កម្ពុជា-ចិននឹងជំរុញពាណិជ្ជកម្មឲ្យកើនរហូតដល់១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣
ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ខិតខំយ៉ាងណាពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់ផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម ស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២០នេះ បានលើកឡើងថា យោងតាមសេចក្តីណែនាំរបស់ប្រមុខថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបកាលពីថ្ងៃទី២០–២៣ ខែមករាកន្លងទៅ នៅទីក្រុងប៉េកាំង ឲ្យក្រុមការងារនៃប្រទេសទាំង២ រៀបចំសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-ចិន ភាគីទាំងពីរបានចាប់ផ្តើមសិក្សា និងរាយការណ...








