លោក សុត សាវ៉ន ថ្លែងថា«សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្មនិងធុរកិច្ចបានណែនាំទៅដល់សមាជិកទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គមនិងពលរដ្ឋកម្ពុជា»
(ភ្នំពេញ)៖លោក សុត សាវ៉ន ប្រធានសមាគម អ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ចបានថ្លែងក្នុងកិច្ចប្រជុំជាមួយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដល់សមាជិករបស់ខ្លួនស្ដីពីការបែងចែកតំបន់ សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច ដោយជំរុញឲ្យសមាជិក និងសហការីទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គម និងប្រជាពលរដ្ឋកម្ពុជាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
កិច្ចប្រជុំមានការចូលរួមពី លោក សុត សាវ៉ន ប្រធានសមាគម និងលោក អាន សាមឌី អនុប្រធានសមាគម លោក ជា ម៉ឹង នាយកផ្នែករដ្ឋបាលនៃសមាគម លោកស្រី រ៉ុន សំណាង នាយកផ្នែកទំនាក់ទំនងកម្ពុជា-កូរ៉េ។ លោក សុត សាវ៉ន បានបញ្ជាក់ពីមូលដ្ឋានគ្រឹះគម្រោងវិនិយោគ និងដៃគូសហការ ហើយសមាគមត្រូវពង្រឹងស្មារតីឱ្យបានយល់អំពីគោលដៅ និងគោលបំណងរបស់សមាគមន៍ឱ្យបានច្បាស់លាស់។
សមាសភាពសមាគមមានដូចជា ទី១៖ លោក សៀម វិចិត្រ ប្រធានតំបន់បន្ទាយមានជ័យ
២៖ លោក គង់ ផល្លា អនុ...








