អាជ្ញាធររាជធានីភ្នំពេញ ប្រើគ្រឿងចក្រក៏កាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅដើម្បីរំដោះទឹក ចេញពីក្រុងភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ដោយកាយសំរាម ភក់ ដើមស្មៅត្រែង និងកំប្លោកដែលបានកកកុញ នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការធ្វើសកម្មភាពកាយ បើកផ្លូវទឹកបែបនេះ រហូតដល់ខេត្តកណ្តាល គឺក្នុងគោលបំណងដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញមិនថាកណ្តាលនិងជាយក្រុងនៃរាជធានីភ្នំពេញនោះទេ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២៥មិថុនានឆ្នាំ២០២០នេះថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ បានបន្តថា ស្ទឹងជ្រៅ មានទំហំពី២០ម៉ែត្រទៅ៣០ម៉ែត្រ ហើយស្ទឹងនេះ ជាផ្លូវបង្ហូរទឹកយ៉ាងសំខាន់ពីប៉ែកខាងត្បូងមហាវិថីស...








