ភ្នំពេញ៖ ឯកឧត្តម ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមសហការីទាំងអស់ សូមគោរពជូនពរ ចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ។
ឯកឧត្តមបានគោរពជូនសារថា សូមគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមគោរព ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សាសម្តេចទាំងទ្វេរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ សម្តេចទាំងទ្វេរ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។
ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕