ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ប្រៃសណីយ៍កម្ពុជា បង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន

ប្រៃសណីយ៍កម្ពុជា បង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា និង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនស៊ូភើអេបតិចណូឡូជីភីអិលស៊ី បានចុះកិច្ចសហប្រត្តិបត្តិការយោគយល់​ជាមួយគ្នាបង្កើនដៃគូសហការ ដើម្បីប្រយោជន៍អតិថិជន ។ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា មានរៀបពិធីចុះហត្ថលេខា លើអនុស្សារណៈកិច្ចសហប្រត្តិបត្តិការយោគយល់ ត្រីភាគី រវាង ប្រៃសណីយ៍កម្ពុជា និង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនស៊ូភើ អេបតិចណូឡូជីភីអិលស៊ី ​៕...
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពេលកន្លងមកមានអ្នកខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមក សុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា ពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលី...
លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

លោករដ្ឋមន្រ្តី វេង សាខុន ទទួល​បាន​​គោលការណ៍គាំទ្រពីនាយករដ្ឋមន្រ្តី ដើម្បីចាត់វិធានការ​​បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​​ បាន​​ស្នើសុំគោលការណ៍គាំទ្រពី សម្តេចតេជោ ហ៊ុន សែន បញ្ហារំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរីជាផ្លូវការហើយ ៖
អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

អគ្គនាយក«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មអញ្ជើញក្រុមហ៊ុនមួយចំនួនមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើទីផ្សារ​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ រៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក អគ្គនាយក​​ ផាន អូន  អគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសហការី​​ ដោយ​​បានអញ្ជើញក្រុមហ៊ុនមួយចំនួន មកធ្វើការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន។ លោក​បាន​មានប្រសាសន៍ថា «គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីការផ្សាយពាណិ​ជ្ជកម្មត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន កាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់អវិជ្ជមានចំពោះសុខភាពនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ដោយផ្តោតសំខាន់​លើកម្មវិធី និងគម្រោងនៃការផ្តល់រង្វាន់(Rewarding Scheme) ច្បាស់លាស់និងត្រឹមត្រូវ។...
ប្រធានWTO ព្រួយបារម្ភពីផលវិបាកខាងមនុស្សធម៍ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩

ប្រធានWTO ព្រួយបារម្ភពីផលវិបាកខាងមនុស្សធម៍ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អគ្គនាយករងអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទបានថ្លែងក្នុងការបើកសម័យប្រជុំលើកទី ១៤៨ នៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក ដោយបញ្ជាក់អំពីផលវិបាក ខាងសីលធម៌នៃកង្វះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសក្រីក្រ ដែលមានប្រាក់ចំណូល ខ្ពស់មានសិទ្ធិបើប្រៀបធៀប និងប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានបញ្ជាក់ថា“ វ៉ាក់សាំងជាង ៣៩ លានដូសឥឡូវនេះ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ជាងគេយ៉ាងតិច ៤៩ប្រទេស ។ មានតែ ២៥ ដូសប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសមួយ ដែលមានប្រាក់ចំណូលទាបបំផុត។ លោកបានបញ្ជាក់ថា“ ខ្ញុំចាំបាច់ត្រូវតែធ្វើឱ្យច្បាស់ ពិភពលោកកំពុងស្ថិតនៅលើគែម នៃភាពបរាជ័យខាងសីលធម៌ដ៏មហន្តរាយ”។ លោក Tedros ក៏បានអំពាវនាវដល់បណ្តាប្រទេស ដែលមានកិច្ចព្រមព្រៀងទ្វេភាគី ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ឱ្យមានតម្លាភាពលើកិច្ចសន្យាទាំងនេះជាមួយ COVAX រួមទាំងបរិមាណ ត...
មន្ត្រីសាខា ក.ប.ប. រកឃើញទំនិញមានផ្ទុកសារធាតុគីមី និងខូចគុណភាព ចំនួន ៣២គីឡូក្រាមនៅផ្សារកំពង់ចក ខេត្តស្វាយរៀង

មន្ត្រីសាខា ក.ប.ប. រកឃើញទំនិញមានផ្ទុកសារធាតុគីមី និងខូចគុណភាព ចំនួន ៣២គីឡូក្រាមនៅផ្សារកំពង់ចក ខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។  មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារ ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ចំនួន ៣២គីឡូក្រាម មានដូចជា៖ ⁃ ពពុះសណ្តែក មានសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ១៥គីឡូក្រាម ⁃ នំចម...
បន្តពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

បន្តពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រោយពីពិនិត្យពិភាក្សាជាច្រើនលើកនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើជំពូកទី០២ និងផ្នែកទី១១ ស្ដីពីការកែបញ្ជីអត្រានុកូលដ្ឋាន និងមាត្រាទី៤១.៣ ស្ដីពីការចុះបញ្ជីពាក់ព័ន្ធនឹងការទទួលស្គាល់ដោយស័្មគ្រចិត្ត នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ចាន់ ស...
មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងជាសះស្បេីយចំនួន​ ០៦នាក់

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងជាសះស្បេីយចំនួន​ ០៦នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៧នាក់​ ជាពលករមកពីប្រទេសថៃ និងមានអ្នកជាសះស្បេីយចំនួន​ ០៦នាក់ សម្រាប់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖
ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។ ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន...
សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៣,០០០ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាម ជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យ ផ្ទាល់ចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជានុរាស្រ្ត ជួបការលំបាកផ្សេងៗ ៕...