ទីតាំងលួចដំឡើងកែច្នៃរថយន្តខុសច្បាប់ជាង៤០កន្លែងត្រូវបានអាជ្ញាធរ ខណ្ឌសែន សុខចុះបិទអាជីវកម្ម តាមការណែនាំរបស់សម្ដេច ក្រឡាហោម ស ខេង
ភ្នំពេញ៖ ជាចម្ងល់មួយក្នុងចំណោមរាប់លានចម្ងល់ ហេតុអ្វីបានជាឈ្មួញមានឱកាសលួច បង្កើតទីតាំងដំឡើងកែច្នៃ កាត់តរថយន្តដោយខុសច្បាប់បានជាច្រើនកន្លែង ក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ បើសមត្ថកិច្ចមានច្រើនស្ថាប័នណាស់មានសិទ្ធិបង្ក្រាបបទល្មើសនេះ ហេតុអីក៏អាចបន្តអាជីវកម្មបាន? តើពួកគេដឹកចូលតាមច្រកណា រាល់ឡានកាត់តទាំងនោះ ។ ទីបំផុត យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់តដោយខុសច្បាប់ចំនួនជាង ៤០ទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។
ការចុះបិទអាជីវកម្មនេះត្រូវបានធ្វើឡើ...







