ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ជួបគ្នានៅចិនដើម្បីដោះស្រាយភាពតានតឹង

មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ជួបគ្នានៅចិនដើម្បីដោះស្រាយភាពតានតឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ីហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន និងលោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីរបស់កូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាទ្វេភាគី នៅថ្ងៃអង្គារ ទី២៤ ខែធ្នូនេះ នៅទីក្រុង ឆឹងទូ (Chengdu) ប្រទេសចិន ។ ដែលនេះបើយោងតាមការចុះផ្សាយរបស់ Reuters ។ ជំនួបទ្វេភាគីរវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយ ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាជាមួយលោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំងពីរទៅកាន់ប្រទេសចិន ។ កិច្ចពិភាក្សារវាងលោក ស៊ីហ្សូ អាបេ និងលោក មូន ជេអ៊ីន គឺផ្តោតសំខាន់ទៅលើភាពតានតឹងផ្នែកការទូត និងពាណិជ្ជកម្មជប៉ុន និងកូរ៉េខាងត្បូង ដែលបានកើតឡើងដោយសារតុលាការកូរ៉េខាងត្បូងបានសម្រេចអោយជប៉ុនចេញសំណងថ្លៃបង្ខំពលករកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំង ហើយជប៉ុនមិនចេញសំណង និងបានរឹត ត្បិតការលក់រ៉ែកម្រឲ្យកូរ៉េខាងត្បូងសម្រាប់ផលិតទូរស័...
UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ​២០១៩​-២០២៣

UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ​២០១៩​-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការមូលនិធិសហប្រជាជាតិ (UNFPA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ​២០១៩​-២០២៣​ (Country Programme Action Plan-equivalent 2019-2023)។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះដឹកដោយលោក អ៊ុត វុទ្ធី អគ្គលេខា ធិការរង គ.ជ.នា/ក.អ.ក និងលោក​Daniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ក្រោម​អធិបតីភាពលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ គោលដៅចម្បងនៃកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្ម​ភាព​កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសក្នុងឆ្នាំ២០១៩ និងកំណត់អាទិភាពសម្រាប់ឆ្នាំ២០២០។ សូមបញ្ជាក់ថា  ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ របស...
វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
វិទ្យាស្ថានស៊ីអ៊ីអូ និងគណៈកម្មការប្រឡងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈគ្រប់គ្រងវិទ្យស្ថាន ស៊ីអ៊ីអូ បានរៀបចំការប្រឡងតេស្តជ្រើសរើស បេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៥ ឆ្នាំ​ទី១នៅថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ​​ដែលមានបេក្ខជនសរុបចំនួន១៥៥នាក់ក្នុងនោះមានស្រីចំនួន៩០ នាក់។ ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង ១:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ដោយផ្ដោតសំខាន់លើ៣មុខវិជ្ជារួមមាន គណិតវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេស ក្នុងគោលបំណងធ្វើតេស្តសមត្ថ​ភាពនិស្សិតស្របតាមលក្ខខណ្ឌផ្លូវច្បាប់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូបង្ហាញថា ការសិក្សាក្នុងឆ្នាំទី១​និស្សិត​នឹងទទួលបានការហ្វឹកហ្វឺនដូចជាទាហាន ដើម្បីដុសខាត់ផ្នត់គំ...
លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ខ្ញុំបានមកជួបជនពិការ មាស សុផាត ដែល ឯក ឧត្តម កើត សារ៉េត រំលោភយកដីគាត់ទំហំជាង១ហិកតានៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។ នៅឆ្នាំ១៩៩២ លោក កើត សារ៉េត បានទិញដីមួយកន្លែងទំហំ ៤៦៨៩ ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែក​ព្នៅពីឈ្មោះ អ៊ុន អយហើយបានអោយលោក មាស សុផាតចាំដីនោះអោយ។ ក្នុងអំឡុងពេលចាំដីអោយ លោក កើត សារ៉េតនៅឆ្នាំ១៩៩៤ លោក មាស សុផាតបានធ្វើលិខិតស្នើសុំខ្ចីដីបឹងទំហំជាង១ ហិក​តា​ទៅអាជ្ញាធរភូមិឃុំហើយអាជ្ញាធរ ភូមិ ឃុំបានចុះហត្ថលេខាអនុញ្ញាតអោយលោក មាស សុផាត តាមការស្នើសុំ។លោក មាស សុផាតបានប្រើប្រាស់ដីដែលស្នើសុំនោះធ្វើជាកន្លែងចឹញ្ចឹមត្រីរហូតមកមិនដែលមានបញ្ហាអ្វីទេ។ លុះដល់ឆ្នាំ១៩៩៩ស្រាប់តែលោក កើត សារ៉េត ធ្វើប្លង់យកដីរបស់លោក មាស សុផាត ដែលខ្ចីពីភូមិឃុំតែម្ដង។ ប្រជាជនរស់នៅភូមិដួងបានចេញមកបំភ្លឺថា លោក កើត សារ៉េត មិនដែលមករស់នៅលើដីនោះទេហេតុអ្វីបានជាមានប្លង់ទ...
ឥណ្ឌាបាញ់សាកល្បងមីស៊ីលប្រភេទថ្មីបានដោយជោគជ័យ

ឥណ្ឌាបាញ់សាកល្បងមីស៊ីលប្រភេទថ្មីបានដោយជោគជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងបានដោយជោគជ័យនូវមីស៊ីលប្រភេទថ្មី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដែលជាប្រភេទមីស៊ីល បាញ់ពីដីទៅលើអាកាសក្នុងប្រតិកម្មលឿនបំផុត (Quick Reaction Surface-to-Air Missile ដែល ហៅកាត់ថា QRSAM  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI ។ ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះ ត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រភាគខាងកើតឥណ្ឌា តាមគម្រោង មេដឹកនាំឥណ្ឌានឹងប្រគល់មីស៊ីលប្រភេទថ្មីនេះទៅឲ្យកងទ័ពរបស់ខ្លួននៅឆ្នាំ២០២១ខាងមុខ ដែលមីស៊ីលនេះអាចវាយប្រហារទៅលើសត្រូវក្នុងប្រតិកម្មក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រ និងអាចវាយប្រហារចំគោលដៅបានល្អបំផុតក្នុងសមរភូមិ ។ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (India’s Defense Research and Development Organization) ដែលហៅកាត់ថា DRDO បានសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយពហុជំនាញ...
សម្តេចតេជោ៖ ស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជាបន្ថែមទៀត

សម្តេចតេជោ៖ ស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជាបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។ សម្តេចតេជោបានលើកឡើងបែបនេះនៅក្នុងឱកាសសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្សារ ដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ។ សម្តេចបានស្នើឲ្យលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវពិនិត្យឃើញអំពីចំនួនដែលវៀតណាម នាំចូលមកកម្ពុជា និងទំនិញពីកម្ពុជានាំចូលទៅវៀត ណាម គឺមានចំណុចខុសគ្នា ។ «ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើននូវចំនួនដែលត្រូវទិញពីកម្ពុជា ក្នុងហ្នឹងវៀត ណាម បាននឹងកំពុងទិញអង្ករពីកម្ពុជា ចំនួន៣០ម៉ឺនតោន និងមានការទិញនូវផលិតផលមួយចំនួនផ្សេងទៀត ។ ខ្ញុំស្នើឱ្យវៀតណាម មើលទិញនូវទំនេញផ្សេងទៀត...
ក្រុមហ៊ុនអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប(EU)នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនាដើមឆ្នាំ២០២០

ក្រុមហ៊ុនអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប(EU)នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនាដើមឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជាកាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី“ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ធ្វើឡើង ដោយលោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភា​ពាណិជ្ជ​កម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង២០០រូប។ លោក ពេជ ឬទ្ធី បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងជូនដំណ...
រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់​ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធី​បើក​​វេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្​តកាត​​ព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ា​ណា។ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត តាមរយៈការអនុវត្តយន្តការត្រ...
KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យគ្រប់ខេត្ត ក្រុងទូទាំង​ប្រទេស​សម្រាប់វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យគ្រប់ខេត្ត ក្រុងទូទាំង​ប្រទេស​សម្រាប់វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំ​ពេញ៖​ ក្រុមហ៊ុន​អចលនទ្រព្យ​​ Keller​ Williams​ (KW​ Cambodia​) គ្រោង​នឹង​បើក​ការិយាល័យ​ចំនួន១០០ទីតាំង​ ​នឹង​ប្រមូល​ដោយ​ភ្នាក់ងារ​ជំនាញ​ប្រមាណ៧​,០០០នាក់​ ក្នុងរយៈពេល ១០ឆ្នាំ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹងតម្រួវការនៃ​វិស័យ​អចលនទ្រព្យ​នៅ​​កម្ពុជា​​។ លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ នេះ​ថា​ គោលដៅ​របស់​ក្រុមហ៊ុន​ KW​ Cambodia​ នឹង​ប្រមូល​ផ្តុំ​ភ្នាក់ងារ​អចលនទ្រព្យ​ និង​បើក​ការិយាល័យ​ជាច្រើន​កន្លែង​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​លូតលាស់​នៃ​អចលនទ្រព្យ​។ លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ “ចក្ខុវិស័យ​របស់​យើង​ក្នុងរយៈពេល១យើង​នឹង​បើក​ ការិយាល័យ​ឱ្យ​បាន១០០​ ទីតាំង​។ គោលដៅ​របស់​យើង​គឺ​បើក​គ្រប់​ខណ្ឌ​ ខេត្ត​ គ្រប់​ស្រុក​ ត្រូវតែ​មាន​វត្តមាន​របស់​យើង​”។ ទីតាំងទាំង១០០នៅ​ទូទាំង​ប្រទេស​ នឹង​ប្រមូល​ភ្នាក់ងារ​របស់​យើង​ ឱ្យ​បាន​យ៉ាង...
កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត

កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែនកម្ពុជា-វៀត​ណា​ម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រ​ទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។ នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាល​ពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀត​យកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដីជួយសម្របសម្រួលឲ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភា...