ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជិត១០ លានដុល្លារ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា បានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩បានប្រមាណជិត១០ លានដុល្លារអាមេរិកហើយ ដើម្បីជាការរួមចំណែកបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មកសិកម្ម ។
លោក កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូចនិងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារអនុម័តផ្តល់ប្រាក់កម្ចីជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើវិស័យកសិកម្ម៤ប្រភេទដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ។
លោកអគ្គនាយកមានប្រសាសន៍ថា «សំណើប្រាក់កម្ចីផ្សេងទៀត ដែលមិនបានផ្តល់ការអនុម័ត ដោយសារអតិថិជនមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ធនាគារ។ឥឡូវនេ...








