លោក សែ ឡាឡូត នាយកប្រតិបត្តរោងម៉ាស៊ីនកិនស្រូវ ហាក់សែ និងជានាយក ក្រុម ហ៊ុនខ្មែរប្រណិតបានមានប្រសាសន៍ប្រាប់ដេលីខ្មែរថា បច្ចុប្បន្ននេះនៅពេលរដ្ឋាភិ បាលមានប្រព័ន្ធស្រោចស្របស្ទើរតែគ្រប់កន្លែងនោះ ហើយការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មពិតជាមានសារសំខាន់ក្នុងការជំរុញការផលិតស្រូវរបស់កសិករទទួលបាន ទិន្នផលច្រើនស្របតាមគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជាហេតុ ដូច្នោះវិស័យឯកជនស្នើឲ្យក្រសួងកសិកម្មនិងដៃគូពាក់ព័ន្ធត្រូវតែកែទម្រង់ដល់ វិស័យកសិកម្មហើយធ្វើយ៉ាងជំរុញឲ្យមានការធ្វើទំនើបកម្មនិងបង្កើនការផលិត។
លោកបានមានប្រសាសន៍ទៀតថា«កន្លងមករដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្ម ហើយបើសិនជាកម្ពុជាមិនធ្វើទំនើបកម្មទេ ការ ផលិតបានផលតិចហើយគុណភាពនៅមានកម្រិតពិបាកក្នុងការផ្គត់ផ្គង់ទីផ្សារក្រៅប្រ ទេស»។
អ្នកជំនួយខាងលើបន្ថែមថា រោងម៉ាស៊ីនរបស់លោកឈ្មោះ«ហាក់សែ»បានវិនិយោគនូវបច្ចេកវិទ្យាទំនើបៗហើយធំជាងមុននិងមានឡសម្ងួតកាន់តែធំដែលធ្វើអោយការកិន និងសម្ងួតស្រូវបានលឿនឆ្លើយតបតម្រូវការបញ្ជាទិញពីដៃគូរវិនិយោគ។
សម្រាប់លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់ទុកថា ការវិនិ យោគពីវិស័យកសិកម្មរបស់វិស័យ ឯកជនពិតជាមានសារៈសំខាន់ណាស់ដើម្បីជម្រុញឲ្យវិស័យកសិកម្មកម្ពុជាមានផលិតភាពខ្ពស់ជាងមុន ហើយសហព័ន្ធស្រូវអង្ករនិងរាជ រដ្ឋាភិបាលតែងតែស្វាគមន៍ការវិនិយោគពីវិស័យឯកជន ។
លោកបានបន្ថែមទៀតថា ចំពោះ វិស័យកសិកម្ម ហើយមានតែវិស័យឯកជនទេ ដែល អាចធ្វើឲ្យផលិតកម្មស្រូវអង្ករកម្ពុជាមានកម្លាំងរឹងមាំនិងមានផលិតភាពខ្ពស់ឡើងវិញ ហើយការផលិតរបស់វិស័យឯកជនអាចផលិតបានជាមធ្យមបានពី៤ទៅ៥ តោនក្នុងមួយរដូវដែលក្នុងមួយឆ្នាំអាចផលិតបានរហូតដល់១០ តោន ដែលខុសពីកសិករធ្លាប់ផលិតបាន៣តោនក្នុងមួយឆ្នាំ ។