អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោកស្រី អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា និងការប្រមូលផលស្រូវប្រមាណ ៥១២ហិកតា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ។
លោកអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់កង្វះទឹក លោកអ៊ុន ចាន់ដា បានណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងចៀសផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត ។
ជាមួយគ្នានេះលោកអភិបាលខេត្ត បានចុះពិនិត...








