ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យភូមិក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ អស់ថវិកាប្រមាណ៧ ម៉ឺនដុល្លារ

រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបុណ្យភូមិក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ អស់ថវិកាប្រមាណ៧ ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាបុណ្យនៅភូមិក្បាលដំរីដែល បានសាងសង់អំពីឈើ ហើយបានទទួលរងនូវការខូចខាត ចាស់ទ្រុឌទ្រោមនិងលិចទឹកផងនោះ ត្រូវបានធ្វើការសាងសង់ឡើងវិញ ជាប្រភេទអគារថ្ម ដោយបានចំណាយថវិកា ប្រមាណ៧ម៉ឺនដុល្លារអាមេរិក។ ពិធីបុណ្យឆ្លងនិងសម្ពោធសាលាបុណ្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤សីហាឆ្នាំ២២០ ក្រោមអធិបតីភាព លោកស្រីកែវ សុខពិសី អភិបាលរាជធានីភ្នំពេញ និងមានការ ចូលរួមពីប្រជាពលរដ្ឋ ពុទ្ធបរិស័កជាច្រើនរូប ទៀតនៅភូមិក្បាលដំរី ផ្លូវ១០៥k ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍​សែន​ជ័យ ហើយក្នុងពិធីនេះក៏មាន ការសូត្រមន្ត រាប់បាត្រជាមួយព្រះសង្ឃចំនួន៤៨អង្គផងដែរ។ លោកស្រីកែវ សុខពិសី បាន បញ្ជាក់ឲ្យ ដឹងថា ដោយមើលឃើញថាអាគារសាលា បុណ្យភូមិក្បាលដំរី មានសភាព ចាស់ទ្រុឌទ្រោម លោកស្រីបានសម្រេចធ្វើការ សាងសង់ឡើងវិញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ។ សាលាបុណ្យថ្មីនេះមានទទឹង៩,៣ ម៉ែត្រ បណ្ដោយ១៦,២ម៉ែត្រ កំពស់៧,៩ម៉ែត្រនិងរោងអ្នកតាមាន...
រយៈពេល ០៧ខែឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​​​ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិកស្មើនឹង ៦.៨១%នៃផែនការប្រចាំឆ្នាំ

រយៈពេល ០៧ខែឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​​​ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិកស្មើនឹង ៦.៨១%នៃផែនការប្រចាំឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ យោងតាមរយបាយការណ៍របស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៅ​​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ បង្ហាញ​​ថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ)មានចំនួន ៧៨៦.២៤ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលាន​​រៀល (ប្រ​មាណជា ១៦.២២លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។ លោក គង់ វិបុល បញ្ជាក់ថា សរុបរយៈពេល ០៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥.៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧.៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥.៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អ...
ក្រុមហ៊ុន N&Y រៀលអ៊ីស្តេតនិមន្តព្រះសង្ឃសូត្រមន្ត​ ដើម្បីសុំសិរីសួស្តី​ក្នុងពិធីបុកគ្រឹះសាងសង់ផ្សារមានទំហំជិត2000 ម៉ែត្រការ៉េ ដែលគម្រោងស្ថិត​​នៅស្រុក​​អង្គស្នួល

ក្រុមហ៊ុន N&Y រៀលអ៊ីស្តេតនិមន្តព្រះសង្ឃសូត្រមន្ត​ ដើម្បីសុំសិរីសួស្តី​ក្នុងពិធីបុកគ្រឹះសាងសង់ផ្សារមានទំហំជិត2000 ម៉ែត្រការ៉េ ដែលគម្រោងស្ថិត​​នៅស្រុក​​អង្គស្នួល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា ឯល គ្រីយ៉ា ជាម្ចាស់ ក្រុមហ៊ុន N&Y រៀលអេស្តេត និងជា​ម្ចាស់គម្រោងដីឡូត៍អង្គស្នួលបាននិមន្ត​​ព្រះសង្ឃសូត្រមន្ត​​ ដើម្បីសុំសិរីសួស្តី ក្នុងពិពី បុកគ្រឹះ​សាងសង់ផ្សារ ដែលមានទំហំជិត 2000 ម៉ែត្រការ៉េសម្រាប់ ការសាងសង់ និងត្រូវប្រើរយៈពេលប្រហែលជា៣ទៅ៤ខែ ដែលពិធីនេះធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៣ខែ សីហានេះ​។​ លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា«គម្រោងផ្សារនិងត្រូវបានបញ្ចប់ ដូចនេៈ សូមជូនដំណឹងទៅដល់ អតិថិជន ដែលមានបំណងចង់ទិញ រឺជួលតូប ផ្សារ អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ ។ អតិថិជនចាស់របស់គម្រោង ខាងក្រុមហ៊ុននិងផ្ដល់ជូនតូបផ្សារចំនួន២ ឆ្នាំ អោយទៅអតិថិជនដែលធ្វើការបង់ផ្ដាច់ទទួលប្លង់ តែប៉ុណ្ណោះ» ។ អ្នក​ជំនាញខាងលើ​រំពឹងកលើកឡោះង​ថា ​​ទៅថ្ងៃខាងមុខនេះតំបន់​នេះ​​ក្លាយជាតំបន់​​អភិវឌ្ឍន៍ដោយសារតែនៅជិត​​​ផ្លូវជាតិ​លេខ៤ ស្រប​និងតាម​​​​បណ្តោយ​​​ផ្លូវល្បឿនលឿន​របស់រដ្ឋាភិបាល​  ហើយ​គាំទ្រ​រាល់ការវិនិយោគចម្រុះជាតិស...
លោក ស៊ាង ថៃ តំណាង តំណាង​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបប្រជុំពិភាក្សាការងារជាមួយសមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB

លោក ស៊ាង ថៃ តំណាង តំណាង​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបប្រជុំពិភាក្សាការងារជាមួយសមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​​ ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) សមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB និងជាសមាជិកក្រុមប្រឹក្សាយោបល់នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និង សហការី។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកវិធីជួយជំរុញសកម្មភាពទីផ្សារចំពោះផលិតផលក្នុងស្រុកដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈជួយស្រោចស្រង់សិប្បករកម្ពុជា បន្ទាប់ពីជំងឺកូវីដត្រូវបានគ្រប់គ្រងនាពេលខាងមុខ។ លោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមា...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនា​​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ បានដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនូវរបៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍មានដូចខាងក្រោម៖ ១- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ ២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។ ៣.៣-សេចក្តីព្រាងច្បាប់ស្តីពីក...
អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometerបានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២១លាននាក់គឺចំនួន ២១ ០៧៩ ៣០៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង៧៥ម៉ឺនាក់គឺចំនួន ៧៥៣ ៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ជិត១៤លាននាក់គឺចំនួន ១៣ ៩១១ ៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦ ៣៦១នាក់ និងឆ្លទៅទៅមនុស្សថ្មីជាង២៧ម៉ឺននាក់គឺចំនួន ២៧២ ៨៥៨នាក់នៅជុំវិញពិភពលោក ។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ជាង១ពាន់នាក់ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១០០៦នាក់ ៕...
អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ដើមឈើមានសារៈសំខាន់យ៉ាងខ្លំាងសម្រាប់មនុស្សជាតិ ទំាងប្រាសាទ បុរាណ និងទាំងបរិស្ថានផងដែរ ដូចនេះ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងផ្ដល់កូន ឈើជាច្រើនប្រភេទចំនួន១០ម៉ឺនដើម ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យកទៅដាំ បើទោះបីនៅទីណាក៏ដោយ។ ការផ្ដល់កូនឈើនេះ ក្នុងគោលបំណង ស្ដារគម្រប ព្រៃឈើក្នុង តំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យកាន់តែច្រើនឡើង និង បំផុសស្មារតី ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថានផងដែរ។ កូនឈើសម្រាប់ចែកជូនសម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃនោះ មាន ដូចជាកូនឈើ គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿងរាជ គុយ សិរមាន់ ផ្ញៀវ អង្គារដី ផ្កាក្ងោកតូច ផ្កាក្ងោកធំ ផ្កាឥន្ទនេល ផ្កាអង្គាបុស្ស។ លោកបានបន្តថា ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង២ខែ ម...
ក្រសួងកសិកម្ម ស្នើចិននាំចេញ ត្រីប្រា និងត្រីទីឡាបព្យា ទៅជប៉ុន និងចិនចន្លោះ ៥០ ទៅ១០០តោន

ក្រសួងកសិកម្ម ស្នើចិននាំចេញ ត្រីប្រា និងត្រីទីឡាបព្យា ទៅជប៉ុន និងចិនចន្លោះ ៥០ ទៅ១០០តោន

ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្នើចិន នូវលទ្ធភាពនាំចេញ ត្រីទីឡាបព្យា និងកន្ធាយដើម្បីនាំចេញទៅ ចិន ។ លោកថាយ សុមុនី ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ វារីវប្បកម្មបានថ្លែង ប្រាប់សារព័ត៌មាន បែបនេះ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២០។ លោកបញ្ជាក់ដូច្នេះថា៖ ដោយឡែក ជប៉ុន បាន យកសំណាក ត្រីទីឡាបព្យាកម្ពុ ជា ទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោង នាំចេញត្រី ទី ឡាបព្យា ពីកម្ពុជាពី៥០ទៅ១០០តោនប៉ុន្តែ ដោយសារបញ្ហាកូវីដ-១៩ គម្រោងត្រូវបាន ផ្អាក។ សម្រាប់លក្ខខណ្ឌ ដែលកម្ពុជាអាចនាំចេញ ផល នេសាទនេះបាន គឺទាមទារ ឲ្យកសិករ ចិញ្ចឹមតាម លក្ខណៈបច្ចេកទេសពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាន នោះទេ ដោយត្រូវរង់ចាំការសម្រេចពីភាគី ជប៉ុន និងចិនសិន។ បើយោងតាមរបាយការណ៍ បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៩-២០២០ លើវិស័យជលផល ឆ្នាំ២០១៩ ផលនេសាទ និងវារីវប្បកម្មសរុប ...
ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

សង្គម និងកម្សាន្ត
អ្នកជំនាញផ្នែកសុខភាព និងអ្នកវិទ្យាសាស្ត្រជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រកាសចុះក្នុងបញ្ជីរឱសថជាតិរបស់ប្រទេសរុស្ស៊ី ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Nature។ លោក Peter Hotez អ្នកវិទ្យាសាស្ត្រផ្នែកវ៉ាក់សាំងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីប្រកាសរបស់លោក ពូទីន ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការវីរុសCovid-19ទៅក្នុងបញ្ជីរឱសថជាតិរបស់ខ្លួនគឺវាលឿនខ្លាំងពេក ដោយសារប្រទេសនេះមិនបានបង្ហាញពិភពលោកអោយដឹងពីជំហាននៃការសាកល្បងនោះទេ។ ចំណែកអ្នកជំនាញផ្នែកវ៉ាក់សាំងនៅវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី បាននិយាយថា ការបង្ហាញពីក្តីព្រួយបារម្ភរបស់ពិភពលោកចំពោះវ៉ាក់សាំងបង្ក...
ក្រុមហ៊ុន Toshiba ខាតបង់ទឹកប្រាក់១១៧លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ក្រុមហ៊ុន Toshiba ខាតបង់ទឹកប្រាក់១១៧លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអេឡិកត្រូនិកយក្ស Toshiba របស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ ស្តីអំពីការបាត់បង់ប្រាក់ចំណូលដ៏ច្រើនសម្បើមកាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅប្រទេសនេះ និងនៅជុំវិញពិភពលោក ដែលនេះបើយោងតាម NHK។ ក្រុមហ៊ុន Toshiba បានអោយដឹងថា ក្នុងរយៈពេល៣ខែចាប់ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ប្រមាណ១២.៦ពាន់លានយ៉េន ស្មើនឹង១១៧លានដុល្លារអាមេរិក ក្រោយពេលដែលក្រុមហ៊ុននេះ បានទទួលប្រាក់ចំណូលប្រមាណ៧៣លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេចក្តីប្រកាសដដែលបានបន្ថែមថា ការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ២៦%កាលពីត្រីមាសទី២ បើប្រៀបធៀបនឹងត្រីមាសទី១ ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៩៩.៨ពាន់លានយ៉េន ស្មើនឹង៥.៥ពាន់លានដុល្លារអាមេរិក៕...