ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ដើមខែកក្កដានេះ CDCអនុម័តគម្រោង វិនិយោគបីទីតាំងក្នុងទុនវិនិយោគជាង១៤លានដុល្លារ

ដើមខែកក្កដានេះ CDCអនុម័តគម្រោង វិនិយោគបីទីតាំងក្នុងទុនវិនិយោគជាង១៤លានដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញា បនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបីទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគជាង ១៤លាន ដុល្លារ។ នេះបើតាមសេចក្ដីប្រកាស ព័ត៏មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃនេះ ខែកក្កដាឆ្នាំ ២០២០ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ: កម្មាធិការតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ"ជូនដល់ក្រុមហ៊ុន។ ទីមួយរួមមានក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មាន ទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co....
លោក ឃួង ស្រេង ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

លោក ឃួង ស្រេង ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និង វាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងមូលដ្ឋានត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញ បែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ(OD IDpoor) ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ- ១៩ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ លោកបញ្ជាក់ថា៖ ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិស ដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កា...
ថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លាត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លាត្រូវបានក្រសួងពាណិជ្ជកម្មប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយ​កថវិកាចំនួន ៣៨,៥០១,០០០រៀល និង៣៥០ដុល្លា ប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ។ ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីសំណេះ​សំណាលការងាររវាង លោកស្រី​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោក​​ ប៉ាវ ហេងដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួនទៀត។ លោករដ្ឋលេខាធិការ បានឱ្យដឹងថា ថវិកាដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ គឺមានចំនួន ៣៨,៥០១,០០០រៀល និង​៣៥០​ដុល្លា ដែលបានពីការចូលរួមដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម។ លោករដ្ឋលេខាធិការបានលើកឡើងថា នេះជាលើកទី១៥ហើយដែលក្រសួងពាណិជ្ជកម្មប...
ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅស្រុកក្រូចឆ្មារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅស្រុកក្រូចឆ្មារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ តាមប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហម កម្ពុជា និងសហការី រួមជាមួយថ្នាក់ ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពល រដ្ឋខ្មែរ-ឥស្លាមចំនួន៦០គ្រួសាររស់នៅ សហគមន៍ខ្មែរ-ឥស្លាម នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី ក្នុងភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកស្រី អគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ការគិតគូរ ជាមួយនឹងមនោ សញ្ចេតនា និងអនុស្សាវរីយ៍ជាច្រើន នៅ ស្រុកកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជាពិសេសក្តីសោមនស្សរីក រាយ ចំពោះការកើតថ្មីឡើងវិញនូវភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ដែលមានសហគមន៍ខ្មែរ-ឥស្លាមរស់នៅក្នុងតំបន់នេះ...
ការលក់រថយន្ត Nissanនៅប្រទេសចិនកើនឡើង៤.៥% កាលពីខែឧសភា

ការលក់រថយន្ត Nissanនៅប្រទេសចិនកើនឡើង៤.៥% កាលពីខែឧសភា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយ្តធំមួយរបស់ប្រទេសជប៉ុនបានប្រកាសថា ការលក់រថយន្តគ្រប់ប្រភេទនៅប្រទេសចិន បានកើនឡើង៤.៥% កាលពីខែឧសភា ឆ្នាំ២០២០នេះ ដែលជាកំណើនទាបជាងការរំពឹងទុក ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan Motor បាននិយាយថា កំណើននៃការលក់រថយន្តនៅប្រទេសចិន បានកើនឡើងក្នុងអត្រាទាប គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលធ្វើអោយប៉ះពាល់ដល់ប្រាក់ចំណូលរបស់អតិថិជន ក្រុមហ៊ុន និងស្ថាប័នផ្សេងទៀងនៅក្នុងប្រទេសនេះ ។ កំណើននៃការលក់រថយន្ត៤.៥% គឺស្មើនឹងរថយន្តប្រមាណ១៣៦ ៩២៩គ្រឿង ដែលជាកំណើននៃការលក់ចេញទាប បើប្រៀបធៀបនឹងរយៈពេលដូច​​​គ្នាកាលពីឆ្នាំកន្លងទៅ ដោយសារតែប្រទេសចិន គឺជាទីផ្សារលក់រថយន្តធំបំផុតនៅលើពិភពលោក ៕...
សហភាពមីយ៉ាន់ម៉ាអាចរកប្រាក់បានជាង៣១ពាន់លានដុល្លារពីឧស្សាហកម្មអណ្តូងរ៉ែ

សហភាពមីយ៉ាន់ម៉ាអាចរកប្រាក់បានជាង៣១ពាន់លានដុល្លារពីឧស្សាហកម្មអណ្តូងរ៉ែ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយថា សហភាពីយ៉ានម៉ា អាចរកប្រាក់ចំណូលបានប្រមាណជាង៣១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីឧស្សាហកម្មអណ្តូងរ៉ែគ្រប់ប្រភេទនៅក្នុងប្រទេសនេះ ជាពិសេសគឺនៅក្នុងរដ្ឋ កាជីន ។ ពាក់ព័ន្ធនឹងឧស្សាហកម្មអណ្តូងរ៉ែនេះដែរ នៅថ្ងៃសុក្រ ទី៣ ខែកក្កដានេះ មានគ្រោះមហន្តរាយបំណាក់ដីមួយបានកើតឡើងនៅសហភាពមី​យ៉ា​ន់​ម៉ា ដែលកំណើនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយបំណាក់ដីនេះ បានកើនឡើងដល់ចំនួន១៦២នាក់ហើយ និងមនុស្សចំនួន៥៤នាក់ផ្សេងទៀត​បានរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកកម្មករផ្សេងទៀតនៅក្នុងអណ្តូងរ៉ែនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ក្រុមភ្នាក់ងារជួយសង្គ្រោះបានអោយដឹងថា មូលហេតុដែលនាំអោយមានបំណាក់ដីនៅអណ្តូងរ៉ែនេះ គឺដោយសារភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់​យ៉ាងនៅតំបន់រងគ្រោះ និងកើតមានបំណាក់ដីខណៈដែលក្រុមកម្មករអណ្តូងរ៉ែកំពុងធ្វើការ ៕...
លោករដ្ឋមន្ត្រីទទួលជួបការសម្ដែងការគួរសមដោយសមាគមសិប្បករកម្ពុជា

លោករដ្ឋមន្ត្រីទទួលជួបការសម្ដែងការគួរសមដោយសមាគមសិប្បករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ទទួលជួបការសម្ដែងការគួរសមដោយលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia)និង សហការី។ លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយ សារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងពាណិ ជ្ជកម្មមានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផង ដែរ។ ក្រសួងពាណិជ្ជកម្មគាំទ្រគ...
សម្តេចតេជោបញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃនិងតំបន់ការពារផ្សេងៗរបស់រដ្ឋ

សម្តេចតេជោបញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃនិងតំបន់ការពារផ្សេងៗរបស់រដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ៣ ខែកក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានម ករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋដូចជានៅកោះ កុង ព្រះវិហារជាដើមដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ សម្តេចថា ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ ក្រសួងបរិស្ថាន ក្រសួងកសិកម្...

អ្នកឆ្លងវីរុសCovid-19ថ្មីប្រចាំថ្ងៃកើនឡើងដល់ជាង២០ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
កំណើននៃការឆ្លងវីរុសCovid-19ថ្មីប្រចាំថ្ងៃនៅជុំវិញពិភពលោក បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង២០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង ដែលបានរុញច្រានកំណើនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក អោយកើនឡើងដល់ជិត១១លាននាក់ គិតត្រឹមថ្ងៃសុក្រ ទី៣ ខែកក្កដានេះ ដែលនោះបើតាមការចុះផ្សាយរបស់ Worldometer។ រយៈពេល២៤ម៉ោង គិតត្រឹមថ្ងៃសុក្រនេះ មានអ្នកឆ្លងវីរុសCovid-19ថ្មីនៅជុំវិញពិភពលោកចំនួន ២០៥ ១៦១ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងថ្មីចំនួន ១៩៦ ៩០១ នាក់ គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងថ្មីចំនួន ១៧៣ ៨០៨ នាក់ គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងថ្មីចំនួន ១៦០ ៩៨៥ នាក់ និងគិតត្រឹមថ្ងៃចន្ទមានអ្នកឆ្លងថ្មីចំនួន ១៦៣ ០៨៤នាក់ សូមបញ្ជាក់ជូនថា រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ២០៥ ១៦១ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន ៥០៨៤នាក់ ដែលប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក មានមនុស្សស្លា...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉៕...