ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

លោកស្រី ម៉ារ៉ាយ ផេន (Marise Payne) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ជនជាតិអូស្ត្រាលីចំនួន ២៤៣ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង អ៊ូហាន ប្រទេសចិនហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅប្រទេសចិន ។

ការជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសចិន ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណជិត១៨០០០នាក់នៅជុំវិញពិភពលោក បានឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ។

លោកស្រី ម៉ារ៉ាយ ផេន បានបន្តថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣នាក់នោះ ត្រូវបានជម្លៀសចេញពីចិនតាមយន្តហោះរដ្ឋាភិបាល និងយកទៅដាក់ម្តុំនៅកោះ Christmas Island នៅភាគខាងត្បូងអូស្ត្រាលី ដោយស្ថិតនៅក្រោមការពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញមុននឹងបញ្ជូនបន្តទៅកាន់ស្រុកកំណើត ៕