រដ្ឋមន្រ្តីក្រសួងព័ត៌មាន”ការស្នើសុំបើកកាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាននិងក្រសួងពាណិជ្ជកម្ម”
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការស្នើសុំបើក កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជី នៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។
ថ្លែងនៅកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានថ្លែងថាកាលពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរ ការបានហើយ តែឥឡូវជាគោលការណ៍ ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មួយទៀត។
លោករដ្ឋមន្ត្រីបានជំរុញឱ្យ អង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គ ភាពសារព័ត៌មានមួយចំនួន ចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញ ការងារ ក្រោមឱវាទអង្គភាព ស្ថាប័នសារព័ត៌មាន ។
លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រ...








