ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០នេះអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕...
 លោក ជុំ កុសល ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំនិងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ 

 លោក ជុំ កុសល ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំនិងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងព័ត៌មានបានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាទៅប្រជុំពិភាក្សា ដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ ដោយ មើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទីជាដើម ។ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រសាសន៍ថា នៅតាមស្ថានីយ ទូរទស្សន៏មួយចំនួន នៅមានការខ្វះខាត ចន្លោះ ប្រ ហោងនៅឡើយ ជាពិសេសពាក់ព័ន្ធការសរសេរ ការអត្ថាធិប្បាយឬការអានព័ត៌មានជាដើមនៅខុសអក្ខរាវិរុទ្ធ សរសេរឬអានឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសនានាមានការខុសច្រើន ។ ចំណុចនេះលោកថា ទើបលោកសុំគោលការណ៍ និងទទួលបានការឯកភាពតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ម...
Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ១១៨០នាក់ និងឆ្លងទៅក្នុងមនុស្សថ្មីចំនួន ៤០ ៦៧៣នាក់នៅប្រទេសប្រេស៊ីល ក្នុងរយៈពល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ។ បន្ទាប់ពីប្រទេសប្រេស៊ីល គឺប្រទេសម៉ិកស៊ិក មានមនុស្សស្លាប់ច្រើនជាងគេក្នុងរយៈពេល២៤ចុងក្រោយនេះ ដែមានចំនួន៩៤៧នាក់ ហើយសហរដ្ឋអាមេរិកឈរលំដាប់លេខ៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ចំនួន៥៩៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៩ ៦៩៩ ៥៥៤ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៩០ ៩៣៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ២៥១ ១០១ នាក់បានជាសះស្បើយពីវីរុសនេះ៕...
កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

ព័ត៌មានអន្តរជាតិ
លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានជំរុញមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ អោយរក្សាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលកូរ៉េខាងជើង និងខាងត្បូង កាលពីឆ្នាំ២០១៨កន្លងទៅ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ សេចក្តីប្រកាសជំរុញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងអាមេរិក ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកូរ៉េខាងជើង បានប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់រវាងកូរ៉េខាងជើង និងខាងត្បូងឆ្នាំ២០១៨។ កិច្ចព្រមព្រៀងឆ្នាំ២០១៨រវាងកូរ៉េទាំងពីរ មានដូចជាការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កិច្ចព្រមព្រៀងខាងយោធា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានកូរ៉េខាងជើងប្រកាសលុបចោលទាំងស្រុងហើយ៕...
កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករសាជាថ្មីនូវកំណើនសេដ្ឋកិច្ចសកល ដោយទម្លាក់កំណើនសេដ្ឋកិច្ចសលកអោយនៅក្នុងកម្រិតទាបជាងមុន រហូតដល់៤.៩%នៅឆ្នាំ២០២០នេះ ដែលទាបជាការព្យាករកាលពីមុនក្នុងអត្រា១.៩% ដែលនេះតាមការចុះផ្សាយរបស់ NHK World-Japan។ IMF បានអោយដឹងថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលបង្ខំអោយប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសមួយចំនួននៅលើពិភពលោក មានប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសមួយចំនួននៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត បិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសបារាំង នឹងធ្លាក់ចុះ១២.៥% សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨% សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ៤.៥% សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលនឹងធ្លាក់ចុះ៣.៨% និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ៕  ...
វីរុសCovid-19សម្លាប់មនុស្សជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

វីរុសCovid-19សម្លាប់មនុស្សជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19នៅតែសម្លាប់មនុស្សក្នុងរង្វង់ជាង៥ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ វីរុសCovid-19សម្លាប់មនុស្សអស់ចំនួន ៥០៧១នាក់។ ចំណែកមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ដូចគ្នានេះ មានចំនួន ១៧៣ ១០០នាក់ ដែលប្រទេសប្រេស៊ីល មានចំនួនមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ចំនួន៤០ ៩៩៥នាក់ និងបន្ទាប់មកសហរដ្ឋអាមេរិក មានមនុស្សឆ្លងប្រចាំចំនួន ៣៩ ១០៣នាក់។ សូមបញ្ជាក់ជូនថា ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បត៍ដដែលនេះមានចំនួន ៩ ៥២៧ ០៩៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៨៤ ៩៥៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ១៧៥ ២៤០ នាក់បានជាសះស្បើយពីសវីរុសនេះ៕...
សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹក នាំអាស៊ាននឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាត ត្បាតជាស កលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អា ស៊ាន ឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័...
ឡានដឹកពោតក្រហមពីវៀតណាមចំនួន ៥០គ្រឿងកំពុងត្រៀមដឹកចេញទាំងយប់ពីខេត្តត្បូងឃ្មុំ

ឡានដឹកពោតក្រហមពីវៀតណាមចំនួន ៥០គ្រឿងកំពុងត្រៀមដឹកចេញទាំងយប់ពីខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ: ពលរដ្ឋនៅខេត្តត្បូង ឃ្មុំបានរាយការណ៍ប្រាប់ ដេលីខ្មែរខ្មែរល្ងាចថ្ងៃទី២៥នេះថា  មានឡានដឹក ពោតក្រហម ពីវៀតណាមដែលកំពុងស្តុកចាំដឹកទាំងយប់កំពុងតែត្រៀមដឹកឆ្លងកាត់តាមច្រកដាខេត្តត្បូងឃ្មុំទាំង យប់ហើយបច្ចុប្បន្ននៅចតក្នុងខេត្តត្បូងឃ្មុំនៅ ឡើយ។ ពលរដ្ឋខាងលើបាននិយាយថា ឡានខាងលើនេះ កំពុងត្រៀម ចេញពីខេត្តត្បូងឃ្មុំប្រមាណ៥០ គ្រឿងត្រៀម ដឹកចេញនៅវេលាម៉ោង១២ និង ម៉ោង១ :00  យប់ថ្ងៃទី ២៥នេះ ដែលអាជ្ញាធរខេត្តមិនមានវិធានការនោះទេ តែត្រូវគេសង្ស័យថា  បានត្រូវគ្នានិងមមន្ត្រីខេត្ត រួចប្រឆាំងប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ។ មន្ត្រីសុំមិនបញ្ចេញឈ្មោះ លើកឡើងថា ឡានដឹកពោតក្រហម ដឹកពីវៀតណាម ដែលមាន ឡានប្រភេទV1 ប្រមាណ ៥០គ្រឿង និងមានទម្ងន់ពី ៥០ ទៅ៦០ តោននោះ  បើមិនមានវិធានការទេ ផ្លូវនឹងខូចជាមិនខាន ដោយ សារមានទម្ងន់ធ្ងន់លើសកំណត់។ ពលរដ្ឋរាយការណ៍ថា  គោលដៅនឹងចេញខេត្ត្បូងឃ្មុំពីផ្លូវជាតិលេខ7និងលេខ8 ពីច្រក ដា រួចឆ្ពោះទៅ ប៉ោយ ...
កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងអោយរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងអោយរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

សង្គម និងកម្សាន្ត