ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក  នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា បានបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា បានបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

សង្គម និងកម្សាន្ត
ភ្នំពេញះ លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានការសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដោយមានការចូលរួមពីលោក លោកស្រីតំណាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ជាគ្រូបង្គោល លោកប្រធាន-អនុប្រធាន និងមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញផលិតកម្ម ន...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ  ស្តីពីការអនុវត្តយន្តការទប់ស្កាត់បុគ្គលដែលត្រូវបានរឹតត្បិត ពីការលេងល្បែងចូលលេងល្បែងក្នុងកាស៊ីណូ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ ស្តីពីការអនុវត្តយន្តការទប់ស្កាត់បុគ្គលដែលត្រូវបានរឹតត្បិត ពីការលេងល្បែងចូលលេងល្បែងក្នុងកាស៊ីណូ

សង្គម និងកម្សាន្ត
ភ្នំពេញ:គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ ស្តីពីការអនុវត្តយន្តការទប់ស្កាត់បុគ្គលដែលត្រូវបានរឹតត្បិត ពីការលេងល្បែងចូលលេងល្បែងក្នុងកាស៊ីណូ។ ខាងក្រោមនេះសេចក្តីជូនដំណឹងលម្អិត!
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល

សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការី នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋានក្នុងស្រុកមុខកំពូល ដែលមានអ្នកចូលរួមសរុបប្រមាណ ៥១១ នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៥០ នាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលដែលបងប្អូនប្រជាកសិករចង់បានដូចៗគ្នា គឺ (១) តម្លៃកសិផលដែលមានស្ថេរភាព ជាពិសេសនៅពេលប្រមូលផលឱ្យបានតម្លៃសមរម្យ (២) មានទីផ្សារ (៣) ធាតុចូលកសិកម្មជីថ្នាំមានតម្លៃសមរម្យ និង (៤) កម្ចីដែលមានអត្រាក...
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅរសៀលថ្ងៃអាទិត្យទី១២ ខែតុលាឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បន្ទាប់ពីព្រះអង្គបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

សង្គម និងកម្សាន្ត
ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការីនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមកម្មវិធី "ច្រូតស្រូវស្រែគំរូ ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង"។ ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវ ស្រែគំរូ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិន ស្រូវរបស់ លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តអាចទទួលបានទិន្នផលចន្លោះពី ៧ទៅ៨តោនក្នុង ១ហិកតា។ ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺ ផលិតស្រូវជារៀងរាល់ឆ្នាំជាប្រភេទ ពូជក្នុងស្រុកលើផ្ទៃដីចំនួន ១០ហិកតាជាពូជសែនក្រអូប ០១និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ ។...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងស្វែងយល់លើពីការដាំដុះស្រូវ នៅប្រទេសអុីតាលី

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងស្វែងយល់លើពីការដាំដុះស្រូវ នៅប្រទេសអុីតាលី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសអុីតាលី: នាថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥នឹះ នៅក្នុងដំណើរទស្សនកិច្ចជាមួយអតិថិជនដែលជាអ្នកទិញអង្ករកម្ពុជា នៅក្នុងប្រទេសអុីតាលី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបពិភាក្សា និងស្វែងយល់អំពីរោងម៉ាស៊ីនកិនស្រូវ និង ការដាំដុះស្រូវរបស់កសិករនៅក្នុងតំបន់ Vercelli ប្រទេសអុីតាលី។ គូសបញ្ជាក់ផងដែរថា ប្រទេសអុីតាលី គឺជាប្រទេសធំជាងគេនៅក្នុងទ្វីបអឺរ៉ុប ដែលមានកសិករដាំដុះស្រូវលើផ្ទៃដីប្រមាណជាង ៥០% ស្មើរនឹងផ្ទៃដីសរុបចំនួន ២២៦ ១២៩ ហិកតា ដែលការដាំដុះនេះរួមមាន ស្រូវប្រភេទចាប៉ូនីកា (Japonica) ជាង ៨៣% និងអ៊ិនឌីការ (Indica) គ្រាប់កណ្តាល(Medium Grain) ពូជ BASF (CL 712) ជាង ១៦% ដែលប្រភេទស្រូវទាំងនេះមានលក្ខណៈខុសប្លែកពីអង្ករក្រអូបកម្ពុជា។ ជារួមប្រភេទស្រូវទាំងនេះ ជាប្រភេទស្រូវមិនប្រកាន់រដូវដែលមានរយៈពេល ៣ខែ ទិន្នផលជាមធ្យម ៧តោនក្នុងមួយហិកតា។...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី "Agri-food Processing SMEs in Cambodia: Challenges, Opportunities, and Policy Directions" សំដៅផ្ដល់មតិស្ថាបនា និងប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍នេះសម្រេចបានគុណភាពកាន់តែប្រសើរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ពីតួនាទីរបស់មជ្ឈមណ្ឌល APM និងសារៈសំខាន់នៃការស្រាវជ្រាវ ដែលជា...
ឯកបណ្ឌិត កៅ ថាច និងលោកជំទាវ សូមផ្ញើរសារគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការ

ឯកបណ្ឌិត កៅ ថាច និងលោកជំទាវ សូមផ្ញើរសារគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រី ក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្ដមបណ្ឌិត។ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបាត់ដំបង: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មន្ត្រីជំនាញកសិកម្ម ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក អ៊ុយ ចេងហេង អគ្គនាយក និងសហការី សហគ្រាសកែច្នៃ ផ្លែឈើស្រស់ ណាវីតា (Navita) មានអាសយដ្ឋាន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។ សហគ្រាសកែច្នៃផ្លែឈើស្រស់ Navita បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ដោយកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជា ផ្លែស្រកានាគ ស្វាយ ម្នាស់ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀត។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមានចរាចរណ៍នៅតាមបណ្តាផ្សារកសិផល ម៉ាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាផ្សារទំនើបមួយចំនួន។ ក្រៅពីទីផ្សារក្នុងស្រុក សហគ្រាសនេះ បានកំពុងសិក្សាទីផ្សារនិងបាននាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសមួយចំនួន នៅអឺរុប ន...