ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២៤លាននាក់ហើយ គឺចំនួន ២៤ ៣១៥ ៤២០នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៨៣ម៉ឺននាក់ គឺចំនួន ៨២៨ ៧២១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយ បានកើនឡើងដល់ជិត១៧លាននាក់ហើយដែរ គឺចំនួន ១៦ ៨៤២ ០៣១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន៦១៥៣នាក់ និងមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៤ ១៥០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា សុទ្ធតែជាប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ចំនួនជាង១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ១២៤៣នាក់ ប្រេស៊ីល១០៩០នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួ...
ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ព័ត៌មានអន្តរជាតិ
ក្រុមមន្ត្រីតំណាងផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលពី១ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម CNN ។ ក្រុមតំណាងផ្នែកពាណិជ្ជកម្មក្នុងកិច្ចពិភាក្សាគ្នានេះ ខាងភាគីចិនដឹកនាំអោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ើ (Liu He) និងខាងភាគីអាមេរិកដឹកនាំអោយលោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ គឺតម្រូវអោយប្រទេសចិនទទួលទិញផលិតផលយានយន្ត គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២០នេះ និងនៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែចិនអនុវត្តមិនបានល្អទៅតាមកិច្ចព្រមព្រៀង ដោយសារការឆ្លងរាលដាលវីរុ...
ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wu Qian បានប្រកាសច្រានចោល កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ នូវគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានកំណត់ដោយកងកម្លាំងយោធាចិន ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK ។ សេចក្តីប្រកាសបដិសេធរបស់ចិន ត្រូវបានធ្វើឡើងខណៈដែលកងកម្លាំងយោធារបស់ប្រទេសនេះ នឹងបើកធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងចាប់ពីចុងខែសីហានេះទៅ និងបានកំណត់តំបន់ហាមហោះហើរក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធយោធានោះ ប៉ុន្តែខាងភាគីអាមេរិក បានលើកឡើងថា ខ្លួននឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីពិនិត្យមើលពីសមយុទ្ធយោធារបស់ចិន ។ លោក Wu Qian បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលដែលកងកម្លាំងយោធាចិនកំពុងធ្វើសមយុទ្ធ អាចនាំអោយមាន...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បង្ហាញលទ្ធផលវិភាគលើករណីម្សៅទឹកដោះគោ Nutrilatt ចំនួន ៦គំរូ

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បង្ហាញលទ្ធផលវិភាគលើករណីម្សៅទឹកដោះគោ Nutrilatt ចំនួន ៦គំរូ

ព័ត៌មានជាតិ
ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅ សាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសិង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតានៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈ...
ផ្ទៃដី ដាំ ដុះ ស្វាយកែវ រមៀត នៅខេត្ត ប៉ៃលិន បាន កើនឡើង ដល់ ប្រមាណ ៥ ពាន់ ហិកតា ដើម្បី តម្រូវការ ទីផ្សារ ទាំង ក្នុង និង ក្រៅប្រទេស

ផ្ទៃដី ដាំ ដុះ ស្វាយកែវ រមៀត នៅខេត្ត ប៉ៃលិន បាន កើនឡើង ដល់ ប្រមាណ ៥ ពាន់ ហិកតា ដើម្បី តម្រូវការ ទីផ្សារ ទាំង ក្នុង និង ក្រៅប្រទេស

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ប៉ៃលិន៖ ប្រធាន តាម មន្ទីរ កសិកម្ម ខេត្ត ប៉ៃលិន លោក សាយ សុផាត បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៦ សីហានេះថា ៖ បច្ចុប្បន្នប្រជាកសិករ នៅ ខេត្តប៉ៃលិន កំពុងពង្រីក ផ្ទៃដី ដាំ ស្វាយកែវ រមៀត ដើម្បី ឆ្លើយតប តម្រូវការ ទីផ្សារ ទាំង ក្នុង និង ក្រៅប្រទេស ។ លោកបន្តថា ផ្ទៃដី ដាំ ដុះ ស្វាយកែវ រមៀត នោះ បាន កើនឡើង ពី ប្រមាណ ៤ ពាន់ ហិកតានាពេល កន្លងមក អីឡូវកើនដល់ទៅប្រមាណ ៥ ពាន់ ហិកតា នៅក្នុង ឆ្នាំ ២០២០ នេះ ។ លោក សាយ សុផាត បាន បញ្ជាក់ថា ៖ ផែន ការដាំដុះ ស្វាយកែវ រមៀត ខេត្ត ប៉ៃលិន បច្ចុប្បន្ន បានសម្រេច តាម ផែនការ ប្រមាណ ៩០ ភាគរយ ហើយ ។សម្រាប់ ផែនការ នាំចេញ ស្វាយ ទៅកាន់ ក្រៅ ស្រុក រំពឹង ប្រមាណ ៧០ ភាគរយ ដោយសារ ចាំមើល លទ្ធផល នៃ ការប្រមូល ផល ។ប្រធាន មន្ទី កសិកម្ម រូបនេះ បាន បន្តទៀត បច្ចុប្បន្នមន្ត្រី ជំនាញ នៃ ក្រសួងកសិកម្ម ក៏បាននិង កំពុង ផ្សព្វផ្សាយ ណែនាំ និង បណ្តុះបណ្តាល បច្ចេក ដាំ ស្វាយ ស្របតាម ស្តង់ដារ សម្រាប់ តម្រូវការ ក្...
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនផ្ដល់អំណោយសប្បុរសធម៍ជួនពលរដ្ឋក្រីក្រ១០០គ្រួសារ ដែលកំពុងជួបវិបត្ដិជំងឺកូវិដ.១៩ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនផ្ដល់អំណោយសប្បុរសធម៍ជួនពលរដ្ឋក្រីក្រ១០០គ្រួសារ ដែលកំពុងជួបវិបត្ដិជំងឺកូវិដ.១៩ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួ សារ មកពី៩ភូមិ ស្ថិតនៅសង្កាត់ស្ទឹង មានជ័យទី២ ខណ្ ឌមានជ័យ ដែលកំពុងជបួ ការលំបាក អំឡងនៃការរីករាលដាល ជំងឺ.១៩ មកទទួល អំណោយសប្បុរសធ៍ម ពីលោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៏ ។ អំណោយដែល លោកជំទាវ នាំយកមកចែកជូនបងប្អូននៅពេលនេះរួមមាន ៖ទឹកត្រី១យួ,ទឹកសាអ៉ីវ១យ,អង្ក២០គីឡូក្រាម,មី១កេស,នំបាំង២ ដើម ,ភួយ១, ម៉ាសចំនួន១០ និងថវិកា១គ្រួសារ១០ម៉ឺនរៀល ក្នុងឱកាសនោះដែរលោកជំទាវក៏បានផ្ដល់ ផ្ទាល់ខ្លួន ៥ពាន់រៀល ជួនក្មេង ចំនួន៨០នាក់ផងដែរ ។ ពិធិនេះបាន ប្រព្រឹតទៅកាលពីថ្ងៃពុធ៨កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោកជំទាវកែវ សុខ ពិសី អភិបាលរងរាធានី និងអាជ្ញាធរខណ្ឌ សង្កាត់ជាច្រើនទៀតផងដែរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មាន ប្រសាសន៏លើកឡើងថា៖ ដោយមើ...
ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា នឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ

ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា នឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ

ព័ត៌មានជាតិ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ នឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាល់ទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្តីពី ស្ថានភាពធាតុអាកាស។ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះធ្វើឲ្យ។ ១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់តិច។ បន្ទាប់ពីនោះ នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច។ -បណ្ដាខេត្តនៅតំបន់ផ្លូវជួភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C ...
នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
នាវាដឹកទំនិញធុនធំរបស់កម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) ដែលដឹកជំនួយប្រមាណជាង១២៥០០តោន បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែសីហានេះ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះ ដែលរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមី កាលពីខែចុងខែមុន ។ លោក អាម័រ ដាអ៊ូឌី (Amer Daoudi) នាយកប្រតិបត្តិប្រចាំនៅប្រទេសលីបង់របស់កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ជំនួយទាំង១២៥០០តោននៅលើនាវានេះ គឺមានស្រូវសាលី សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត ។ លោក អាម័រ ដាអ៊ូឌី បានបន្ថែមថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ មិនត្រឹមតែរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុងបេរូតនោះទេ ប្រជាពលរដ្ឋនៅប្រទេសនេះបានរងគ្រោះរួចទៅហើយដោយសារវិបត្តិនយោបាយ ជាហេតុនាំអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះប្រមាណជាងពាក់កណ្តា...
អ្នកប្រកបអាជីវកម្មលក់ក្រឡាននៅខេត្ដ សៀមរាបថា ក្នុងរយៈពេល៥ថ្ងៃនៃ ការឈប់ សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំ ពួកគាត់ទទួលបានប្រាក់ចំណូល ច្រើនជាងថ្ងៃធម្មតា

អ្នកប្រកបអាជីវកម្មលក់ក្រឡាននៅខេត្ដ សៀមរាបថា ក្នុងរយៈពេល៥ថ្ងៃនៃ ការឈប់ សម្រាកសងថ្ងៃ បុណ្យចូលឆ្នាំ ពួកគាត់ទទួលបានប្រាក់ចំណូល ច្រើនជាងថ្ងៃធម្មតា

ព័ត៌មានជាតិ
សៀមរាប៖ កញ្ញា គួន ថា ជាអ្នកលក់ក្រឡានមួយរូប នៅដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានឱ្យដឹងនៅ រសៀលថ្ងៃទី២៤ ខែសីហានេះថា ចាប់តាំង ពីមេរោគកូវីដ-១៩ រាតត្បាតនៅលើពិភពលោក ក៏ដូចជា ប្រ ទេសកម្ពុជាយើង មុខរបរលក់ក្រឡាននេះលក់មិនសូវដាច់ទេ ដោយសារតែគ្មានភ្ញៀវទេសចរធ្វើ ដំណើរឆ្លងកាត់ទៅ ទស្សនានៅតាមប្រាសាទនានា ក្នុងខេត្ដ សៀមរាបដូចមុន ហើយសម្រាប់ភ្ញៀវជាតិវិញ ក៏មិន សូវធ្វើដំណើរច្រើនដែរ ដោយសារតែមាន ការ ភ័យខ្លាចការឆ្លងមេរោគកូវីដ-១៩ ដែលកត្តា ទាំង នេះធ្វើឱ្យមុខរបរលក់ក្រឡាន មានការ ពិបាកខ្លាំងក្នុងការរកប្រាក់ ចំណូលចិញ្ចឹមគ្រួសារ។ ប៉ុន្តែនៅឱកាស ដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្លូវការស្តីពីការអនុញ្ញាតឱ្យ មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០សងថ្ងៃបុណ្យ ចូលឆ្នាំថ្មី ធ្វើឱ្យក្រឡានលក់ដាច់ជាងថ្ងៃធម្មតា។ កញ្ញាបន្ដថា ថ្ងៃធម្មតាកញ្ញាលក់ក្រឡានបានគិតជាអង្...
មជ្ឈមណ្ឌល SEARCA ប្រកាសពីការបើកការប្រកួតប្រជែងវីដេអូស្តីពី ផលិតកម្ម អាហារក្នុងអំឡុងពេលមានជំងឺកូវិដ-១៩ សម្រាប់យុវជនកម្ពុជា និងយុវជនប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត

មជ្ឈមណ្ឌល SEARCA ប្រកាសពីការបើកការប្រកួតប្រជែងវីដេអូស្តីពី ផលិតកម្ម អាហារក្នុងអំឡុងពេលមានជំងឺកូវិដ-១៩ សម្រាប់យុវជនកម្ពុជា និងយុវជនប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត

ព័ត៌មានជាតិ
ភ្នំពេញ៖ មជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្កើតការប្រកួតប្រជែងវីដេអូ មួយ ដែលបង្ហាញអំពីការអនុវត្តផលិតកម្មចំណីអាហារក្នុងស្រុកដោយយុវជន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល SEARCA ដែលទទួលបានថ្ងៃទី២៤ ខែសីហា នេះ បានឱ្យដឹងថា៖ ការប្រកួតប្រជែងដែល មានឈ្មោះថា (Youth COVIDeo Contest )បានបើកទទួលពាក្យសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជននៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយអាចចូលរួមជាក្រុម ឬជាឯកត្តជនបាន។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី កម្លាំងយុវជនសម្រាប់នវានុវត្តន៍កសិកម្ម (# Y4AGRI) របស់មជ្ឈមណ្ឌល SEARCA ដែលមានគោលបំណងលើកទឹក ចិត្តយុវជនឱ្យបន្តចូលរួមក្នុងវិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធនានា ជាអាជីព ឬ បណ្តាក់ទុនទៅក្នុងសហគ្រាសកសិ...