ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោកស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធសភា និងជាអនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា បានទទួលមរណៈភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្នុងជន្មាយុ៦៥ឆ្នាំ ។ នេះយោងតាមការផ្សព្វផ្សាយនៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ កែវ ម៉ាលី នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ បាន​សរសេរ​បង្ហោះ​ពី​ដំណឹង​មរណភាព​របស់លោក​ស្រី ដោយ​កូនស្រី ឈ្មោះ កែវ សួយ​ឆេង បាន​សម្តែង​សេចក្តី​ក្រៀមក្រំ ដែល​បាត់បង់​ម្តាយ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក បានសរសេរថា «​នាង​ខ្ញុំ កេវ សួយ​ឆេង ត្រូវជា​កូនបង្កើត និង​លោក គុត ចាន់​វាសនា ត្រូវជា​កូនប្រសារ និង​ចៅៗ ព្រមទាំង​ក្រុមគ្រួសារ មាន​សេចក្តី​ក្រៀមក្រំ​ជាទីបំផុត ដោយ​អ្នក​ម្តាយ​របស់ខ្ញុំ កែវ ម៉ាលី បានទទួល​មរណភាព នៅ​ថ្ងៃ​ពុធ ១២​រោច ខែអស្សុជ ឆ្នាំជូត ទេ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០១:០៧ រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ដោយ​រោគាពាធ​។ សព នឹងត្រូវ​បញ្ជូន​...
ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ និង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ។ លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនមានពិការភាព អាចប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌជាតិបាន ដែលមន្ដ្រីរាជការមាន២ភាគរយ និងវិស័យឯកជនមាន១ភាគរយ។ លោក នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ដែលបានប្ដេជ្ញាថែរក្សាសន្ដិភាព ដោយសំដៅលើគោលការណ៍ឯករាជ្យ...
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជាមួយគណៈកម្មការព្រឹទ្ធសភា ដែលដឹកនាំដោយ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្ម ការ ទី៩នៃព្រឹទ្ធសភា។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង មានសារៈសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយផងដែរ។ បន្ទាប់ពីជជែកពិភាក្សារួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមជាឯកច្ឆន្ទដាក់សេចក្តីព្រាងច្បាប់ខាងលើទៅក...
លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យ និងសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តភាគពាយព្យ

លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យ និងសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តភាគពាយព្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ក្នុងដំណើរចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ។ ដោយសារឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឺនខ្នងរងការជន់លិច និងខូ...
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្លាសេ ០១កន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្លាសេ ០១កន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» កាលពី​​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការណែនាំពី លោក​​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា និងមានការចូលរួមសហការពីមន្ត្រីនគរបាល នៃគណៈកម្មា​ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្លាសេ ០១កន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជាលទ្ធផល មន្ត្រីជំនាញ មិនបានរកឃើញភាពមិនប្រក្រតីឡើយ ហើយផលិតផលសាច់ក្លាសេទាំងនោះ អាចចរាចរលើទីផ្សារបានធម្មតា។ អគ្គនាយកដ្ឋា ក.ប.ប. សូមធ្វើការថ្លែងអំណរគុណជ្រាលជ្រៅចំពោះកិច្ចសហការល្អ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសការចូលរួមសហការយ៉ាងយកចិត្តទុកដាក់...
លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយដល់សមាគមនិងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩

លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយដល់សមាគមនិងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អង្គការសហប្រជាជាតិនៅកម្ពុជាពិនិត្យលទ្ធភាពជួយដល់សមាគមន៍និងអង្គការជនពិការដែលកំពុងប្រឈមបញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរអង្គភាព។ លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយដល់សមាគមន៍និងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩ លោក បានថ្លែងថា អង្គការដែលដឹកនាំដោយជនមានពិការភាពភាគច្រើនជបបញ្ហាខ្វះខាតធនធានសរសេរគម្រោងស្នើសុំថវិកា។ តើយើងអាចជួយពួកគាត់យ៉ាងដូចម្ដេច ដើម្បីឱ្យសមាគមន៍/អង្គការដែលដឹកនាំដោយជនមានពិការភាព ទទួលបានគម្រោងនិងគាំទ្រថវិកាពីដៃគូអភិវឌ្ឍ។ នៅក្នុងជំនួបជាមួយលោក នីក បេរេដហ្វត តំណាងកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ...
ស្ថានីយ៍ទឹកស្អាតទឹកឆា អាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន០៥​ឃុំ​ ក្នុងស្រុកព្រៃឈរ

ស្ថានីយ៍ទឹកស្អាតទឹកឆា អាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន០៥​ឃុំ​ ក្នុងស្រុកព្រៃឈរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍។ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំនេះបានពិភាក្សា និងសិក្សាពីបរិមាណទឹក និងពិនិត្យមើលលទ្ធភាពនៃផ្គត់ផ្គង់ស្ថានីយ៍ទឹកស្អាត និងការផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករដែលកំពុងអាស្រ័យ ផលនឹងប្រព័ន្ធធារាសាស្ត្រទឹកឆា។ សូមបញ្ជាក់ថា ស្ថានីយ៍ទឹកស្អាតទឹកឆា គ្រោងទាញយកទឹកពីប្រភពទឹកឆា ហើយស្ថានីយ៍នេះ មានវិសាលភាពផ្គត់ផ្គង់ទឹកស្អាតដល់ឃុំចំនួន០៥ រួមមាន ឃុំបឹង ណាយ ឃុំក្រូច ឃុំគរ ឃុំបារាយណ៍ និងឃុំថ្មពូន ក្នុងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋសរុបជាង១០,០០០ គ្រួសារ៕...
ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ទៅតាមកម្មវិធីដែលបានគ្រោងទុក

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ទៅតាមកម្មវិធីដែលបានគ្រោងទុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖ (១) ពិនិត្យ​ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម (២) បញ្ហាផ្សេងៗ ។​ -ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីង​ដេីម្បីកំណត់យន្តការ​ លក្ខខណ្ឌ​ បែបបទនីតិវិធី​ និងគោលការណ៍សំខាន់ៗ​ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី​ និងបុគ្គលិកនៃ​ ប.ស.ស.​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានជាធរមាន​ សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព​ និងស័ក្តសិទ្ធិភាព​។ ...
 ​រោងម៉ាស៊ីនកិនស្រូវ ថន ជា ប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​ក្នុងស្ថានភាពជំនន់ទឹកភ្លៀង

 ​រោងម៉ាស៊ីនកិនស្រូវ ថន ជា ប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​ក្នុងស្ថានភាពជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវ ថន ជា  បានប្រកាសទទួលទិញស្រូវសើម ពីកសិករទោះបីសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់បងប្អូនប្រជាកសិករទទួលយកបាន ។ នេះយោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានឲ្យដឹងថា​ មាន រោងម៉ាស៊ីន កិនស្រូវ មួយបានប្រកាស ទិញស្រូវសើម ដើម្បីជួយប្រជាកសិករក្នុងស្ថានភាពទឹកជំនន់។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា ដោយស្ថិតនៅក្នុងស្ថានភាពទឹកជំនន់បែបនេះ ខាងរោងម៉ាស៊ីន កិនស្រូវ ថន ជា យើងខ្ញុំ សូមចូលរួមជួយប្រជាកសិករតាមរយះ ទទួលទិញស្រូវសើម សើមបែបណាក៏ដោយសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់គាត់ និងបងប្អូនប្រជាកសិករអាចជួលសំងួតបានបើខ្វះខាតពូជមិនទាន់ចង់លក់ស្រូវ (ព្រោះយើងដឹងថា បើច្រូតសើមពេក មិនមានថ្ងៃ សំរាប់បងប្អូនហាលស្រូវទេ )។ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថា ដោយស្ថានភាពនៃគ្រោះទឹកជ...
លោក ឃួង ស្រេង៖ ជំនន់ទឹកភ្លៀងលិច នៅរាជធានីភ្នំពេញ បានស្រកមកជាធម្មតាវិញហើយ 

លោក ឃួង ស្រេង៖ ជំនន់ទឹកភ្លៀងលិច នៅរាជធានីភ្នំពេញ បានស្រកមកជាធម្មតាវិញហើយ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី  ខែ១២តុលា នេះថា ជំនន់ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងស្រកមកជាធម្មតាវិញ ខណៈក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀល និងយប់ថ្ងៃទី១១ខែតុលាដោយចាប់ពីម៉ោង ២និង ៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាត។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន ០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។ លោកបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅ នៅស្ថានីយបឹង ទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួ...