ដើមខែកក្កដានេះ CDCអនុម័តគម្រោង វិនិយោគបីទីតាំងក្នុងទុនវិនិយោគជាង១៤លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញា បនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបីទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគជាង ១៤លាន ដុល្លារ។
នេះបើតាមសេចក្ដីប្រកាស ព័ត៏មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃនេះ ខែកក្កដាឆ្នាំ ២០២០ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ: កម្មាធិការតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ"ជូនដល់ក្រុមហ៊ុន។
ទីមួយរួមមានក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ ខ្សែចំណងគ្រប់ប្រភេទ ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង មាន ទុនវិនិយោគចំនួន ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co....







