ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទូតជិតចប់អាណត្តិរបស់បារាំងឆ្លៀតពេលជួប លោក កឹម សុខា អតីតប្រធានស្តីទី CNRP មុនចាកចេញទៅប្រទេសកំណើតវិញ

លោក កឹម សុខា អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រទី១១ ខែមិថុនានេះ បានជួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលជិតចប់អាណត្តិតាមការអញ្ជើញរបស់ស្ថានទូតធ្វើឡើងរាជធានីភ្នំពេញ។

លោក កឹម សុខា បានញ្ជាក់ លើហ្វេសប៊ុកលោកនៅថ្ងៃទី១១មិ ថុនានេះថា” ក្នុងជំនួបនេះ គឺ លោកជំទាវឯកអគ្គរដ្ឋទូត ជម្រាប លាខ្ញុំ ដោយគាត់ត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា និងវិលទៅបំពេញការងារថ្មីនៅទីក្រុងប៉ារីសប្រទេសបារាំងវិញនៅចុងខែនេះ”។

លោកបានលើកឡើងទៀតថា ក្រៅពីនោះយើងក៏បានផ្លាស់ប្តូរព័ត៌ មាន និងពិភាក្សាគ្នាលើកិច្ចការមួយចំនួនទៀតជុំវិញកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរក៏ដូចជាសហគមន៍អឺរ៉ុបផងដែរ។

កាលពីដើមសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះ រាជាណាចក្រកម្ពុជាក៏បានអញ្ជើញខ្ញុំទៅកាន់ស្ថានទូតក្នុងរាជធានីភ្នំពេញដើម្បីពិភាក្សាការងារមួយចំនួនផងដែរ។

លោក កឹម សុខា បន្ថែមថា “ជំនួបជាមួយតំណាងប្រទេសមហាអំណាចប្រជាធិបតេយ្យធំៗនៃសហភាពអឺរ៉ុបទាំងពីរ(អាល្លឺម៉ង និង បារាំង)នេះបន្ទាប់ពីជំនួបរបស់ខ្ញុំជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីដើមខែនេះ”។

អតីតប្រធានស្តីទីខាងលើ សូមអរគុណប្រទេសប្រជាធិបតេយ្យជាមិត្តរបស់កម្ពុជាដែលនៅតែផ្តល់តម្លៃឲ្យលោកនិងដែលនៅតែបន្តជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ ៕