ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ ចុះហត្ថលេខា​លេី​​អនុស្សារណៈ​នៃ​ការ​យោគយល់ជាមួយ​ធនាគារ​ អេស​ ប៊ី​ អាយ​ លី​ហួរ ម.ក​

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ ចុះហត្ថលេខា​លេី​​អនុស្សារណៈ​នៃ​ការ​យោគយល់ជាមួយ​ធនាគារ​ អេស​ ប៊ី​ អាយ​ លី​ហួរ ម.ក​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​បាន​​​ចុះហត្ថលេខា​លេី​​អនុស្សារណៈ​នៃ​ការ​យោគយល់​រវាង ជាមួយ​ ធនាគារ​ អេស​ ប៊ី​ អាយ​ លី​ហួរ ម.ក​ នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ការិយាល័យ​សម្ព័ន្ធ​ស មាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា។​ លោក​ឧញ៉ា តែ តាំងប៉ បញ្ជាក់ថា«​ ក្នុង​គោលបំណង​ជម្រុញ​ការ​យល់ដឹង​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ តាមរយៈ​ការ​ធ្វើ​សិក្ខាសាលា​ នៅទូទាំង២៥រាជធានីខេត្ត និង​សកម្មភាព​ផ្សេងៗ​ទៀត​ដេីម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម»​។ សមាជិករបស់ FASMEC ដោយសារតែសមត្ថភាពរបស់ពួកគាត់ភាគច្រើននៅមានកម្រិតដូនច្នេះដំណើការចង្វាក់ផលិតកម្មរបស់គាត់ក៏នៅមានកម្រិតដែរដូចជាការប្រើប្រាស់ហិរញ្ញវត្ថុការរៀបចំរបាយការណ៍គណនេយ្យប្រកាសពន្ធការរៀបចំខ្សែរសង្វាក់ផលិតកម្មការគ្រប់គ្រងថ្លៃដើមអភិបាលកិច្ចក្រុមហ៊ុនជាដើមជាចំណុចដែល FASMEC ត្រូវគិតគូរ រកដំណោះស្រាយជូ...
អគ្គនាយក​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះ​​ផ្សព្វផ្សាយទីផ្សារបន្លែសុវត្ថភាពនិងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាព​លើទីផ្សារដល់ពលរដ្ឋនៅ​ខេត្តកំពង់ធំ

អគ្គនាយក​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះ​​ផ្សព្វផ្សាយទីផ្សារបន្លែសុវត្ថភាពនិងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាព​លើទីផ្សារដល់ពលរដ្ឋនៅ​ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តកំពង់ធំ៖  លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពី​ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ សរុបជិត២០០នាក់។ តាមរយៈបទអន្តរាគមន៍របស់ លោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែខ្មែរ លោកស្រីបានឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនៅព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីព៍ត៌មានទីផ្សារបន្លែសុវត្ថភាព និងតម្រូវការប្រើប្រាស់បន្លែសុវត្ថភាព​លើទីផ្សារ ។ លោកស្រីបានបន្ថែមទៀតថា ដោយបច្ចុប្បន្នបញ្ហាតម្រូវការបន្លែសុវត្ថភាពលើទីផ្សារមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនអាចឆ្លើយតបបានទាន់ពេលវេលាឡើយ។ អាស្រ័យហេតុនេះ តាមរយៈវេទិការនេះយើងមានគោលដៅលើកទឹកចិត្តដល់កសិករ ដាំដុះបន្លែសូម ធ្វើការពង្រឹងការដាំដុះប្រកបដោយគុណភាព និងស្នើសុំកិច...
ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ​​ផ្សារកសិផលនិងចំណីអាហារ

ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ​​ផ្សារកសិផលនិងចំណីអាហារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារកសិផលនិងចំណីអាហារ (FOOD AND AGRICULTURE MARKET) និងក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (LYLY FOOD INDUSTRY CO., LTD.)កាលពី​​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិត​ផលកសិ-ពាណិជ្ជកម្មបន្លែ នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។ លោក ប៉ាន សូរស័ក្តិ បានមានគូសញ្ជាក់ថា ក្រសួងពាណិជ្ជកម្មជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្រ្តីបន្តថា​​«កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម...

សម្ដេចតេជោ ៖ សោកស្ដាយបឹងតាមោក ព្រោះចុះហត្ថលេខា លើអនុក្រឹត្យមួយខុស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យ កំណត់ផ្ទៃបឹងតាមោកខុស កាលពីអតីតកាល ដោយសារតែទុកចិត្តលើសេនាធិការខ្លាំងពេក សម្ដេចបានប្រកាស នឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត សម្រាប់អភិវឌ្ឍ និងកាត់ជូនប្រជាជនដែលកំពុងអាស្រ័យផល ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានការធុញទ្រាន់ ជាមួយការលើកឡើងច្រំដែល នៃមនុស្សមួយចំនួន ដែលថាយើងលុបបឹងនេះបឹងនោះ ។ សម្ដេចបានចោទជាសំណួរ កាន់អ្នករិះគន់វិញថា តើទីក្រុងភ្នំពេញកាលពីដើម កន្លែងណាគោក កន្លែងណាទឹក? សម្ដេចតេជោបន្តថា នៅទីក្រុងភ្នំពេញកាលពីមុន សុទ្ធតែបឹងទាំងអស់ សូម្បីតែផ្ទះរបស់សម្ដេច និងវិមានឯករាជក៏សង់លើព្រែកដែរ ។ សម្ដេចបញ្ជាក់ថា «យើងមានបឹងរាំង បឹងព្រលឹត បឹ...
លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

លោក ​សាម៉ន បណ្ឌិត្យ ​​ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្រសួងព័ត៌មានតំណាង លោក​ ជុំ កុសល រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋលេខាធិការបាន​ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​​យើង​ក៏ដូចជាក្រសួងព័ត៌មាន​​បាន​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ក្នុងកចិច្ចការនេះ  ដើម្បីធ្វ់ើយ៉ាងណារួមគ្នា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សឲ្យ​បាន នឹងឈានដល់​​ចំណុចមួយ​ដែល​​ជាតម្រូវការ​ចាំបាច់​បំផុត​​ សម្រាប់​ការធានាសុវត្ថិភាព​និង​ការរស់​នៅរបស់​កូនចៅយើងឲ្យសុខសាន្ត​កាត់​បន្ថយនូវអំពើរផ្សេងៗដែលនឹង កើតមានក្នុងសង្គម​ជាតិ​​។​ ​​  ...
លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបបានទទួលមរណភាព ក្នុងជន្មាយុ៤៣ឆ្នាំដោយរោគាពាធ

លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបបានទទួលមរណភាព ក្នុងជន្មាយុ៤៣ឆ្នាំដោយរោគាពាធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជាង សុខា ជាអ្នកសារព័ត៌មានល្បីឈ្មោះ ដែលបម្រើការងារក្នុងអាជីពមួយនេះជាង២០ឆ្នាំ បានទទួលមរណភាពដោយរោគាពាធ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៣ឆ្នាំ។ លោក ជាង សុខា បានតស៊ូជាមួយជំងឺរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីលោកបានចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅប្រទេសថៃ។ ក្រោយស្ថានភាពជំងឺនៅតែមិនធូរស្បើយ ក្រុមគ្រួសារ និងសាច់ញាតិ ក៏សម្រេចបញ្ជូនលោកមកប្រទេសកម្ពុជា និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានមួយរយៈក៏ទទួលមរណភាពតែម្តង។ តាមប្រវត្តិខ្លះៗលោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មានកាលពីជាង២០ឆ្នាំមុន ហើយត្រូវបានគេស្គាល់លោកច្រើន ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ជាង សុខា បានចូលទៅបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទី...
សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

សម្តេចតេជោតេជោបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ​​​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ដោយសម្តេចថ្លែងថា ថ្ងៃនេះ ជាពិធីដំបូងក្នុងឆ្នាំថ្មី២០២១ហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ ហើយ​​សម្តេចតេជោ​កំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ ...
អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​

អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឡេង និមល អគ្គនាយកក្រុមហ៊ុន Leng Nimol Group ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់​​ផ្តល់គោរមងារជាឧកញ៉ា​​កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១។​​ ថ្នាក់ដឹកនាំនិង​សហការរបស់​ក្រុមហ៊ុន​ បានថ្លែងសារថា« គោរពជូនពរ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធក្នុងលោក ប្រោសប្​រទាន​ពរជ័យ សិរីមង្គល វិបុលសុខ​ មហាប្រសេីរ ជូនចំពោះ​ លោកឧកញ៉ានិងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន»។...
ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល

ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltdវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនFirst Aquatic Indutrial Co., Ltd កំពុងតែ​​វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អនៅឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ហើយនេះបើ់តាម ការ​​ចុះពិនិត្យ​ផ្ទាល់ របស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ​។​​ លោក​ Li Xuequn អ្នកគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានលើក​ឡើងថា​​ កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្ប...
សម្តេចតេជោ​​ ៖ សម្ពោធសមិទ្ធផលទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សម្តេចតេជោ​​ ៖ សម្ពោធសមិទ្ធផលទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារ ទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាមបណ្តោយ វិថី៥៩៨ «វិថីជាសុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។  មាន អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និង បណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្...