ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន បញ្ចប់​មុខតំណែង​ លោកឧត្ដមសេនីយ៍​ឯក​ សៀន​ សុវណ្ណានាយក​រង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ចប់​មុខតំណែង​ លោកឧត្ដមសេនីយ៍​ឯក​ សៀន​ សុវណ្ណានាយក​រង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បញ្ចប់​មុខតំណែង​ ឧត្ដមសេនីយ៍​ឯក​ សៀន​ សុវណ្ណា​ អត្តលេខ​ ២៩៦៦៤​ អគ្គនាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ ។
ពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់(Borax)ត្រូវបានមន្ត្រីសាខា(ក.ប.ប)ខេត្តបាត់ដំបង រកឃើញនិងដកហូត

ពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់(Borax)ត្រូវបានមន្ត្រីសាខា(ក.ប.ប)ខេត្តបាត់ដំបង រកឃើញនិងដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តបាត់ដំបង)៖ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបឹង​​ឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ត្រីងៀត ពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៥១ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និង...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៨វត្ដនៅ​​ខេត្ដកណ្ដាល

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៨វត្ដនៅ​​ខេត្ដកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្ដាល៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរួមជាមួយលោក ផែរ ហុកឈួន និងលោកស្រី អ៊ឹង ស៊ីស្រ៊ន ឧបាសិកាតាំង បាក់ ហៀង ដោយមានការចូលរួម ពុទ្ធ បរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៨វត្ត។ ការ​ប្រគេនដល់ព្រះសង្ឃ គឺ នៅ​វត្ត ព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ ដែលពិធីនេះ ត្រូវបានរៀបចំឡើងនៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពល...
លោក ប៉ាន សូរស័ក្ដិ  លើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជាជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម

លោក ប៉ាន សូរស័ក្ដិ  លើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជាជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា ហើយជំនួបនេះធ្វើ​ឡើង​នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ លោក​​រដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញ​វិនិយោគ។ តាមរយៈការអនុវត្ត​គោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។ កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក...
សត្វក្រៀល ឬកុកក្រៀល ឬកុកទេពភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពទឹកដីខេត្តព្រះវិហារជាសត្វកម្រស្ទើផុតពួជ

សត្វក្រៀល ឬកុកក្រៀល ឬកុកទេពភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពទឹកដីខេត្តព្រះវិហារជាសត្វកម្រស្ទើផុតពួជ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពីសត្វក្រៀល ឬកុកក្រៀល ឬកុកទេព (ត)នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើត នៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូន របស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការ​ពារ ទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយ មានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត)ជាដើម។ សត្វកុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។ សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូន នោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ៕ ដោយ៖ សំរិត...
លោក ឃួង ស្រេង ចុះពិនិត្យធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីរ៉ារទេះភ្លើងដល់ស្ដុបនាគវ័ន្ដ ខណ្ឌដូនពេញ

លោក ឃួង ស្រេង ចុះពិនិត្យធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីរ៉ារទេះភ្លើងដល់ស្ដុបនាគវ័ន្ដ ខណ្ឌដូនពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដើម្បីលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយ នឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថី សហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន្ដ ខណ្ឌដូនពេញ ។ ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡា នេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ០២ខែកក្កដា ឆ្នាំ​២០២០ នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដោយចុះជួបផ្ទាល់ជាមួយប្រជាពល រដ្ឋ ដែលមានលំនៅដ្ឋាន ប៉ះពាល់ ដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើង...
ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានព្រមានកាលពីថ្ងៃពុធ ទី១ ខែកក្កដានេះ អំពីកំណើននៃការឆ្លងរាល ដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលកើនឡើងក្នុងរង្វង់ជាង១៦ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍កន្លងមក និងនៅសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១០ ៨១០ ៣០៧ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៩ ០៨៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦ ០៣២ ៩៨៥ នាក់បានជាសះស្បើយពីវីរុសនេះ ។ ប្រទេស៣នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ប្រចាំថ្ងៃខ្ពស់ជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីចំនួន ៥១ ០៩៧ នាក់ ប្រេស៊ីលមានអ្នកឆ្លងថ្មីចំនួន ៤៤ ៨៨៤ នាក់ និងប្រទេសឥណ្ឌាមានអ្នកឆ្លងថ្មីចំនួ...
អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការពលកម្មអន្តរជាតិ International Labor Organizationដែលហៅកាត់ថា ILO បានចេញរបាយការណ៍មួយ នៅថ្ងៃពុធ ទី១ ខែកក្កដានេះ ស្តីអំពីកំណើនអ្នកបាត់បង់ការងារធ្វើពេញម៉ោងនៅជុំវិញពិភពលោក ដែលបានកើនឡើងដល់ជាង៤០០លាននាក់ នៅត្រីមាសទី២នៃឆ្នាំ​២០២០​នេះ ចាប់តាំងពីខែមេសារហូតដល់ខែមិថុនា ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ អង្គការ អាយឡូ (ILO) បានបន្តថា ក្នុងរយៈពេលមួយត្រីមាសនេះ អត្រាបាត់បង់ការងារពេញម៉ោងសម្រាប់បុគ្គលិករដ្ឋាភិបាល និងក្រៅរដ្ឋា​ភិ​បាល បានធ្លាក់ចុះក្នុងរង្វង់១៤% ខណៈដែលមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនៅតែមានកំណើនខ្ពស់នៅឡើយ ។ សហរដ្ឋអាមេរិក ជាប្រទេសដែលមានអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងគេនៅលើពិភពលោករហូតដល់១៨.៣% ដែលស្មើនឹងបុគ្គលិកប្រមាណជាង៤២.៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៣៦០លាននាក់ ៕...
កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងឆមាសទី១ ឆ្នាំ២០២០

កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងឆមាសទី១ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករក្នុងបរិមាណ ៣៩៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។ ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេស​ចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេស​ម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សា...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី០១ ខែកក្កដានេះ។​ លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។ លោករដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជាកម្មវិធីរវាង ប្រជា​ជន ...