កញ្ញា មាន សូនីកា ក្រោយពីផ្អាកសម្ដែងមួយរយៈងាកទៅប្រកបអាជីវកម្មជាមួយក្រុមហ៊ុនថែសម្ជស្សអាចរកប្រាក់បាន១០ម៉ឺន ដុល្លារ រយៈពេល៣ឆ្នាំ
ភ្នំពេញ៖ តារាស្រី មាន សូនីតា ត្រូវបានរាំងស្ទះក្រោយបញ្ហារាតត្បាត នៃជំងឺ Covid-19។ ទោះជាយ៉ាងណានាងទទួលបានការងារធំមួយដែលគេដឹងថានាងអាចកើបប្រាក់បានរាប់ម៉ឺនដុល្លារអា មេរិកឯណោះ។
ការរីករាលដាលនៃជំងឺCovid-19បានធ្វើឲ្យការ ងារសិល្បៈ និងអាជីវកម្មរបស់តារាប្រុសស្រីល្បី ឈ្មោះជាច្រើនផ្អាកដំណើរការ និងដួលរលំ ប៉ុន្តែតារាសម្តែងស្រីស្រស់សោភាកញ្ញា មាន សូនីតា ស្រាប់ តែទទួលបានឱកាសជាតារាស្រីតំណាងឲ្យក្រុមហ៊ុនឯកទេសថែរក្សាសម្ផស្សមួយមានឈ្មោះថាTREជ្រើសរើសធ្វើជាតារាតំណាងផលិតផលរបស់ខ្លួនមានរយៈដល់ទៅ៣ឆ្នាំឯណោះ។
តាមកុងត្រានេះ មាន ការប៉ាន់ប្រមាណថា សូនីតាអាចនឹងទទួលបានថ្លៃឈ្នួលហត់នឿយរយៈពេល៣ឆ្នាំ ខ្ទង់ជិត១០ម៉ឺនដុល្លារអាមេរិកឯណោះ។
តារាស្រីរូបនេះទទួលស្គាល់ថា ការងារសិល្បៈជាច្រើនរបស់នាងត្រូវបានរាំងស្ទះមិនខុសពីសិល្បករដទៃទេប៉ុន្តែនាងសប្បាយ ចិត្តដែលទទួលបានឱកាសធំមួយខាងលើ។
សូនីតាបានសុំសិទ្ធិ មិន អធិប្បាយលើប្រាក់ថ្លៃពលកម្មរប...








