ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីទេសចរ​​​ណ៍​នឹងរក​ដំណោះស្រាយ ការធ្លាក់ចុះភ្ញៀវ​​​ទេសចរនៅខេត្ត​សៀមរាប

លោក ថោង ខុន ​​​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​​បានមានប្រសាសន៍​បញ្ជាក់​​ថា «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នាប៉ុន្តែបញ្ហាសំខាន់មុនគេគឺ សៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់​ទាញ ​ភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។

រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%។ កាលពីឆ្នាំ២០១៨ កម្ពុជាទទួល បានទេសចរ អន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះ​ខេត្ត​សៀមរាបទទួលបានភ្ញៀវអន្តរជាតិប្រមាណ២.៥៩លាន នាក់កើនឡើង ៥.៤៣%។

លោក​​រដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរាសាលាខេត្តសៀមរាប ក្រសួងទេសចរណ៍បក្រសួងវប្បធម៌ក្រសួងបរិស្ថាន និងក្រសួងសំខាន់មួយចំនួនទៀត ដោយមានការចូលរួមជាចាំ​បាច់​​របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ។

អាជ្ញាធរជាតិអប្សរាត្រូវ​​ពន្លឿនការអនុវត្តផែនការ គ្រប់គ្រងតំបន់អង្គរ និងពិចារណាក្នុងការបង្កើតផលិតទេសចរណ៍ថ្មីៗប្លែកៗសមស្របដ៏ទាក់ទាញនិង ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនេះប្រកប ដោយការទទួលខុសត្រូវខ្ពស់

កាលពីឆ្នាំ២០១៨ កន្លងមកដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបដែលមានក្រសួងទេសចរណ៍ជាប្រធាន ហើយច្ចុប្បន្នក្រុមការងារជំនាញបានកំពុងសិក្សារៀបចំផែនការមេនេះយ៉ាងសកម្ម។

ផែនការមេនេះ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាបជាពិសេសក្រុងសៀមរាប ជាទីក្រុទេសចរណ៍ជាទីក្រុងបេតិកភណ្ឌនិងជាទីក្រុង ដែលគិតគូរពីបរិស្ថាន(Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គមវប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម និងការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP) របស់អាជ្ញាធរជាតិអប្សរាផងដែរ។

ក្រសួងទេសចរណ៍បាន និងកំពុងសហការជាមួយភាគីពាក់ព័ន្ធរៀបចំការងារមួយចំនួនបដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បខេត្តសៀមរាបរួមមាន ​​ការជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាបជាពិសេស តំបន់ព្រែកទាល់បឹងទន្លេសាបភ្នំគូលែន និងសហគមន៍ទេសចរណ៍នានា ដើម្បីបង្កើតផលិត​​ផល​​ទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ជំរុញឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដោយត្រូវធ្វើការជួសជុលផ្លូវសិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គីសនីឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវឲ្យបានត្រឹមត្រូវតាមស្តង់ដា បរិស្ថានរៀបចំចំណតរថយន្តបង្គន់អនាម័យសាធារណៈ គ្រប់គ្រងមធ្យោបាយដឹកជញ្ជូនសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍និងធនធានមនុស្ស​​ក្នុងវិស័យទេសចរណ៍ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ការបណ្តុះបណ្តាលផ្ទៃក្នុងនិងជំរុញការអនុវត្តស្តង់ដាអាស៊ាន ក្នុងវិស័យទេសចរណ៍ជាដើម។