ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល៣ថ្ងៃពិធីបុណ្យអុំទូកភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តព្រះសីហនុសរុបចំនួន១១ម៉ឺន ១ពាន់ ៣២២នាក់ កើនឡើង១១៧,២៨%

ខេត្តព្រះសីហនុ: ភ្ញៀវទេសចរទៅលេងកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ មានភ្ញៀវសរុបចំនួន១១ ម៉ឺន១ពាន់ ៣២២ កើនឡើង១១៧,២៨%។

ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេ ស ៥.៩៣៣នាក់ កើនឡើង១៤៣,៩៥% មានភ្ញៀវចូលតាមព្រ លានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។
ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖ភ្ញៀវសរុប ២.៧៤០ នាក់ កើនឡើង ៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% ភ្ញៀវបរទេស ២៨៤នាក់ ថយចុះ៤៨,២៦% ។

សម្រាប់ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧នាក់ កើនឡើង១២២,៦៤% ក្នុងនោះ
ភ្ញៀវជាតិ១០២.៨៣៥នាក់ កើនឡើង១១៧,៧៥% ភ្ញៀវបរទេស ៥.៦១២នាក់ កើនឡើង២៧៨,១៦%។
ស្ថានភាពទូទៅ ល្អប្រសើរ ភ្ញៀវ និងប្រជាពលរដ្ឋយើងមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យអំទូក ជាពិសេសសមិទ្ធិផលនៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេររបស់ខេត្ត។

បពា្ហសន្តិសុខ និងសុវត្ថភាពភ្ញៀវល្អប្រសើរ ពុំមានភ្ញៀវលង់ទឹក ពុំមានក្មេងវង្វេងឱពុកម្តាយ សម្រាមច្រើន តែបានសហការគ្រប់គ្រងបានល្អ ការចូលរួមអនុវត្តនៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងសុខាភិបាលរបស់អាជីវករ និងភ្ញៀវពុំទាន់បានល្អប្រសើ។