ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងជាង៥លាន៤សែននាក់

មនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងជាង៥លាន៤សែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបជាង ៥ ៤០១ ២២២ នាក់ ។ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់សរុបឡើងដល់ ៣៤៣ ៧៩៩នាក់ ខណៈដែល ចំនួនមនុស្ស ២ ២៤៧ ១១០ នាក់ បានជាសះស្បើយពីវីរុសនេះ ។ ក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសអ៊ីរ៉ង់ ។ ចំណែកប្រទេសឥណ្ឌា បានឡើងដល់លំដាប់លេខ១១នៅលើពិភពលោក បន្ទាប់ពីប្រទេសទាំង ១០ខាងលើនេះ ៕...
មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាននាំយករថយន្តពិសោធន៍ចល័តពីរគ្រឿង ទៅពិនិត្យទំនិញជាប្រភេទគ្រឿងសមុទ្របោះដុំ និងលក់រាយ នៅទីតាំងពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ការពិនិត្យនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមទីតាំងលក់បោះដុំអាហារសមុទ្រ ស្ថិតផ្ទះលេខ៥៧Eo ផ្លូវលេខ៣៣៦ និងនៅទីតាំងផ្ទះលេខ២៨A និង៣០B ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រី ក.ប.ប បានឲ្យដឹថា ពេលត្រួតពិនិត្យទំនិញជាអាហារសមុទ្រក្លាសេ ចំនួន៣៦គំរូ ដូចជាម៉ឹកក្លាសេ ក្តាមក្លាសេ បង្គាក្លាសេ ត្រីបបែលក្លាសេ បង្កងប៉ាកក្លាសេ ត្រីសាបាក់ក្លាសេ និងព្រុយត្រីសាល់ម៉ុនក្លាសេ បានយកមកវិភាគដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផល គឺផលិតផលទាំង៣៦គំរូនេះ សុទ្ធតែមានអនុលោមភាពនៃសុវត្ថិភាពចំណីអា...
រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ ក្នុងស្រុក បានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្ត នៅ ទូទាំងប្រទេស មានការកើនឡើងជិត ៤៧ភាគរយ បើធៀប នឹងពីរសប្តាហ៍ ចុងខែមុន ។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចាប់ពី ថ្ងៃទី ៤-១៧ ខែឧសភា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរ កម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានតកើនឡើង គួរឲ្យកត់សម្គាល់ដោយមាន ចំនួនសរុបប្រមាណ២៥៦.៥៤១ នាក់កើនឡើង៤៦,៧៦ ភាគរយធៀបនឹងពីរសប្តាហ៍នៃចុង ខែមេសាកន្លងទៅ។ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ចំណោមភ្ញៀវទេសចរ សរុបជាង ២៥ ម៉ឺននាក់ នោះ មានភ្ញៀវជាតិ មានប្រមាណ ២៥៣.២៥៦ នាក់ កើនឡើង៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ៤.២៨៥នាក់កើនឡើង ៧,៤៧ ភាគរយ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងទេសចរបរទេស ភាគច្រើនបានធ្...
អាមេរិកសម្រេចលក់មីស៊ីលបំពាក់លើនាវាមុជទឹកឲ្យទៅកោះតៃវ៉ាន់

អាមេរិកសម្រេចលក់មីស៊ីលបំពាក់លើនាវាមុជទឹកឲ្យទៅកោះតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២១ ខែឧសភានេះ ស្តីពី ការលក់គ្រាប់មីស៊ីលបំពាក់លើនាវាមុជទឹកចំនួន១៨ដើម ក្នុងតម្លៃទឹកប្រាក់ប្រមាណ១៨០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈដែលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជាប់ឆ្នោតជាប្រធានាធិបតីនៃកោះនេះសាជាថ្មី ហើយក្នុងពិធីឡើងកាន់តំណែង លោកស្រី សៃ អ៊ីងវិន បានប្រកាស ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់សខ្លួនឲ្យបានរឹងមាំ ។ សូមបញ្ជាក់ថា មីស៊ីលបំពាក់លើនាវាមុជទឹកទាំង១៨ដើម ដែលអាមេរិកបានលក់ឲ្យកោះតៃវ៉ាន់នោះ គឺជាមីស៊ីលប្រភេទ 18MK-48Mod ដែលត្រូវបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចបាញ់កម្ទេចនាវាមុជទឹកបានដោយងាយ ៕...
អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញឧកញ៉ា ស៊ី គង់ទ្រីវ និងលោក ហេង ហេង ឲ្យចូលមកដោះស្រាយបំណុលពន្ធ

អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញឧកញ៉ា ស៊ី គង់ទ្រីវ និងលោក ហេង ហេង ឲ្យចូលមកដោះស្រាយបំណុលពន្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែឧសភានេះ បានចេញលិខិតអញ្ជើញលោកឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន  ខេ ធី ប៉ាស៊ីហ្វិច គ្រុបលីមីធីត និងលោកសុខ ហេង នាយកក្រុមហ៊ុនហេង ហេង អាហរ័ណ នីហរ័ណ ឲ្យចូលមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុនទាំងពីរ ៕...
ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ក្រុមអ្នកអភិរក្សរបស់អង្គការគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ(Korea-Cambodia Nat ural Recreation Forest) បានចេញផ្សាយថា ក្រុមការងាររបស់ខ្លួនបានថតបាន សំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំដី១,៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប ។ សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ ប្រផេះ ឬត្នោត ត្រចៀក ជើង និង ផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស មានឆ្នូតខ្មៅនៅចំកណ្តាលផ្ទៃមុខពណ៌ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាង ក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូត ខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។ សំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យ ខ្លាច នឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និងឈ្មោះវិទ្យាសាស្រ្ត Paradoxurushe rma phrodites ។ ក្រុមអ្នកអភិរក្សបានឱ្...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងក្នុងអត្រាខ្ពស់ជារៀងរាលថ្ងៃ ដែលគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់បានកើនឡើងជាង៣៣ម៉ឺននាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងជាលំដាប់ផងដែរ ដែលគិតត្រឹមថ្ងៃសុក្រដដែលនេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៥លាននាក់ហើយ គឺចំនួន ៥១៨៩ ១៧៧នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន២ ០៧៨ ៥៣៦នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃសុក្រនេះ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១ ៦២០ ៤៥៧នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩៦ ២៩៥នាក់ ៕...
លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៩ គ្រួសារ  ស្រុកបាធាយ

លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៩ គ្រួសារ  ស្រុកបាធាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៩ គ្រួសារ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ មានចំនួន ១១គ្រួសារទទួលរងការខូត ខាតធ្ងន់ធ្ងរ និង១៨ គ្រួសារទៀតដែលរងការខូចខាតតិចតួច  ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕    ...
លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពីសំណាក់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកបានយករូបថតលោកចែករំលែក បីសកម្មភាពធ្លាក់ខ្លួនជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះជាច្រើនទសវត្សរ៍កន្លងមកបាន ចេញមុខបដិសេធ ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា មួយគ្រួសារថែមទៀតផង។ រូបភាព២សន្លឹក ដែលបង្ហាញក្នុងទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ ពេលនោះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងហួសចិត្ត។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា រូបថតនោះគឺពិតជារូបលោកមែន ប៉ុន្តែលោកមិនធ្លាក់ខ្លួន ក្លាយ ជាកម្មករសំណង់នោះទេ ។ លោកបន្ថែមថា គឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូន ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។ លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេត ផ្ទាល់បានលើកឡើងថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករ សំ...
លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ាហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន បានស្នើរទៅលោក មេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីជួយទប់ស្កាត់សត្វពាហណៈ ដែលចូលបំផ្លិចបំផ្លាញដំណាំ ស្វាយចន្ទី ។ យោងតាមលិខិតផ្ញើទៅលោក មេឃុំអូរគ្រៀង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ ថា កន្លងមកមានសត្វពាហណៈជាច្រើនបានចូលទៅបំផ្លិចបំផ្លាញ ស្វាយចន្ទី របស់ខ្ញុំ ដែលបានដាំលើ ដីចំការចំនួន២០០ហិកតា បណ្តាលឲ្យខាតបាត់បង់ថវិកាជាច្រើន ។ លិខិតដដែលបានបញ្ជាក់ថា ដើម្បីប្រយោជន៍ ខ្ញុំបានប្រកាសសួររកម្ចាស់សត្វពាហណៈទាំងនោះ តែពុំមានម្ចាស់ណាមកទទួលស្គាល់ឡើយ។ ដូច្នេះខ្ញុំសូមមានវិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញនេះដោយចាប់ប្រមូលសត្វពាហណៈណាដែលចូលលុកលុយ យកទៅលក់ឲ្យអតិថិជនដើម្បីយកប្រាក់ទៅជួយឧបត្ថម្ភដល់ មណ្ឌលសុខភាព និងសាងសង់សមិទ្ធិផល នៅក្នុងវត្តអូរគ្រៀង។  ...