ភ្នំពេញ:ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបជាមួយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសម្ព័ន្ធ SAM SN Group និងប្រតិភូដែលជាតំណាងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ជំនួបនេះធ្វើឡើងក្នុងបំណងពិនិត្យលទ្ធភាពនៃការសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយក្រុមហ៊ុនសម្ព័ន្ធ SAM SN Group, ក្រុមហ៊ុន Qingdao Hainergy Technology Corp., Ltd (Haitech), និង ក្រុមហ៊ុន Aurora Energetics Pte Ltd លើការធ្វើទំនើបកម្មក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ, ការកែលម្អវិស័យឧស្សាហកម្មដោយជួយឱ្យកម្ពុជាឆ្ពោះទៅរកឧស្សាហកម្ម ៤.០, និងការអប់រំតាមរយៈអនឡាញ (e-Education) ដើម្បីតភ្ជាប់ការសិក្សាតាមរយៈឌីជីថលទៅនឹងការងារនាពេលអនាគត៕
#MLVT #HENGSour










#MLVT #HENGSour