កីឡាការិនីជើងឯកការ៉ាតេកម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយកំលោះសង្ហា ឈ្មោះ កែវ ដេវីត
ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ ស្រស់សង្ហានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទៅតាមប្រពៃណី ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង។
តាមរយះរូបថតជាច្រើនសន្លឹក ដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយកូនកំលោះសង្ហា ឈ្មោះ កែវ ដេវីត ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្ដិ ចូលរួមយ៉ាងអធិកអធម៕...








