លោកឧកញ៉ា ហ៊ួត ជា គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ
លោកឧកញ៉ា ហួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ និងលោកជំទាវ បុត្រា បុត្រី សហការីទាំងអស់ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកឧកញ៉ាលើកឡើងដូច្នោះថា« សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី »។
សូមគោរពសម្ដែងនូវមោទនភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។
ជាថ្មីម្ដងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិស...








