ស្ទឹងត្រែង៖ ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា លោក ជា ពៅ ដែលរកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូ ត របស់លោកឧកញ៉ា ទ្រី ភាព ត្រូវប្រភពច្បាស់ការណ៍ រាយការណ៍មកថា កំពុងតែប្រមូល ទិញ ឈេីធ្នង់ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រាប់សិបតោន ហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុន ដេីម្បី លួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់។
ក្រុមប្រជាពលរដ្ឋផ្សេងទៀតបានឲ្យដឹងទៀតថា ពេលដឹកឈេីធ្នង់ចូលម្តងៗសន្តិសុខនៅទីនោះ ត្រូវបានលោក ជា ពៅ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុត ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ ដេីម្បីការពារខ្លាចថតរូបភាព ស្តីពីសកម្មភាពដឹកឈេីខុសច្បាប់នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញមកដល់សារព័ត៌មាន។
ពលរដ្ឋខាងលើនេះ បានបញ្ជាក់ថា ឈេីប្រណីតប្រភេទធ្នង់ទាំងនេះ ត្រូវបានគេដឹកតាមរថយន្តសាំយ៉ុង ចូលមកក្រមហ៊ុន ក្នុងចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ហេីយឈេីធ្នង់ខាងលេីនេះផងដែរ ក៏ត្រូវបានគេប្រមូលទិញពីតំបន់ព្រំដែនខ្មែរឡាវ និងពីឧទ្យានជាតិវីរជ័យនៃស្រុកសៀមប៉ាង ដែលជាឈេីមិនមែនស្ថិតក្នុងដីរបស់ក្រុមហ៊ុនឡើយ។
ទាក់ទិនទៅនិងករណីខាងលេី លោក ទុំ នីរ៉ូ ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយសារតែរូបលោកទេីបតែបានចូលកាន់តំណែងជាប្រធានស្តីទីថ្មីៗ ពុំទាន់ក្តាប់ព័ត៌មានជុំចំពោះក្រុមហ៊ុនខាងលេី តែលោកបានកំពុងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ពន្ធទាំងអស់ជាមុនសិន ហេីយនឹងនៅពេលខាងមុខ លោកនឹងស្នេីសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដេីម្បីចុះទៅពិនិត្យក្រុមហ៊ុននេះ។
កន្លងមកថ្មីៗនេះ ក្រុមហ៊ុនអង្គរផ្លាយវូត បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន សៀ ម៉ុន ដោយភាគីខាងក្រុមហ៊ុន សៀ ម៉ុន បានយល់ព្រមលក់ឈេីនៅឈរ (ឬដេីមឈេីរស់) ប្រភេទលេខ១ លេខ២ និងលេខ៣ ឲ្យទៅខាងក្រុមហ៊ុនអង្គរផ្លាយវូត ដោយសា រតែក្រុមហ៊ុន សៀ ម៉ុន ពុំមានលុយ ដេីម្បីធ្វេីបន្តទៅមុខទៀត។
សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុន សៀ ម៉ុន បច្ចុប្បន្ននេះ មានទីតាំងនៅចំណុចស្រែរមាំង ក្នុងភូមិណាអូង ឃុំបូរីអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្រុមហ៊ុន សៀ ម៉ុន ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតកាប់ឈើនៅឆ្នាំ២០១៧ លើផ្ទៃដីចំនួន២៩,៦៦១ហិកតា ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាំដុះឈេីឡេីងវិញ និងជួយថែរក្សាធនធានធម្មជាតិនៅតំបន់នេះ។
ប៉ុន្តែអស់រយៈពេលជាច្រេីនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សៀ ម៉ុន ពុំបានអនុវត្តតាមផែនការមេនោះទេ គឺបានត្រឹមតែកាប់ឈេីលក់ និងបានឈួសឆាយព្រៃអស់ជាច្រេីនពាន់ហិកតា ហេីយពុំបានស្តារ និងដាំដុះឈេីឡេីងវិញតាមកិច្ចសន្យា បែរជាទៅដាំក្រូចវល្លិ និងដាំឪឡឹកទៅវិញ។
ចំណែកនៅក្នុងសៀវភៅផែនការមេ បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន សៀ ម៉ុន ត្រូវដាំដេីមប្រេងខ្យល់ ដេីមអាកាស្យា ដេីមធ្នង់ ដេីមប៉េង ជាដេីម មិនមែនដាំឪឡឹក និងក្រូចវល្លិនោះឡេីយ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ មន្ត្រីក្រុមហ៊ុន សៀ ម៉ុន នៅក្នុងខេត្តក្នុងខេត្តស្ទឹងត្រែង មិនអាចសុំការបកស្រាយបំភ្លឺបាននៅឡើយទេ៕



