ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនToyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសា

ក្រុមហ៊ុនToyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Toyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសាក្រុមហ៊ុន Toyota Motor Corp ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ អំពីការបន្តបិទប្រតិបត្តិការរោងចក្រផលិតរថយន្តទាំងអស់របស់ខ្លួននៅតំបន់អឺរ៉ុប រហូតដល់ថ្ងៃទី២០ ខែមេសាខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សេចក្តីប្រកាសដដែលបានបានអោយដឹងថា មូលហេតុដែលនាំអោយក្រុមហ៊ុននេះបន្តបិទប្រតិបត្តិការរោងចក្រទាំងអស់របស់ខ្លួននៅអឺរ៉ុប គឺដោយសារវីរុស Covid-19 បានឆ្លងរាលដាលកាន់តែខ្លាំងនៅតំបន់អឺរ៉ុប មាននៅប្រទេសអ៊ីតាលីជាដើម ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ក្រុមហ៊ុននេះ បានផ្អាកប្រតិបត្តិការផលិតរថយន្តនៅតំបន់អឺរ៉ុប ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដែលរោងចក្រផលិតរថយន្តនៅប្រទេស បារាំង អងគ្លេស សាធារណរដ្ឋឆែក ប៉ូឡូញ និងប្រទេសព័រទុយហ្កាល់ ត្រូវបានផ្អាកប្រតិប...
កម្ពុជាទូទាំងប្រទេសចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

កម្ពុជាទូទាំងប្រទេសចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទេកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគ្រប់ទាំងសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាលអជ្ញាធរក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល។ សម្លាប់មេរោគ(Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស។ កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ ទីជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំ ពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ នៅពេលនេះ។ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខា ភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការ...

លោក ម៉េត មាសភក្តីបដិសេធថាបិទរាជធានីភ្នំពេញ ចំពោះសារជាសម្លេងដ៏ដែលៗក្នុងបណ្តាញសង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បដិសេធថាបិទរាជធានីភ្នំពេញ ចំពោះសារជាសម្លេង ដ៏ដែលៗ ក្នុងបណ្តាញសង្គមថា និងមានការបិទរាជធានីភ្នំពេញ គឺជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល វឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន បញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារ ព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត។ លោកថ្លែងទៀតថាក្នុងរយៈពេលនឹងមានការបិទក្រុង នោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនា បង្កចលា ចលនិងក៏ជា ចេតនាធ្វើអោយមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើង តលៃថ្លៃផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែង ក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ ...
សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ នឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើកយកសំណើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី​ មកបើកកិច្ចពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ៕...
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់វិធានការណ៍៧ចំណុចសម្រាប់បង្ការនិងទប់ស្កាត់ជងឺរលាកផ្លូវដង្ហើម កូវីដ-១៩នៅខេត្តស្វាយរៀង

កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់វិធានការណ៍៧ចំណុចសម្រាប់បង្ការនិងទប់ស្កាត់ជងឺរលាកផ្លូវដង្ហើម កូវីដ-១៩នៅខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីបជួបប្រជុំណែនាំដល់ ប្រធានក្រុមការងារចុះជួយក្រុង ស្រុកខណ្ឌទាំង ៨នៃខេត្ដស្វាយរៀងកាលពីថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២០ ។ លោកស្រីក៏បានស្នើឲ្យអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តវិធានការណ៍ដូចខាងក្រោម ទី១.ចាត់តាំងអនុវត្តតាមទី១.សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១ សរណន ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការ​បង្ការ និងទប់ស្កាត់​ការរាតត្បាតនៃជំងឺកូវីដ-១៩ ទី២. សេចក្តីណែនាំ ០៣៩ សខល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពី​នីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយ​ឡែក​ក្នុង​រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និង​ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល និង ទី៣.លិខិតលេខ ១០០៧ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៧ ខែមីនា...
សមត្ថកិច្ចខេត្តបាត់ដំបងមិនហ៊ានចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័របង្កប់ល្បែងស៊ីសងបាញ់ប្អូនថ្លៃបាក់ជើង

សមត្ថកិច្ចខេត្តបាត់ដំបងមិនហ៊ានចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័របង្កប់ល្បែងស៊ីសងបាញ់ប្អូនថ្លៃបាក់ជើង

ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង)៖  រហូតមកដល់ពេលនេះមន្ត្រីយោធាជាម្ចាស់ហាងស្នូកឃ័រ និងល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ដែលបាញ់ប្អូនថ្លៃបាក់ជើងកាលពីយប់ថ្ងៃទី២៧ ខែមីនា នេះ សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួននោះទេ ហើយនេះបើតាមសេចក្តីរាយការណ៍របស់សហការីពីខេត្តបាត់ដំបង ។ ជនសង្ស័យមាន ឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ ជាប្អូនថ្លៃ ឈ្មោះ គឹម សេង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ករណីបាញ់ប្អូនថ្លៃបាក់ជើងឆ្វេងនេះ បានកើតឡើង កាលពី ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅទីតាំងបនល្បែងស្នូកឃ័រ មួយកន្លែង ក្នុងភូមិអូរតាគាំ២ សង្កាត់ទួ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ច ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រវឹង និងឈ្លោះប្រកែកជាមួយជនរងគ្រោះ ទើបជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះ ចំនួន ២គ្រាប់បណ្ដាលឲ្យរបួស  ឈើងឆ្...
ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាល​ ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្រ្តីក្នុងក្រសួងចំនួន៥ និងតែងតាំង ទេសរដ្ឋមន្រ្តី៥រូប។ សូមអានសំណើររបស់សម្តេចតេជោ ហ៊ុន សែន ៖
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នយោបាយ, ព័ត៌មានអន្តរជាតិ
(អង់គ្លេស)៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកកូរ៉ូណា។ លោក បូរីស ចនសុន បានប្រកាសប្រាប់មហាជនថា នៅពេលនេះ លោកបានដាក់ខ្លួនឲ្យនៅដាច់ពីគេ បន្ទាប់ពីរកឃើញថាឆ្លងមេរោគនេះ ហើយសន្យាបន្តធ្វើការងារពីចម្ងាយតាមរយៈវីដេអូ។ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សាដែលជាបុត្រារបស់ព្រះមហាក្សត្រីយានី និងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្គអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវដាក់ព្រះកាយឲ្យឯកោ នៅប្រទេសអេកុស។ ប៉ុន្តែ ព្រះសុខភាពអង្គនៅមានភាពល្អនៅឡើយ៕  ...
ប៉ូលិសអន្តោប្រវេសន៍ជប៉ុន​​ឆ្មក់ចាប់ខ្លួនមេខ្លោងនាំសិក្ខាកាមឲ្យ​​ធ្វើការដោយ​​​ខុសច្បាប់

ប៉ូលិសអន្តោប្រវេសន៍ជប៉ុន​​ឆ្មក់ចាប់ខ្លួនមេខ្លោងនាំសិក្ខាកាមឲ្យ​​ធ្វើការដោយ​​​ខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការស៊ើបអង្កេតរបស់ក្រសួងយុត្តិធ៌មបានអោយដឹងថា មានជនបរទេស ដែលរស់នៅខុសច្បាប់នៅប្រទេសជប៉ុនជាង ៦ម៉ឺននាក់ ហើយ​​​ក្រុមស៊ើបអង្កេតរបស់អន្តោប្រវេសន៍ជប៉ុនបានទទួលទទួលព័ត៌មានថា« មានសិក្ខាកាមខុសច្បាប់ធ្វើការនៅរោងចក្រផលិតអាហារមួយកន្លែងរួចក៏បានចុះទៅពិនិត្យនៅកន្លែងកើតហេតុរោងចក្រនោះមានជន​​​​ជាតិខ្មែរ ប្រុសស្រី ៩នាក់»។ មន្រ្តីនិយាយថា ពួកគេបានទៅធ្វើជាសិក្ខាកាមនៅជប៉ុនហើយរត់គេចទៅធ្វើការនៅរោងចក្រនោះហើយពួកគេត្រូវបានឃាត់ខ្លួនពីបទរំលោភច្បាប់អន្តោប្រវេសន៍។ ពួកគេទាំង ៩នាក់នោះ រត់គេចខ្លួនដោយរបៀបណា ? គឺនៅពីក្រោយនោះមេខ្យល់នាំសិក្ខាកាមអោយរត់គេចទៅធ្វើការខុសច្បាប់ ។ ប៉ូលិសអន្តោប្រវេសន៍លើកឡើងថា ពួកគេបានទាក់ទងគ្នាតាម បណ្តាញសង្គម (ហ្វេសបុក )ហើយមេខ្យល់បានណែនាំពួកគេអោយធ្វើការកន្លែងដែលមិនពិនិត្យឯកសារស្នាក់នៅសិក្ខាកាមអោយបានច្បាស់លាស់និងទទួលបានកំរៃជើងសារប្រហែល២៤០០ដុល្លារ ។ មេខ្យល់នោះ មានប្រពន្ធនៅប្រទេសខ្មែរអាយុ ២៧ឆ្នាំហើយមេខ្...