បរទេស៖ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែប្រមូលបានខ្លះៗមកវិញការខាតបង់នៅពេលទិញ-លក់ថ្ងៃរសៀលដោយសង្ឃឹមលើកិច្ចព្រមព្រៀងដោះស្រាយភាពតានតឹងនៅអ៊ុយក្រែន ។
ផ្សារភាគហ៊ុន FTSE 100 របស់អង់គ្លេសបានធ្លាក់ចុះ ១,៧ភាគរយហើយផ្សារភាគហ៊ុនដ៏សំខាន់នៅទីក្រុងប៉ារីសប្រទេសបារាំង និងទីក្រុងFrankfurt ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ២ភាគរយក្នុងនោះផ្សារភាគហ៊ុនការធ្វើដំណើររងផលប៉ះពាល់ខ្លាំងជាងគេ ។
សេចក្តីរាយការណ៍ពីរុស្ស៊ីថាមានកិច្ចប្រជុំជាមួយលោកខាងលិចពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ជួយធ្វើឲ្យអារម្មណ៍ក្រុមអ្នកវិនិយោគទុនល្អឡើងវិញ ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក SergeiLavrovបានលើកឡើងពីសម្តីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា កិច្ចខិតខំការទូត នឹងបន្ត ដោយសារតែមានឱកាសចុះកិច្ចព្រមព្រៀង ។
ការខាតបង់មានកំណត់នៅផ្សារភាគហ៊ុន Wall Street នៅពេលបាយថ្ងៃត្រង់នៅទីក្រុងញូវយ៉កផ្សារភាគហ៊ុន Dow Jones បានធ្លាក់...