ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ច៣០០គីឡូម៉េត្រឆ្ពោះទៅដែនដីសក្ដានុពលខេត្តព្រះវិហារ

គណៈគ្រប់គ្រងវិទ្យាសា្ថនស៊ីអ៊ីអូបានសហការជាមួយសាស្រ្តាចារ្យ ហួ តុលា ដើមខែថ្មី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០ ២០រៀបចំដំណើរទស្សនកិច្ចសិក្សាឆ្ពោះតំបន់ប្រវត្តិសាស្រ្តនៃជួរភ្នំដងរែកសម្រស់ល្អឯក ខៀវស្រងាត់ ភូមិសាស្ត្រសម្បូរដោយធន ធានធម្មជាតិនៃខេត្តព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះ គឺរៀបចំយ៉ាងពិសេសដល់ប្អូនៗនិស្សិតជំនាន់ទី២នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលនឹងត្រូវប្ដូរបរិយាកាសប្លែកអារម្មណ៍មួយបែបពីការសិក្សាក្នុងសាលា, កន្លែងការងារ មកទស្សនាស្វែងយល់ព្រៃប្រឹក្សាស្រស់ត្រកាលពីលើ កំពូលភ្នំប្រាសាទព្រះវិហារ។

មជ្ឃមណ្ឌលបណ្ដុះបណ្ដាលចំបក់ហោះ ជាពិសេសគឺចូលសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ ដោយការរៀបចំនេះក្នុងគោលបំណងធំៗចំនួន៤ដើម្បីឱ្យប្អូនៗ ៖

១. ស្វែងយល់ពីសេដ្ឋកិច្ចនៃខេត្តព្រះវិហារ ,
២.ចូលរួមចែករំលែកក្ដីស្រលាញ់ចេញពីភាពសាមគ្គីជាមួយកង ទ័ពឈរជើងការពារប្រាសាទព្រះវិហារ
៣.បណ្ដុះ និង ពង្រឹងភាពជាអ្នកដឹកនាំឱ្យកាន់តែខ្លាំង
៤.ការកសាងក្រុមឱ្យរឹងមាំ

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានស៊ីអ៊ីអូបានរៀបចំដំណើរទស្សកិច្ចសិក្សាឆ្ពោះទៅតំបន់ដែលមានសក្ដានុពល និងប្រទេសជឿន លឿនផ្នែកសេដ្ឋកិច្ចចំនួន៧ដងរួចមកហើយ ដែលមាន ដូចជាខេត្តកំពត, ត្បូងឃ្មុំ, កំពង់ផែស្វយ័តក្រុព្រះសីហនុ, តំបន់សេដ្ឋ កិច្ចពិសេសរាជធានីភ្នំពេញ និងក្រៅប្រទេស២ដង គឺប្រទេសថៃ និងប្រទេសចិន។

សូមបញ្ជាក់ថាវិទ្យាស្ថានស៊ីអ៊ីអូគឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្វឹកអ្នកដឹកនាំធុរកិច្ចកំពូល អ្នកអាជីព និងយុវជនឱ្យមានគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំនិងប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហស។

អត្ថបទ៖ សៀក ពេជ្ររចនា