អាជ្ញាធររាជធានី ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗដើម្បីអភិវឌ្ឍន៍ថ្មីឡើងវិញ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗ ដើម្បីអភិវឌ្ឍថ្មីឡើងវិញដែលធានាបានសុវត្ថិភាពនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗនេះ នឹងធ្វើឡើងជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។
លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ...








