មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព
នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងក្នុងពិធីបើកព្រឹត្តិការណ៍ "ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០"ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។
ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នេះ ជាវេទិការធុរកិច្ចទេសចរណ៍អន្តរជាតិដែលមានការចូលរួមពីគណៈប្រតិភូជាអ្នកទិញ ចំនួន ៤០ក្រុមហ៊ុន អ្នកលក់ចំនួន ៣១ក្រុមហ៊ុន សារពត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់ អាស៊ានចំនួន ៦ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។
ព្រឹត្តិការណ៍នេះមានសារ:សំខាន់ក្នុងការជំរុញចលនា និងពង្រឹងទំនាក់ទំនងធុរកិច្ចទេសចរណ៍ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រ...








