ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត អ៉ិន ចាន់នី ថា« គុណ ភាពវិស័យធនាគារ និងហិរញ្ញវត្ថុ​បន្ត​​រឹងមាំគ្មានហានិភ័យ​​​​នោះទេ»​​​

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ី បានចាត់ទុក​​ថា ​បច្ចុប្បន្ន​នេះទាំងអតិថិជន​ និងប្រជាពលរដ្ឋខ្មែរកាន់តែមានការយ​ល់ដឹងច្បាស់​​លាស់ ពីវិស័យហិរញ្ញវត្ថុ​​​​ហើយ​​​ស្ថាប័ន​​ឲ្យខ្ចី​​មានកាតព្វកិច្ច​​​​ពន្យល់និងផ្សព្វផ្សាយ​​​​ពីការ ប្រើ​ប្រាស់​សេវាធនាគារ​​​​ និង​​ហរិញ្ញវត្ថុ​​ដែលម្នាក់ៗ​​​​មានការប្រុងប្រយ័ត្នរៀង​​​ៗខ្លួនមុន​ផ្តល់ ឥណទាន​ទៅអតិថិជនរួម​​​​ទាំង​​ធនាគារជាតិនៃ​​​កម្ពុជាជា​​​​​អាជ្ញា​ព្យា​​​​​​បាល​​ផងដែរ។​​​​

លោកបណ្ឌិតបាន​មានប្រសាសន៍ថា«ចំពោះការបារម្ភពីស្ថាប័នអន្តរជាតិមើលពីក្រៅគឺ​​ត្រឹម​​ត្រូវពីហានិភ័យ​​​ ប៉ុន្តែ​​ចំពោះ​កម្ពុជា​​​​​យើងវិញ​​​​​​​​ជាក់ស្តែង​​កាលពីឆ្នាំ២០១៧ អត្រា​​កំ ណើន​ឥណទាន​​មាន​​​ជាង២០%​ ប៉ុណ្ណោះ​​​ប្រ​ចាំឆ្នាំ​​​ និង​​​​ឆ្នាំ​២០១៨ វិស័យធនា​ការលូត លាស់មាន​​ត្រឹម​១៨%​ទេ ។ ​​​​ដូច្នោះ ហានិ​​ភ័យ​គឺមានតិច​​តួចប៉ុ​​ណ្ណោះ​​​​ តែ​​​​​​បើ​យើងសង្កេត មើល​ប្រវត្តិវស័យហិរញ្ញវត្ថុកម្ពុជា​​​​​តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ​​មិន​​​​​​​ដែល​​មាន​​បញ្ហាអ្វីកើត​​ឡើងទេ ពោល ​គុណភាពក៏ល្អ ​និង​​ការលូតលាស់​មានអត្រា ខ្ពស់ ប៉ុន្តែអាច គ្រប់​​​ក្រងបាន​​ ហើយ​អ្វី​​គេ​​បារម្ភ​​ខ្លាំង​​​​ពេលវិស័យនេះ លូតលាស់ខ្លាំងលើសពី២០%ទៅ​​​»។​

លើសពីនេះលោកបណ្ឌិតថា ចំពោះ​​​ស្ថាប័នហិរញ្ញវត្ថុ​​​អ្នក​ឲ្យខ្ចី​​ និងអាជ្ញាធរអ្នក​គ្រប់ គ្រង វិញ​គេមាន​​ការប្រុង​​​ប្រ​​យ័ត្នមិនមែនចេះតែឲ្យខ្ចីលើសពីតម្រូវការនោះ​​​ទេ ហើយរឿង សំ ខាន់​កម្ពុជាមានការិយាល័យ​​​​​ឥណទាន​កម្ពុជា​​សម្រាប់ចុះរាល់ព័ត៌មានដែលអតិថិជន​ខ្ចី​និង អ្នក​សងយឺតឬខកខានមិន​បានសង់​វិញ ហើយ​​អត្រា​សង​​ឥណទា​ន​​​​មិនតាម កាល កំណត់​មានតែជាង ​២%​ទេ ដែលជាតួលេខ១ ល្អចំពោះ​​គុណភាព​​​​​ឥណទាន​​​​នៅកម្ពុជា។​

សម្រាប់​លោក​បណ្ឌិត​ អ៉ិន ចាន់នី​ លើកឡើង​​ថា ​តាមការប៉ានប្រមាណរបស់​លោក​ក្នុងនាម​ធនាគារអេស៊ី​លីដា​នោះ​​​នៅឆ្នាំ២០១៩​នេះ ​​​​​វិស័យ​ហិរញ្ញវត្ថុ​​​​​មានភាពវិជ្ជមាន នៅឡើយ​ ដោយសារតែ​ប្រទេស​កម្ពុជា​​​​​​​​​​នៅតែ​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​​​​​ដែលមាន​ការ​លូតលាស់​ខ្ពស់ ​​ក្នុងតំបន់​អាស៊ាន ​​​និងពិភពលោក​​​​ដែលសេដ្ឋកិច្ច​ជាតិ​មាន​​​​​​​​​​កំណើន​​​​ជា មធ្យម​​​​នៅរយៈពេល២ ទស្សវត្ត​​​នេះ​រង្វង់ ​​​​៧%​​​​ប្រចាំឆ្នាំ​​។​

លោក​បណ្ឌិត​បា​នបន្ថែម​​​ថា ​​​​​​​​​​​​នៅពាក់កណ្តាល​ឆ្នាំ២០១៩​នេះ តម្រូវការ​ឥណទាន​បន្ត មានការរីកលូតលាស់​ទាំង​ឥណទាន ​​សម្រាប់SME និង​ប្រាក់បញ្ញើសន្សំ​​​​ ដោយ សារតែ ប្រជាពលរដ្ឋនិងអតិថិជន​មានការ​យល់​​​​​​​​​​ដឹង​​​ច្បាស់​​ពី​វិស័យ​នេះ ហើយវិស័យនេះ​​មិនមាន​​​​​អ្វីដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះទេ​។​​​

កន្លងទៅថ្មីៗនេះ​​ធនាគារពិផពលោក​បាន​​បង្ហាញថា ​​​កំណើន​ឥណទាន​​​​នៅកម្ពុជា​​​​​​​បា​ន ថម​ថយ​​មក​ត្រឹម​ ១៨​,២%​​នៅពាក់​កណ្តាល​ឆ្នាំ២០១៧ ​​​បើធៀប​និ​​​ងឆ្នាំមុន​​​ក្នុងរយៈពេល ដូចគ្នា​​​​ពីអត្រា​២៥​,​​​​៨%​​​ក្នុងឆ្នាំ២០១៦​​​។ ​​

សម្រាប់​កំណើន​ប្រាក់​បញ្ញើ​​​នៅរក្សាភាពរឹងមាំ​​ដែលមានការកើន​ឡើង​ពី​​២០​%​​ បើធៀប​ឆ្នាំមុន​រយៈពេលដូច​​​​​​​គ្នា​​​​​​ជាការឆ្លុះបញ្ចាំង​​ពីស្ថានភាពល្អប្រសើរ​​​នៃលំហូរមូលធន​​។​​​​ ​​​​​ការ កើន​ឡើង​នៅប្រាក់​បញ្ញើ​ជារូបិយប័​​​ណ្ណបរទេស​​​​រួម​ចំណែក​ធ្វើ​ឲ្យ​មានការ​​ពង្រឹង​​​រូបិយ​វត្ថុ​​​ទូទៅ​​​ដែល​បាន​កើន​ឡើង​​​​ដល់​១៩​,៧% ​​​នៅពាក់​កណ្តាលឆ្នាំ២០១៧​​​​ និងធៀប​រយៈពេល ដូចគ្នាកាលពីឆ្នាំមុន​មាន​​​​ ១៧​,៩%​​​៕​​​​​​​

​​

​​​​