបទថ្មីនេះអ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព

លោក​​រដ្ឋមន្ត្រី ថោង ខុន៖ក្នុងបរិបទថ្មីនេះអ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន។ ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក​​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំនេះគេបានលើកឡើងនូវចំណុចសំខាន់ជាច្រើន ក្នុងនោះក៏មានការជំរុញឱ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ។ មួយវ...
ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ព័ត៌មានអន្តរជាតិ
លោក ហ្វ៊ីល ហូហ្កាន (Phil Hogan) ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃពុធ ទី២៦ ខែសីហានេះ ដោយសារស្នងការរូបនេះបានរំលោភលើគោលការណ៍ណែនាំមិនអោយជួបជុំគ្នា ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើយោងតាម NHK។ លោក ហ្វ៊ីល ហូហ្កាន បានរំលោភគោលការណ៍ណែនាំ គឺស្នងការរូបនេះបានទៅចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិរបស់លោកមកពីប្រទេសអៀរឡង់ កាលពីសប្តាហ៍មុន ដែលមានមនុស្សប្រហែល៨០នាក់ ដែលជាការរំលោភលើវិធានការរឹតបន្តឹងការជួបជុំនៅខាងក្រៅរបស់អឺរ៉ុប។ ប្រជាពលរដ្ឋ ដែលបានឃើញលោក ហ្វ៊ីល ហូហ្កាន ចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចបែបនេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានរិះគន់យ៉ាងខ្លាំង ហើយគណៈកម្មការអឺរ៉ុបបានអោយដឹងថា ខ្លួនបានទទួលពាក្យសុំលាលែងពីតំណែងរបស់លោក ហ្វ៊ីល ហូហ្កាន រួចហើយ៕...