ខេត្តក្រចេះ៖ កម្លាំងរាជអាវុធហត្ថខេត្តក្រចេះ រួមទាំងកម្លាំងរាជអាវុធហត្ថស្រុកសុំបូរ និងស្នាក់ការសន្តិសុខ 708 ចុះបង្ក្រាបបទល្មើសឈូសឆាយដីព្រៃខុសច្បាប់មួយកន្លែងនៅចំណុចទំនប់ភ្នំស្រួច ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2021ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថានមេបញ្ជា ការអាវុធហត្ថខេត្តក្រចេះជាក់ស្តែងបានដកហូតគ្រឿងចក្រមួយគ្រឿង ប្រភេទអាប៑ុលដែលមានម្ចាស់ឈ្មោះ មាស ធឿនជាថៅកែអាប៊ុលឈូសឆាយដីព្រៃដ៏សកម្ម ផងដែរ។
វត្ថុតាងខាងលើត្រូវបានកម្លាំងរាជអាវុធហ ត្ថខេត្តក្រចេះបញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើឃុំសណ្ដាន់យកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សកម្មភាពល្មើសច្បាប់អនាធិបតេយ្យទាំងប្រាំធំៗខាងលើនេះ ត្រូវបានមជ្ឈដ្ឋានកត់សម្គាល់ឃើញថា គឺគ្មានវិធានការណាមួយទប់ស្កាត់គួរឱ្យកត់សម្គាល់ឡើយ។
ប្រជាពលរដ្ឋ សូមអំពាវនាវដល់រាជរដ្ឋាភិបា លកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តា៖
១. ស្នើសុំឱ្យរាជរដ្ឋាភិបាលតាមដានត្រួតពិនិត្យ និងដកចេញពីតួនាទីជាមន្រ្តីរាជការ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធជាមួយបទល្មើស និងអសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួន។
២. បញ្ឈប់ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ និងស្ដុកទុកនូវសម្ភារៈផ្សេងទៀតសម្រាប់បម្រើឱ្យការកាប់ ឈួសឆាយបំផ្លាញ ព្រៃឈើចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់។
៣. ស្នើសុំឱ្យរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការយុទ្ឋសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ឋប្រឆាំងការកាប់បំផ្លាញព្រៃឈើ ការកាប់រានដីព្រៃសម្រាប់កសិកម្មថ្មីៗ ការតាំងទីលំនៅអនាធិបតេយ្យ កាំភ្លើងកែច្នៃ ការបរបាញ់ និងសម្ភារៈសម្រាប់បម្រើឱ្យការប្រព្រឹត្តបទល្មើសផ្សេង ទៀត។
៤. សូមឱ្យរាជរដ្ឋាភិបាល ចាត់វិធានការដកហូតម៉ាស៊ីនរណាយន្ត រោងសិប្បកម្មកែច្នៃឈើ អាវុធកែច្នៃគ្រប់ប្រភេទ ចេញពីភូមិ ឃុំ ស្រុក ខេត្ត ទីតាំងធ្វើអាជីវកម្ម នៅជុំវិញព្រៃឡង់ទាំងបួនខេត្ត និងបញ្ឈប់ការនាំចូលបន្តទៀត។
៥. រាជរដ្ឋាភិបាលត្រូវតែអនុវត្តន៍បទបញ្ញត្តិ និងច្បាប់នានាក្នុងកិច្ចការការពារព្រៃឈើក្នុងតំបន់អភិរក្ស។
៦. អំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា សាកលលោកទាំងមូល ត្រូវចូលរួមយ៉ាងសកម្ម ទាំងអស់គ្នាទោះដោយផ្ទាល់ ឬប្រយោលដើម្បីបុព្វហេតុការពារធនធានធម្មជាតិ។
៧. សូមឱ្យតួអង្គអន្តរជាតិសំខាន់ៗ ធ្វើការចាប់អារម្មណ៍វិភាជន៍នូវធនធានដល់កម្ពុជា និងបណ្តាប្រទេសដែលរងផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈើ បម្រែបម្រួលអាកាសធាតុ និងធនធានធម្មជាតិ។
ដោយៈ ជា រដ្ឋា