ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អចលនទ្រព្យ​នៅ​ភូមិសាស្ត្រ​ណាខ្លះ​ជាប់ពន្ធ និង​ត្រូវ​បង់​ដូច​ម្តេច ?

រាជធានី ភ្នំពេញ ៖ ប្រជាពលរដ្ឋ ខ្មែរ ភាគច្រើន នៅ មាន ច ម្ង ល់ ជុំវិញ បញ្ហា បង់ពន្ធ ផ្ទះសម្បែង ជូន រដ្ឋ និង ពុំ ដឹង ច្បាស់ ថា ផ្ទះ របស់ ខ្លួន ជាប់ពន្ធ ដែរ ឬ យ៉ាងណា ខណៈ អ្នកមួយ ចំនួន យល់ ថា ឲ្យ តែ មាន ប្លង់ រឹង គឺ ជាប់ពន្ធ ទាំងអស់ រីឯ អ្នកខ្លះ ទៀត យល់ ថា តម្លៃ នៃ ការ បង់ពន្ធ គឺ រដ្ឋ គណនា តាម តំបន់ ដែល អចលនទ្រព្យ ស្ថិត នៅ ។ តើ ជាក់ស្ដែង ដូចនឹង ការ លើក ឡើង ដែរ ឬ យ៉ាងណា ? តើ ការ បង់ពន្ធ នោះ រដ្ឋ គិត យ៉ាងម៉េច ? ហើយ ប្រសិនបើ មិន បង់ពន្ធ តើ មានទោស ទណ្ឌ ឬ ពិន័យ ដែរ ឬទេ ?

ដើម្បី ជា ចំណេះដឹង បន្ថែម ជុំវិញ បញ្ហា ច ម្ង ល់ ខាងលើ សារព័ត៌មាន កោះសន្ដិភាព ទំព័រ ផ្នែក អចលនទ្រព្យ ដែល ចេញផ្សាយ នៅ ថ្ងៃនេះ សូម ដកស្រង់ ប្រសាសន៍ លោក គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធដារ ដែល បាន បកស្រាយ លម្អិត ដូច តទៅ ៖

អចលនទ្រព្យ ទាំងឡាយ ណា ដែល មាន ទីតាំង ស្ថិត នៅ ភូមិសាស្ត្រ ក្នុង រាជធានី ភ្នំពេញ ទាំង ១២ ខណ្ឌ និង ក្រុង ទូ ទាំង ២៤ ខេត្ត សុទ្ធសឹងតែ ជាប់ពន្ធ ទាំងអស់ ។ ចំណែក នៅ តាម ស្រុក រាជរដ្ឋាភិបាល មិន ទាន់ ពង្រីក វិសាលភាព ទៅ ដល់ នោះ ទេ មាន ន័យ ថា អត់ ជាប់ពន្ធ ទេ ។

ចំពោះ អចលនទ្រព្យ ដែល ជាប់ពន្ធ គឺ មាន តម្លៃលើស ពី ១០០ លាន រៀល ឡើង ទៅ ឬ លើស ពី ២ ម៉ឺន ៥ ពាន់ ដុល្លារ អា មេ រិ ក ឡើង ទៅ ( បើ គិតលុយ ៤ ពាន់ រៀល ក្នុង ១ ដុល្លារ ) ដូច្នេះ តម្លៃ នៅ ក្រោម ១០០ លាន រៀល ចុះ គឺ មិន ជាប់ពន្ធ ទេ ។

រីឯ ការ បង់ពន្ធ អចលនទ្រព្យ វិញ រាជរដ្ឋាភិបាល បាន បញ្ចុះ នូវ តម្លៃ នៃ អចលនទ្រព្យ ដែល វាយតម្លៃ ដោយ គណៈកម្មការ វាយតម្លៃ ដីធ្លី និង អចលនទ្រព្យ ដែល ធ្វើ ឡើង ដោយ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការ ស្នើ សុំ ពី អនុ គណៈកម្មការ វាយតម្លៃ អចលនទ្រព្យ ពី រាជធានី និង ខេត្ត នីមួយ ៗ ។ តម្លៃ អចលនទ្រព្យ នេះ រាជរដ្ឋាភិបាល បាន បញ្ចុះតម្លៃ យក មូលដ្ឋាន មក គិត ពន្ធ តែ ៨០% ទេ មាន ន័យ ថា មិន គិត ពន្ធ ១០០% នោះ ទេ ហើយ អត្រា នៃ ពន្ធ អចលនទ្រព្យ គឺ ០,១% ។

ជា រៀង រាល់ ឆ្នាំ ម្ចាស់ អចលនទ្រព្យ គឺ មាន កាតព្វកិច្ច បង់ពន្ធ លើ អចលនទ្រព្យ របស់ ខ្លួន ។ តាម ច្បាប់ ម្ចាស់ អចលនទ្រព្យ ត្រូវ មក ដាក់ លិខិត ប្រកាស បង់ពន្ធ នៅ រដ្ឋបាល សារ ពើពន្ធ ក៏ ប៉ុន្ដែ អគ្គនាយកដ្ឋាន ពន្ធដារ បាន ធ្វើការ កែ លម្អ នៃ ការ បង់ពន្ធ នេះ ជា លំដាប់លំដោយ ហើយ កន្លង ទៅ អគ្គនាយកដ្ឋាន ពន្ធដារ បាន អនុញ្ញាត ឲ្យ ម្ចាស់ អចលនទ្រព្យ មានឱកាស ទៅ បង់ពន្ធ នៅ ធនាគារ ដែល បាន ចុះ អនុស្សរណៈ ជាមួយ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដូច ជា ធនាគារ អេ ស៊ី លី ដា , ធនាគារ កា ណា ឌី យ៉ា , ធនាគារ វឌ្ឍនៈ , ធនា គារ កម្ពុជា សាធារណៈ និង ធនាគារ ANZ Royal ក៏ ប៉ុន្ដែ ប្រសិនបើជា ការ ចុះបញ្ជី ដំបូង ម្ចាស់ អចលនទ្រព្យ ត្រូវ មក ធ្វើការ ចុះបញ្ជី សារពើពន្ធ នៅ ក្នុងភូមិ សាស្ត្រ ដែល អចលន ទ្រព្យ របស់ ពួក គាត់ ស្ថិត នៅ មាន ន័យ ថា ដីធ្លី ផ្ទះសម្បែង របស់ ពលរដ្ឋ នៅ ខណ្ឌ ណា ពួក គាត់ ត្រូវ មក ចុះបញ្ជី សារពើពន្ធ នៅ សាខា អគ្គនាយកដ្ឋាន ពន្ធដារ ស្ថិត នៅ នោះ ហើយ បន្ទាប់ ពី មាន ទិន្នន័យ ក្នុង បញ្ជី ហើយ ពួក គាត់ អាច ទៅ បង់ពន្ធ នៅ ធនាគារ ដែល បាន រៀបរាប់ ខាងលើ ណាមួយ ក៏ បាន ព្រោះ មាន គល់បញ្ជី ស្រាប់ ។

ទន្ទឹម នឹង នេះ បច្ចុប្បន្ន អគ្គនាយកដ្ឋាន ពន្ធដារ បាន និង កំពុង តែ ធ្វើ កាត ជូន ម្ចាស់ អចលនទ្រព្យ ដើម្បី ងាយស្រួល ថ្ងៃក្រោយ ពួក គាត់ គ្រាន់តែ យក កាត នេះ ទៅ ធនាគារ ជា ដៃគូ ខាងលើ ណាមួយ គឺ អាច បង់ពន្ធ បាន ដោយ ងាយ មិន ពិបាក យក ឯកសារ ស្មុគស្មាញ ឬ ចំណាយពេល យូរ ទេ ដោយសារ តែ ឯកសារ ទាំងនោះ មាននៅ ក្នុង គល់បញ្ជី ដែល បាន បញ្ចូល ក្នុង ប្រព័ន្ធ ទិន្នន័យ (Database) អស់ហើយ ។

ថ្មី ៗ នេះ អគ្គនាយកដ្ឋាន ពន្ធដារ បាន ធ្វើ បច្ចុប្បន្នភាព ព័ត៌មាន ម្ចាស់ អចលនទ្រព្យ នៅ ក្នុង រាជធានី និង នៅ តាម ក្រុង ក្នុង ខេត្ត នានា គឺ បាន ធ្វើ ជា កាត នេះ ទៅ ដល់ ផ្ទះ ពលរដ្ឋ តែ ម្ដង ហើយ ប្រសិនបើ បងប្អូន ដែល ជា ម្ចាស់ កម្មសិទ្ធិ ឬ ម្ចាស់ អចលនទ្រព្យ មាន បំណង ចង់ បង់ពន្ធ លើ អចលនទ្រព្យ របស់ ខ្លួន អាច មក ធ្វើ បច្ចុប្បន្នភាព នៅ សាខា ពន្ធដារ ក្នុងភូមិ សាស្ត្រ នៃ អចលនទ្រព្យ ស្ថិត នៅ ពេល នោះ អគ្គនាយកដ្ឋាន ពន្ធដារ នឹង ចេញ កាត ជូន ទៅ ម្ចាស់ អចលនទ្រព្យ តែ ម្ដង ។

ជា រៀង រាល់ ឆ្នាំ អគ្គនាយកដ្ឋាន ពន្ធដារ បាន បើក ទទួល ការ បង់ពន្ធ អចលនទ្រព្យ ចាប់ពី ដើមឆ្នាំ នីមួយ ៗ រហូត ដល់ ខែកញ្ញា គឺ មាន រយៈពេល ៩ ខែ សម្រាប់ ឲ្យ ម្ចាស់ អចលន ទ្រព្យ ទាំងអស់ មក បង់ពន្ធ ដូច្នេះ នៅ សល់ តែ ជាង ១ ខែ តិចតួច ប៉ុណ្ណោះ នឹង ផុត កាលបរិច្ឆេទ នៃ ការ បង់ពន្ធ នេះ ហើយ ។

ប្រសិនបើ ពលរដ្ឋ មក បង់ពន្ធ យឺត អគ្គនាយកដ្ឋាន នឹង ធ្វើការ ពិន័យ និង ការ ប្រាក់ ថែម ទៀត ហើយ បើសិន ចាប់ពី ការ ប្រកាស អនុវត្ត បង់ពន្ធ តាំងពី ឆ្នាំ ២០១១ មក ម្ចាស់ អចលន ទ្រព្យ មិន មក ប្រកាស ពន្ធ នឹង មានទោស ទណ្ឌ ទៅ តាម ច្បាប់ ដែល បាន ចែង មាន ន័យ ថា ត្រូវ បង់ប្រាក់ ទោសទណ្ឌ បូក នឹង ពិន័យ ការ ប្រាក់ ក្នុង ១ ខែ ២% ។

ដូច្នេះ បងប្អូន ប្រជាពលរដ្ឋ ដែល មាន អចលនទ្រព្យ ស្ថិត នៅ ភូមិសាស្ត្រ ជាប់ពន្ធ ទាំងអស់ សូម រូតរះ អញ្ជើញ ទៅ បង់ពន្ធ អចលនទ្រព្យ របស់ ខ្លួន ដើម្បី រដ្ឋ ទទួល បាន ចំណូល ពន្ធ មក អភិវឌ្ឍន៍ មូលដ្ឋាន វិញ ៕