ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

Breaking ៖ កម្ពុជាសម្តែងការ​​បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Breaking ៖ កម្ពុជា បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo)ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករាកន្លងទៅថ្មីៗនេះ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ លោក​​ប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី៤មករាឆ្នាំ២០២២។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបាន គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មី​យ៉ាន់ម៉ា។...
អំណោយរបស់​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ជូនក្រុមប្រឹក្សា​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ដើម្បី​​ចែកជូនប្រជាពលរដ្ឋខ្វះខាតប្រមាណ១០០នាក់​ និង​ក្មេងកំព្រា ចាស់ជរា

អំណោយរបស់​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្រគល់​​ជូនក្រុមប្រឹក្សា​​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ដើម្បី​​ចែកជូនប្រជាពលរដ្ឋខ្វះខាតប្រមាណ១០០នាក់​ និង​ក្មេងកំព្រា ចាស់ជរា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ អំណោយរបស់​​ឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត ត្រូវបាន​ផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំ លោកតា គណកម្មការអាចារ្យ វត្តក្មេងកំព្រា ចាស់ជរា និងប្រជាពលរដ្ឋ ដែលកំពុងតែ​​ខ្វះខាតប្រមាណ១០០នាក់ ស្ថិត​​នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅខេត្តកំពង់ចាមកាលពី​​ថ្ងៃទី២០ ខែមករានេះ។ ឧកញ៉ា ឡូង ហ៊ឺង បានប្រសាសន៍លើកឡើងផ្តាំផ្ញើ​និងការ​​សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិត​គូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមមូលដ្ឋានជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម។ ឧកញ៉ា ឡូង ហ៊ឺង បានបញ្ជាក់ថា «ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែ...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 42 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 18 នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 42 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 18 នាក់និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 42 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 18 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 30 នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស 12 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,956 នាក់ អ្នកជាសះស្បើយ= 117,180 នាក់ហើយ អ្នកស្លាប់= 3,015 នាក់។
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ចាម)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) និងអង្គការALIVE & THRIVE/FHI360 នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២​០២២បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ក្រោមអធិប​តីភាព លោក​​ ឌឹម ថេង អគ្គនាយករង តំណាង លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួនពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ជិន សេដ្ឋា តំណាងអង្គការ ALIVE & THRIVE/FHI360 និងលោក ជុំ វាសនា តំណាងអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រួមជាមួយលោកប្រធាន អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ដែលមកពីខ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២២នេះបាន​​ទទួលជួបពិភាក្សាការងារជាមួយនឹង លោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពរាជធា​នីភ្នំពេញ។ នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ លោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ លោក​បាន​​បន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទ...
ប្រជាពលរដ្ឋចោទ ឈ្មោះ នី ជាមន្រ្តីប៉ូលិសបើកសង្វៀនប្រជល់មាន់និងបៀអាប៉ោងខុសច្បាប់បើកលេងគគ្រឹកគគ្រេង

ប្រជាពលរដ្ឋចោទ ឈ្មោះ នី ជាមន្រ្តីប៉ូលិសបើកសង្វៀនប្រជល់មាន់និងបៀអាប៉ោងខុសច្បាប់បើកលេងគគ្រឹកគគ្រេង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តតាកែវ៖ សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែងស្ថិតនៅ ភូមិដកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែបើ​ក​ដំណេីរ​ការលេ​ងយ៉ា​ងគក្រឹក​គ​គ្រេងមិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ណាចុះ​ណែនាំ​ និងហ៊ាន​បង្ក្រាបនោះ​ឡើយ ។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន​ឲ្យដឹងថាម្ចាស់ សង្វៀនមាន់ បានឈ្មោះ នី ជាមន្រ្តីប៉ូលីសបើក​ឲ្យលេ​ងទីលានប្រជល់មាន់ដោយ​មានក្រុម ញៀន​ល្បែងស​ម្រុក​ចូល​លេ​ង​ព​ពាក់​ពពួន​គ្នា ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង។ ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​ បម្លែងថ្មីនោះ​ឡើយ ខណៈ​ ជំងឺ​នេះ​ នូវ​មិន​ទាន់​សា​បរលា​បនៅ​ឡើយ ឯ​ជំ ងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​តែកើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំ​ផងដែរ​នោះ។ ​ ប្រជាពលរដ្ឋខាងលេីបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ រូបនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​នៅពីក្រោយ ហើ​យ​មើល​ទៅ បាន​ជាថ្លើមធំបើក​ឲ្យ​លេងល្បែង ដោ​យមិ​នខ្វល់​ ពីចំ...
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បាន​​អញ្ជើញជា​​អធិបតីភាព សម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បាន​​អញ្ជើញជា​​អធិបតីភាព សម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម​​៖ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម បានរៀបចំពិធីតម្លើង និងសម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា។ កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រីជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប.ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស សរុបចំនួនជិត ១០០នាក់។ ធុងចម្រោះទឹកស្អាតនេះផ្តល់ជូនសាលា​បឋមសិក្សា ប៊ុន រ៉ានី ឃុំគរ និងវិទ្យាល័យ ហ៊ុន សែន គរ សម្រាប់ផ្តល់ជូនសិស្សានុសិស្ស ដើម្បីប្រើប្រាស់និងអាចទទួលទានបាន។...
មន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាក្រោយរកឃើញមិនមានអនុលោមភាព

មន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាក្រោយរកឃើញមិនមានអនុលោមភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ​បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ២៣ទីតាំងដែលបានពិនិត្យ​ ក្រោយរកឃើញមិនមានអនុលោមភាព។ ការត្រួតពិនិត្យ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីទប់ស្កាត់នូវអំពេីមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធន: ការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលជាអ្នកប្រេីប្រាសល​។ ម្ចាស់ដេប៉ូទាំង៨​ ខាងលេីត្រូវបានមន្រ្តីជំនាញពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពត)៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន​នៅថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ នេះ​ មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយ​ចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរ​មាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។...