ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

 ទេសរដ្ឋមន្ត្រី គន់ គីម ៖ សសើរអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ មានផែនការត្រៀមបង្ការពេលមានគ្រោះមហន្តរាយនាពេលកន្លងមក

 ទេសរដ្ឋមន្ត្រី គន់ គីម ៖ សសើរអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ មានផែនការត្រៀមបង្ការពេលមានគ្រោះមហន្តរាយនាពេលកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានដឹកនាំប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់  ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ,ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្...
សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង ២៥លាននាក់ និងក្មេងៗជាង ២,៥លាននាក់

សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ ជាង ២៥លាននាក់ និងក្មេងៗជាង ២,៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ យោងតាមរបាយការណ៍ចុងក្រោយ របស់បណ្ឌិត្យសភាពេទ្យកុមារអាមេរិក (AAP) និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារប្រមាណ ២,៥ លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាតនេះ។ យោងតាម AAP បានឲ្យដឹងថា មានករណីគ្របដណ្តប់ លើកុមារចំនួនជាង ២១១,០០០នាក់ ត្រូវបានគេរាយការណ៍ កាលពីសប្តាហ៍មុន រហូតដល់ថ្ងៃទី១៤ ខែមករា ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីការរាតត្បាតចាប់ផ្តើម។ ក្នុងរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីកុមារថ្មីចំនួន ៣៨២,៥៤៥ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដែលមានការកើនឡើង ១៨ ។ សូមបញ្ជាក់ថា កុមារមានចំនួន ១២,៦ ភាគរយនៃករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់ នៅក្នុងសហរដ្ឋអាមេរិក។ អត្រាសរុបគឺ ៣,៣៣៦ ករណីក្នុងចំណោមកុមារ ១០០,០០០ នាក់៕...
លោក ដូណាល់ ត្រាំ ទុកលិខិតមួយច្បាប់ ជូនលោក បៃឌិន មុនពេលចាកចេញ ពីសេតវិមាន

លោក ដូណាល់ ត្រាំ ទុកលិខិតមួយច្បាប់ ជូនលោក បៃឌិន មុនពេលចាកចេញ ពីសេតវិមាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យជំនះរបស់លោក ចូ បៃឌិន អស់រយៈពេលជាងពីរខែហើយ ហើយបានឈប់អបអរសាទរ ចំពោះគូប្រជែងប្រជាធិបតេយ្យរបស់លោកចំពោះជ័យជំនះនេះ។ យោងតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈពេល លោកដូណាល់ត្រាំ នៅក្នុងសេតវិមានជិតដល់ថ្ងៃពុធទី ២០ ខែមករា នេះប្រធានាធិបតីដែលបានចាកចេញបានប្រកាន់ខ្ជាប់នូវប្រពៃណីដែលមានជាយូរមកហើយនិងបានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់គាត់គឺលោក ចូ បៃឌិន មុនពេលចាកចេញពីគេហដ្ឋានប្រធានាធិបតីជាលើកចុងក្រោយ។ លោក ដូណាល់ ត្រាំ ដែលបានបដិសេធមិនទទួលយកការបរាជ័យរបស់លោកអស់រយៈពេលជាងពីរខែមកនេះ គឺលោកមិនដែលអបអរសាទរចំពោះលោក បៃឌិន ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកានោះទេ។ សូមបញ្ជាក់ថា អ្នកកាន់តំណែងមុនរបស់លោក ត្រាំ គឺលោកបារ៉ាក់អូបាម៉ា សម្រាប់ផ្នែករបស់គាត់ក៏បានទុកសារនៅក្នុងសេតវិមានមុនពេលចាកចេញពីមុខត...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖  ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក W. Patric Murphy បានចុះទស្សនកិច្ច ពិនិត្យរោងម៉ាស៊ីនកិនស្រូវរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។ លោក ឯកអគ្គរដ្ឋទូតបានសំណេះសំណាល ជាមួយអ្នកចូលរួមមកពីសហគមន៍កសិកម្ម អាជ្ញាធរដែនដី និងបុគ្គលិកក្រុមហ៊ុនចំនួនប្រមាណ៧០នាក់ ។ អគ្គរដ្ឋទូតបានចាប់អារម្មណ៍លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ជាពិសេសទៅលើកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុននិងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាគំរូបង្ហាញតាមរយៈSilo ស្តុកស្រូវអង្ករបច្ចេកវិទ្យាស្តង់ដាររបស់សហរដ្ឋអាមេរិកនេះ។ លោកអគ្គរដ្ឋទូតសង្ឃឹមថា ទៅថ្ងៃមុខ ក្រុមហ៊ុនឬរោងម៉ាស៊ីនផ្សេងទៀត នឹងអាចមានលទ្ធភាពចាប់យកឱកាសក្នុងកិច្ចសហការបែបនេះដូចគ្នាដែរ។ តាំងនាមឱ្យសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតបានថ្លែងថា សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករនេះ ដែលជាកា...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន Newrest Cambodia ដែលបម្រើផ្នែកអាហាររបស់បារាំង នឹងរួមចំណែកបង្កើតការងារក្នុងស្រុក និងការគាំទ្រកំណើនវិស័យទេសចរណ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន Newrest Cambodia ដែលបម្រើផ្នែកអាហាររបស់បារាំង នឹងរួមចំណែកបង្កើតការងារក្នុងស្រុក និងការគាំទ្រកំណើនវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង។ លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។ លោករដ្ឋមន្ត្រីបានបន្ថែមថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រកំណើនវិស័យទេសចរណ៍នាពេលខាងមុខ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្...
នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ

នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  នីតិវិធីនៃការស្នើសុំបង្កើត និងដំណើរការរោងចក្រ សិប្បកម្មច្នៃកៅស៊ូ និងឈើកៅស៊ូ ។ នេះយោងតាមសេចក្តីប្រកាស របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះយោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕...
កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​គូ​ប្រជែង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ Virginia​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី នៃសហរដ្ឋអាមេរិក

កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​គូ​ប្រជែង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ Virginia​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី នៃសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
  អន្តរជាតិ៖ ​គូប្រជែង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​នានា​ ក្នុង​ទីក្រុង​ Richmond រដ្ឋ​ Virginia​ តវ៉ា​​ប្រឆាំង​ នឹង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក ​Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ​រូបភាព​ដែល​ថត​ដោយ​ទូរទស្សន៍​អង់គ្លេស Sky News​ នៅ​ទីក្រុង​ Richmond មិនបាន​បង្ហាញ​ពី​ក្រុម​អ្នក​គាំទ្រ​លោក Trump ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ ​នៅ​ពេល​ដែល​ពួកគេ​បាន​ដើរ​ក្បួន​នៅ​តាម​ដង​ផ្លូវ ​ហើយ​ក្បួន​ទោចក្រយានយន្ត​​ ​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​ចង​ដោយ​ទង់​ មាន​រូប​អាវុធ​វែង​ខ្លី និង​ផ្ទាំង​ប្រកាស​ផ្សេងៗ ហើយ​ខ្លះ​ទៀត​មាន​ជា​ការ​ផ្ញើ​សារ​គាំទ្រ​លោក Trump។​ ថ្លែងប្រាប់​ស្ថានីយ​ទូរទស្សន៍ Sky News​ បុរស​ម្នាក់​បាន​ការពារ​ខ្លួន​ដោយ​កាន់​អាវុធ​ខ្លី​មួយ​ដើម ​ដោយ​និយាយ​ថា ​លោក​ជឿ​ជាក់​ថា ​ក្រុម​អាជ្ញាធរ​នឹង​ជ្រៀតជ្រែក​ក្នុង​ការ​តវ...
លោក តាំង សុខឃី ៖ ជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ត្រូវឆ្នៃជីវិតដើម្បីអភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ

លោក តាំង សុខឃី ៖ ជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ត្រូវឆ្នៃជីវិតដើម្បីអភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល  បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។ លោក សុខឃី  បានបន្តថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕...
អ្នកវិនិយោគចិន៖ គ្រោងបង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅកម្ពុជា

អ្នកវិនិយោគចិន៖ គ្រោងបង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនលោករដ្ឋមន្រ្តីអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោកមរដ្ឋមន្ត្រីបានកោតសសើរ ក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិ...