ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មន្ត្រីជំនាញកសិកម្ម ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក អ៊ុយ ចេងហេង អគ្គនាយក និងសហការី សហគ្រាសកែច្នៃ ផ្លែឈើស្រស់ ណាវីតា (Navita) មានអាសយដ្ឋាន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។
សហគ្រាសកែច្នៃផ្លែឈើស្រស់ Navita បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ដោយកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជា ផ្លែស្រកានាគ ស្វាយ ម្នាស់ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀត។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមានចរាចរណ៍នៅតាមបណ្តាផ្សារកសិផល ម៉ាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាផ្សារទំនើបមួយចំនួន។ ក្រៅពីទីផ្សារក្នុងស្រុក សហគ្រាសនេះ បានកំពុងសិក្សាទីផ្សារនិងបាននាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសមួយចំនួន នៅអឺរុប ន...







