ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរ វត្ត នឹងត្រូវរុះរើចេញនៅចុង ឆ្នាំ២០២០ ហើយអគារនគរបាលបេតិកភ័ណ្ឌ ក៏ត្រូវរុះរើប្តូរទៅទីតាំងថ្មី ។ សម្រាប់តូបលក់ដូរទាំងអស់ នៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញឱ្យចូលទៅលក់នៅទីតាំងថ្មីក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា នៅបរិវេណមុខប្រាសាទអង្គរ ក៏ការរុះរើចេញបណ្តើរៗហើយដែរ។ លោកយិន ចាន់ដារដ្ឋ បានបញ្ជាក់ថា បានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវីដ-១៩ មានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ ។ សូមបញ្ជាក់ថា ទីតាំងបរិវេណប្រាសាទអង្គរវត្ត ត្រូវកែលម្អទៅជាតំបន់បៃតងសម្បូរទៅ ដោយផ្កាចម្រុះ និងដើម...
លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ

លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងលោកជំទាវ បុត្រា បុត្រីនិងសហការី គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ។
លោក ស៊ុន ចាន់ថុល ពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ដែលកំពុងស្ថាបនាឡើងវិញបានចំនួន៧៤ភាគរយ 

លោក ស៊ុន ចាន់ថុល ពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ដែលកំពុងស្ថាបនាឡើងវិញបានចំនួន៧៤ភាគរយ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ តើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម...
ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ

ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ មកពី៣២គ្រួសារ មានលំនៅក្នុងឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីសំណាក់ក្រុមឈ្មួញ មកលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យផល រាប់សិបឆ្នាំកន្លងមកហើយ។ ការតវ៉ានេះ បានកើតឡើងខណៈគ្រឿងចក្របួនគ្រឿង កំពុងឈូសឆាយ កាយប្រឡាយ លើកទន្ទប់ ព័ទ្ធយកដីរបស់ពួកគាត់ ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានទំហំជាង៨០ហិកតា។ ពួកគាត់បានតវ៉ាថា លោក ថាច់ ថង ដែលពួកគាត់ឮឈ្មោះតៗ បានវាទយកដីរបស់ពួកគាត់ ទាំងបំពានច្បាប់ ដោយមិនស្តាប់ការណែនាំពីអាជ្ញាធរមូកដ្ឋាន ប៉ុន្តែអាងអំណាចបុណ្យស័ក្តិ និងទឹកប្រាក់ ធ្វើទង្វើទាំងបំពានច្បាប់។ យោងតាមលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនលោក ថាច់ ថង បានឲ្យដឹងថា សកម្មភាពឈូសឆាយ ជីកប្រឡាយ លើកទំនប់ មិនអាចបន្តទៅទៀតបានទេ ក្នុងករណីមានការតវ៉ាពីប្រជាពលរដ្ឋ ដែលមានឯកសារត្រឹមត្រវបញ្...
ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន អាំផាន (Amphan) បានកើនឡើងដល់ចំនួន១៧នាក់ហើយ នៅទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសឥណ្ឌា ក្នុងខេត្ត វេស បែងហ្កាល់ និងខេត្ត អូឌីហ្សា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ខ្យល់ព្យុះស៊ីក្លូន អាំផាន បានបោកបក់ឆ្លងកាត់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា តាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់នោះផងដែរ ។ អាជ្ញាធរឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ខណៈប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលមានការឆ្លងសរុបចំនួន១១២ ៣៥៩នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៤៣៥នាក់ ៕  ...
មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថា  (វះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូន ឥឡូវក្លាយជាជនពិការស្លាប់មួយចំហៀងខ្លួន) ។ ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រួសារជនរងគ្រោះ បានស្នើរសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយថា អ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ ។ លោក សាត ណាត អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយប្រាប់សារព័ត៍មានក្នុងស្រុកថា កូនស្រីរបស់គាត់ ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយ...
សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ ​នាំយក​ថវិកា​ចំនួនសាមសិបលានរៀលជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកវណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ​ បាន​នាំយក​ថវិកា​ចំនួន​ ៣០​.០០០.០០០​ រៀល​ (សាមសិបលានរៀល)​ ដែល​បាន​ពី​ការ​បរិច្ចាគ​របស់​សមាជិក​ សមាជិកា​ ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ តាមរយះសាខា​ខេត្ត​ព្រះស៊ីហនុ​ ។ លោកវណ្ណ សុខហេង បានបញ្ជាក់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏ថ្លៃថ្លា​ និង​បង្ហាញ​ពី​ស្មារតី​ ចែករំលែក​ និងរួបរួមគ្នា​របស់​វិស័យ​ឯកជន​ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។  ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តព្រះស៊ីហនុ នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព៕  ...
ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ការនាំចេញផលិតផលនានារបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រា២១.៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅជុំវិញពិភពលោក ។ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា ការធ្លាក់ចុះនូវការនាំចេញកាលពីខែមេសា គឺដោយសារតម្រូវការសកលបានធ្លាក់ចុះដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួន បាន បិទប្រទេសដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ និងដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដដែលបានបង្ហាញថា ការនាំចូលប្រទេសនេះពីប្រទេសនៅជុំវិញពិភពលោក ក៏បានធ្លាក់ចុះ៧.២ ភាគរយ ផងដែរ ដែលជាការធ្លាក់ចុះនូវការនាំចូលទៅក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មាន ៕...
អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានរៀបចំពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។ លោក Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក និងថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ លោកអគ្គប...
លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

លោកឃួង ស្រេង ចុះពិនិត្យការដ្ឋាន ស្ថាបនាប្រព័ន្ធលូ សួនច្បារ និងដាំដើមឈើ លើមហាវិថីព្រះនរោត្តម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា សួនច្បារ នឹងដាំដើមឈើ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម និងផ្លូវ លេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ ។ ការចុះពិនិត្យការដ្ឋាននេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារ បច្ចេកទេស ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការ៉ូឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។ លោកឃួង ស្រេង បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ...