លោក វេង សាខុន ថា៖អ្នកចិញ្ចឹមសត្វ អាជីករលក់សាច់ និងអ្នកទទួលទាន ចូលរួមផ្តល់យោបល់ អំពីតម្លៃសត្វរស់ និងតម្លៃលក់សាច់ នៅលើទីផ្សារ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសិទ្ធិឲ្យ អ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ និងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ចូលរួមផ្តល់ជាយោបល់ ពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។
នេះយោងតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការ របស់លោកវេង សាខុន បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកសិករជាអ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ ហើយនិងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ដែលបានចូលរួមផ្តល់ជាយោបល់ មកដល់ខ្ញុំ ស្តីពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។
ក្រសួងនឹងប្រមូលមតិយោបល់ទាំងអស់មកពិនិត្យពិចារណា និងដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដ៏លំបាកនៃការស្តារការចិញ្ចឹមសត្វជ្រូកក្រោយពេលនៃការប្រឈមជម្ងឺប៉េសជ្រូកអាហ្...








