ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះ ពាក់ព័ន្ធកំណើនក្បាលគ្រាប់​នុយក្លេអ៊ែររបស់ប្រទេសចិន ដែលបន្តកើនឡើងរហូតដល់ជាង២០០គ្រាប់ ដែលនេះបើយោងតាម NHK ។ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដដែល បានអំពាវអោយប្រទេសចិនចូលក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយ​ក្បាលគ្រាប់នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា បរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន គឺមានតិចតួចបំផុតបើប្រៀប​ធៀប​​នឹងបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមាន ដូច្នេះចិនមិនត្រូវការចូលរួមក្នុងសញ្ញា New START របស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ ៕...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្នឹងនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈមួយចំនួន​​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្នឹងនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈមួយចំនួន​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។ ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ...
លោក ហេង សួរ៖កម្មវិធី“មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២”នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះនិងក្រុមដែលបាត់បង់ឱកាស

លោក ហេង សួរ៖កម្មវិធី“មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២”នឹងជួយកាត់បន្ថយវិសមភាព ចំពោះក្រុមងាយរងគ្រោះនិងក្រុមដែលបាត់បង់ឱកាស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖“យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់យើងគឺសម្រេចឱ្យបាន ជាអតិ​ប​រិមានូវកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាសតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និង​ការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស/អាជីវកម្មប្រកបដោយចីរភាព”។ ថ្លែងរបស់​លោក​ ហេង សួរ ​​ក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី "មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២" សម្រាប់ឆ្នាំ២០២០-២០២៣ ហើយ​កម្មវិធី...
លោក ឃួង ស្រេង អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោក ឃួង ស្រេង អំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩និងបើកបរដោយការយោគយល់អធ្យាស្រ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩និង សូមអ្នកបើកបរ ទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា ធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្តនៅរមណីយដ្ឋាន សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០នេះ ខណៈ លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធា​នីភ្នំពេញ។ លោក ឃួង ស្រេង. បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប...
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ព័ត៌មានអន្តរជាតិ
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន បានកើនឡើង៨%ក្នុងរយៈពេល២ខែជាប់គ្នា គឺកាលពីខែកក្កដា និងសីហា ឆ្នាំ២០២០នេះ ដែលជាកំណើនផលិតកម្មប្រសើរឡើងវិញ ខណៈដែលរដ្ឋាភិបាលជប៉ុននៅតែបន្តវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ទោះបីជាមានករណីឆ្លងវីរុស Covid-19ក៏ដោយ ប្រសិនបើមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ។ មន្ត្រីឧស្សាហកម្មដដែលបានបន្តថា កាលពីខែសីហា ផលិតកម្មឧស្សាហកម្មបានកើនឡើង៤%បន្ថែមលើកំណើនស្រាប់កាលពីខែកក្កដា ហើយនៅខែកញ្ញានេះ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ នឹងកើនឡើង១.៩%បន្ថែមលើកំណើនដែលបានកើនឡើងស្រាប់ ដែលបង្ហាញពីការប្រសើរឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ៕...
លោក អ៊ុន ចាន់ដា ណែនាំមន្ត្រីមូលដ្ឋាន ត្រូវបន្តខិតខំដោះស្រាយទំនាស់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងខិតខំបន្តការផ្តល់សេវាចាំបាច់

លោក អ៊ុន ចាន់ដា ណែនាំមន្ត្រីមូលដ្ឋាន ត្រូវបន្តខិតខំដោះស្រាយទំនាស់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងខិតខំបន្តការផ្តល់សេវាចាំបាច់

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលស្រុកកងមាស នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរជំវិញខេត្ត អាជ្ញាធរស្រុកកងមាស ក្រុមប្រឹក្សាឃុំ និងអង្គការដៃគូសរុប១៤២ នាក់។ ក្នុងឱកាសបិទអង្គសិក្ខាសាលានេះដែរ លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន ដោយមូលនិធិឃុំ និងស្រុក ក្នុងរយៈពេលកន្លងមក ដែលជាចំណែកមួយក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ចំពោះលទ្ធផលនៃការគាំទ្រគម្រោង ក្នុងអង្គសិក្ខាសាលានាពេលនេះ គឺជាការបន្តចូលរួមសម្រាប់ការអភិវឌ្ឍជាបន្តទៀត។ បើតាមការរាយការណ៍បូកសរុបរបស់លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ស្រុកបានលើកគម្រោងចំនួន៦០ ហើយមានការគំទ្រចំនួន១៥គម្រោង ...
លោក ឃួង ស្រេង សម្ពោធរូបសំណាក ស្រ្តីកំពុងអង្គុយឱបកូន  ក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

លោក ឃួង ស្រេង សម្ពោធរូបសំណាក ស្រ្តីកំពុងអង្គុយឱបកូន ក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាក់ «ស្រ្តីកំពុងអង្គុយឱបកូន» ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនការចងចាំអំពីអំពើឃោរឃៅ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពិធីសម្ពោធរូបសំណាកបែបប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិនេះ ក៏មានការចូលរួមអបអរសាទរពីមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តូចផ្តើមសាងសង់រូបសំណាក «ស្ត្រីកំពុងអង្គុយឱបកូន» ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីបង្ហាញអំពីជីវិតរស់នៅក្នុងស្ថានភាពអស់សង្ឃឹម​ និងភាពភ័យរន្ធត់​ ចងចាំដិតជាប់ក្នុងអារម្មណ៍ជានិច្ចគ្មានថ្ងៃអាចបំភ្លេចបានឡើយ​ នូវឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានទទួលរងនូវការកាប់សម្លាប់ និង...
កូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅដែលយកកាំភ្លើង AKគំរាមប្រជាពលរដ្ឋត្រូវ​​សមត្ថកិច្ចឃាត់ខ្លួន

កូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅដែលយកកាំភ្លើង AKគំរាមប្រជាពលរដ្ឋត្រូវ​​សមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុស លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីម្សិលមិញ។ យោងតាមគេហេទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី។ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ហើយ​រហូតមកដល់ថ្ងៃនេះ សារព័ត៌មានដ...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនស្គរជ័យ និងគងជ័យ ដល់ព្រះសង្ឃគង់នៅវត្តភ្នំសំបុក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនស្គរជ័យ និងគងជ័យ ដល់ព្រះសង្ឃគង់នៅវត្តភ្នំសំបុក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ

សង្គម និងកម្សាន្ត
ខេត្តក្រចេះ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនស្គរជ័យ និងគងជ័យ ដែលជាអំណោយរបស់ លោក យិន សារ៉ាន់ អគ្គរងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី អ៊ាន អេឡែន ដល់ព្រះសង្ឃនៅវត្តសំបុក និងថ្វាយគ្រឿងសក្ការៈ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់...
ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Emerson College Polling បានធ្វើការស្ទង់មតិមួយអំពីប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ Emerson College Polling បានស្ទង់មតិលើប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណ១៥៦៧នាក់ អំពីប្រជាប្រិយភាពរបស់លោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហាកន្លងទៅថ្មីៗនេះ ហើយលទ្ធផលបង្ហាញថា លោក ចូ បាយដិន ទទួលបានការគាំទ្រ៤៩% និងលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រ៤៧% ។ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គាំទ្រលោក ចូ បាយដិន លើយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាល ដាលវីរុសCovid-19 ការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការជ្រោងស្ទួយសេដ្ឋកិច្ចអោយងើបឡើងវិញ ដែលសុទ្ធតែជាយុទ្ធសាស្ត្រដែលលោក ត្រាំ ទទួលបរាជ័យ ៕...