ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោករដ្ឋមន្រ្តី ថោង ខុន ផ្ញើសារលិខិត​គោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៨ ឈានចូល ៦៩ឆ្នាំ

លោករដ្ឋមន្រ្តី ថោង ខុន ផ្ញើសារលិខិត​គោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៨ ឈានចូល ៦៩ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្ញើសារគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ឆ្នាំ ហើយ​ខាងក្រោមនេះជាសារទាំងស្រុង៖   ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្ញើសារគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ឆ្នាំ។...
លោកឧកញ៉ា ឡូវ ហ៊ឹង និងភរិយា គោរពចូលរួម​​អបអរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោកឧកញ៉ា ឡូវ ហ៊ឹង និងភរិយា គោរពចូលរួម​​អបអរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោកជំទាវ ក្នុង​ឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា«មូលនិធិភាពជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា»។ លោកឧកញ៉ា សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ឆ្លៀតក្នុងឱកាសនេះ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ស្កាត់ជំងឺ...
តម្លៃប្រេងធ្លាក់ចុះទាប តែតម្រូវការកើនឡើងបន្តិច

តម្លៃប្រេងធ្លាក់ចុះទាប តែតម្រូវការកើនឡើងបន្តិច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តម្លៃប្រេងឥន្ធនៈ បានធ្លាក់ចុះទាបក្នុងការជួញដូរនៅលើទីផ្សារអន្តរជាតិ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលជាក្តីបារម្ភពីកំណើននៃតម្រូវការ ខណៈដែលរលកនៃការឆ្លងរាលដាលវីរុសCovid-19ថ្មីៗនេះនៅជុំវិញពិភពលោកកំពុងកើនឡើង ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ តម្លៃប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមរិក បានធ្លាក់ចុះ២២សេន ឬធ្លាក់ចុះ០.៥% ស្មើនឹង៤០.៧៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឥន្ធនៈ Brent crude future បានធ្លាក់ចុះ២៧សេន ឬ០.៦% ស្មើនឹង៤៣.៨៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។ អ្នកវិភាគទីផ្សារប្រេងឥន្ធនៈចំនួន៥រូប បានលើកឡើងថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ខណៈដែលតម្រូវការប្រេងធ្លាក់ចុះទាប ក្រោយពេលដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការបិទប្រទេស និងហាមធ្វើដំណើរ ៕...
លោក លូ គឹមឈន់ និងភរិយា សូមគោរពលើកដៃប្រណម្យសម្ដែងនូវអំណរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក លូ គឹមឈន់ និងភរិយា សូមគោរពលើកដៃប្រណម្យសម្ដែងនូវអំណរសាទរពិធីចម្រើនជន្មាយុគម្រប់ ៦៨ឈានចូល៦៩ឆ្នាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុង​ឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា«មូលនិធិភាពជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា» លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានអគ្គនាយក​កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងភរិយា រួមមន្រ្តី្កក្រោមឱវាទ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ឆ្លៀតក្នុងឱកាសនេះ សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនក...
មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង រកឃើញ និងដកហូតពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់(Borax)

មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង រកឃើញ និងដកហូតពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់(Borax)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តសឹ្ទងត្រែង)៖  មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នេះបានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ផ្សព្វ​ផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៩ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតពពុះសណ្តែកទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង ...
ក្រសួងព័ត៌មាន និងក្រុមហ៊ុនCAM INFO SERVICESចុះកិច្ចព្រមព្រៀងដំឡើងប្រព័ន្ធគ្រប់ គ្រងទិន្នន័យធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងព័ត៌មាន និងក្រុមហ៊ុនCAM INFO SERVICESចុះកិច្ចព្រមព្រៀងដំឡើងប្រព័ន្ធគ្រប់ គ្រងទិន្នន័យធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន CAM INFO SERVICES(CIS) បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងក្នុងការដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធាន មនុស្ស តាមប្រព័ន្ធ អេឡិច ត្រូនិក ដើម្បីពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការរបស់ក្រសួងព័ត៌ មានទាំងថ្នាក់ជាតិ ទាំង ថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់។ ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នារសៀលថ្ងទី០៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន លោក សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ បណ្តុះ បណ្តាលធនធានមនុស្សនៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការរៀប ចំប្រព័ន្ធគ្រប់គ្រង នេះ ឡើងក្នុងគោល​បំ​ណងពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការ របស់ ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងដើម្បី ឆ្លើយតបទៅនឹង តម្រូវការទិន្នន័យផ្សេងៗរបស់ក្រសួង មុខ ងារសាធារណៈ ស្របតាមកម្មវិធី កំណែ ទម្រង់ រដ្ឋ បាលសាធារណៈរបស់រា...
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំអនុវត្តការងារ មានភាពម្ចាស់ការ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំអនុវត្តការងារ មានភាពម្ចាស់ការ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កោះកុង)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុងទាំងអស់ ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការណែនាំ និងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជ​កម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោក​​រដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។ លោក​រដ្ឋ...
រដ្ឋមន្ដ្រីពាណិជ្ជកម្មចង្អុលការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត

រដ្ឋមន្ដ្រីពាណិជ្ជកម្មចង្អុលការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ព្រះសីហនុ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុទាំងអស់ ត្រូវបន្តបដិបត្តិឱ្យបានខ្ជប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផល​កាន់តែ​ល្អប្រសើ។ ការចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងពេលលោក​រដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុ...
អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ គោរពជូននូវ​​ពិធីចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល៧០ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ គោរពជូននូវ​​ពិធីចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល៧០ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពស់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អាន ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ លោកបណ្ឌិតបានថ្លែងថា«ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការប្រក​បដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ស្...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដគំនូរសហសម័យនៅវិចិត្រសាលស្រាអាត(Sra Art) ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដគំនូរសហសម័យនៅវិចិត្រសាលស្រាអាត(Sra Art) ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនាគំនូរសហសម័យនៅ វិចិត្រសាល ស្រាអាត (Sra Art) និងផ្ដល់ការលើកទឹកចិត្ដ ក្នុងបំណង អភិរក្សសិល្បៈវប្បធម៌ខ្មែរ ដែល មានទីតាំង ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ចន្លោះផ្លូវ ១៧៨ និងវត្តឧណ្ណាលោម នារសៀលថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ កម្មវិធីនេះ ចូលរួមពីសំណាក់ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតទូតបារាំងប្រចាំនៅកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញ ទស្សនានូវរូបគំនូរអមដោយការអត្ថាធិប្បាយយ៉ាងក្បោះក្បាយរបស់អ្នកនាង Cecile Eap Berg ។ ស្ថាបនិកខ្មែរ-បារាំង អ្នកនាង Cecile Eap Berg បានលើកឡើងថា៖ ស្រាអាត គឺជាវិចិត្រ...