ភ្នំពេញ៖ សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួន ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបានចាប់ផ្តើមបើកដំណេីរការសាងសង់ចាប់ពីពេលនេះតទៅ នៅបរិវេណវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
សូមជម្រាបថា សួនសមិទ្ធផលទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី...








