ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គុយបា: ក្នុងជំនួបជាមួយ លោក Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់ តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិ បាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។ លោកប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម...
សម្តេចតេជោ ហ៊ុន សែន ប្រើពេលអស់រយៈពេល៤៣ឆ្នាំ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងគុយបា

សម្តេចតេជោ ហ៊ុន សែន ប្រើពេលអស់រយៈពេល៤៣ឆ្នាំ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/ ៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។ សូមអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រ ជា ជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ (ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសគុយបាប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសគុយបាប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គុយបា: នៅម៉ោង ៩:៣០នាទី​ ម៉ោងនៅប្រទេសគុយបា នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងម៉ោង ៨:៣០នា ទី​ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០ ២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសគុយបា ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសគុយបា ឯកគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុ...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:  នៅទីស្នាក់ការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២នេះទបាន ទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos Horta ធានាធិបតីនៃសាធារណៈរដ្ឋទីម័ខាងកើត។ នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលបានជួបឯកឧត្តមប្រធានាធិបតីនាពេលនេះ។ ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតីទីម័រខាងកើត បានបង្ហាញនូវក្តីរីករាយបានជួបគ្នាជាថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោតរបស់លោក រ៉ាម៉ូស ហ័រតា ផងដែរ។ បន្ទាប់ពីការស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេស ទីម័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុង រយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក: សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាច ក្រកម្ពុជា កាលពីពី២ខែកញ្ញាឆ្នាំ២០ ២២ បានទទួលជួបពិភាក្សាការងារជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។ ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសា សន៍ថា សម្ដេចពិតជារីករាយដែលបានជួបសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកលោកធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយលោកពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UN DP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោ បាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវ ឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ លោក Achim Steiner បានមានប្រសាសន៍ថា លោកពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ លោកបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:  នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Anto nio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ លោកបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ លោកពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។លោកបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទ...
សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វា គមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអា មេរិក នៅពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងក ក់ក្តៅជាទីបំផុត ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅទឹកដី សហរដ្ឋអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ‘’ តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា? ‘’ ។ ព្រោះ មុនពេលមកដល់ទីក្រុងញូយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចតេជោ បានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប...
សម្ដេចក្រឡាហោម ស ខេងបានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)

សម្ដេចក្រឡាហោម ស ខេងបានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)

នយោបាយ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម។ នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណ​សម្ដេចក្រឡាហោមដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថា ជំនួប​នេះលោកមានគោលបំណងពីរ ទីមួយ គឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោមប្រមាណ៥ឆ្នាំមកហើយ ហើយគោល​បំ​ណងទីពីរ គឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការ​យោគ​​យល់គ្នារយៈពេល១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។ លោកបន្តថា នៅក្នុង MOU នេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួល​ក្រុមហ៊ុន ESS ធ្វើជាដៃគូផ្ដល់សេវាកម្មព័ត៌មានសន្តិសុខនៅកម្ពុជា ហើយ​ដែល MOU នេះនឹងត្រូវផុតកំណត់នៅកំឡុងខែតុលា ឆ្នាំ​២០២២​ខាង​មុខនេះ។ លោកបានថ្លែ...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នារសៀលថ្ងៃទី២០ កញ្ញា ២០២២ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ កិច្ចប្រជុំនេះ សំដៅអនុវត្តម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការចង្អុលដឹកនាំផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អង្គប្រជុំបានពិភាក្សាប្តូរយោបល់លើកឡើងនូវវិធានការជាក់ស្តែងអនុវត្តព្រមគ្នាដូចភ្លៀងរលឹមទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់ក្រោមជាតិដោយផ្អែកតាមប្រភេទនិងទំហំនៃបទល្មើស ជាក់ស្តែងក្នុងពេលថ្មីៗនេះសមត្ថកិច្ចគ្រប់ថ្នាក់បាននឹងកំពុងធ្វើសកម្មភាពទប់ស្កាត់និងបង្រ្កាបយ៉ាងសកម្មស្របតាមគោលនយោបាយភូមិឃុំមានុសុវត្ថភាពដោយគ្មានល្បែងស៊ីសង។ ...
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក អារដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក អារដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:  សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក អារដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង១៨.០៣នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងនៅទីក្រុងញូយ៉ក សហរដ្ឋអា មេរិក ត្រូវនឹងម៉ោង៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង នៅទីក្រុងភ្នំពេញ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគ ណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការធ្វើភារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានប...